មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/12/2020 - 15:41

គ្រួ​សារ​បង​ស្រី​ធីផា ចាក​ផុត​ពី​ភាព​ក្រី​ក្រ

បង​ស្រី​ធីផា នៅ​អនុសង្កាត់​ដុង​ធ្វឹង​ សង្កាត់​ដុង​ធ្វឹង​ ក្រុង​ប៊ិញ​មិញ​ ខេត្ត​វិញ​ឡុង​ មាន​ជីវ​ភាព​ធូរ​ធារ​គ្រាន់​បើ​ អា​ស្រ័យ​កម្ម​វិធី​ឧបត្ថម្ភ​ ពិសេស​ដោយ​ឡែក​របស់​រដ្ឋ​។​

មុខ​របរ​ត្បាញ​កក់​ របស់​បង​ស្រី​ធីផា។​ 

ដំ​ណើរ​រឿង​ចាក​ផុត​ពី​ភាព​ក្រី​​របស់​គ្រួ​សារ​បង​ស្រី​ធីផា នោះ​គឺដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្តី​ប្រ​ពន្ធ​គាត់​  បង​ស្រី​ឱ្យ​ដឹង​៖  “ប្តី​ប្រ​ពន្ធ​រៀប​ការ​រួច​ សន្សែ​សន្សំ​ទិញ​បាន​ដី​ ធារ​ផ្ទះ​ ប៉ុន្តែ​គ្មាន​លុយ​សង់​។​ ដោយ​បាន​រដ្ឋ​ ឧបត្ថម្ភ​សង់​ផ្ទះ​ឱ្យ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ដើម្បី​រស់​នៅ​។​ តាំង​ពី​មាន​ផ្ទះ​នៅ​លំ​នឹង​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ស្ងប់​ចិត្ត​ធ្វើ​ការ​ រក​ស៊ី​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”។​ ខណៈ​ពេល​ដែល​បង​ស្រី​ផា បាន​រដ្ឋ​ជំ​នួយ​ឱ្យ​បុល​ដើម​ទុន​ សម្រាប់​លក់​អង្ករ​ ប្ដី​គាត់​ក៏​ទៅ​ធ្វើ​កម្ម​ករ​សំ​ណង់​។​ ទាំង​ពីរ​នាក់​ប្តី​ប្រ​ពន្ធ​សុទ្ធ​តែ​រក​បាន​ប្រាក់​ចំ​ណូល​ ដូច​គ្នា​ ប៉ុន្តែ​អ្នក​ស្រុក​ភូមិ​ផង​មិន​ដែល​ឃើញ​ប្តី​ប្រ​ពន្ធ​គាត់​ចាយ​វាយ​ខ្ជះ​ខ្ជាយ​ឡើយ​។​ បង​ស្រី​ផា ឱ្យ​ដឹង​៖ “មាន​លុយ​សេស​សល់​គឺខ្ញុំ​ទិញ​មាស​ទុក​ មាន​អ្នក​ណា​លក់​ដី​គឺទិញ​ដី​។​ អា​ស្រ័យ​ហេតុ​នោះ​ បាន​ជាសព្វ​ថ្ងៃ​ខ្ញុំ​មាន​ដី​ស្រែ​ ៨ កុង​”។​

នៅ​ពេល​ផ្លូវ​ចូល​ផ្ទះ​គាត់​ត្រូវ​បាន​ក្រាល​កៅ​ស៊ូ​ បង​ស្រី​ផា បាន​ប្តូរ​មធ្យោ​បាយ​លក់​អង្ករ​ ដោយ​ទូក​មក​ប្រើយាន​ជំ​និះ​វិញ​។​ ដោយ​សារ​ដឹក​ជញ្ជូន​ច្រើន​ហួស​ប្រ​មាណ​ បង​ស្រី​ត្រូវ​គ្រោះ​ថ្នាក់​ចរាចរ​ ម្ល៉ោះ​ហើយ​សម្រេច​ចិត្ត​បោះ​បង់​ចោល​អា​ជីព​លក់​អង្ករ​ គាត់​ក៏​បើក​តៀមលក់​ដូរ​នៅ​នឹង​ផ្ទះ​វិញ​។​ លក់​បាន​មួយ​រយៈ​ បង​ស្រី​ខាត​អស់​ដើម​ទុន​ ពី​ព្រោះ​ភ្ញៀវ​ទិញ​ភាគ​ច្រើន​ទិញ​ជឿ ហើយ​មិន​សង​។​ ជាអ្នក​មាន​ចរិត​ព្យា​យាម​ ម្ល៉ោះ​ហើយ​បង​ស្រី​ផា មិន​ខ្វល់​ការ​ស្វែង​រក​ការ​ងារ​ធ្វើ​ ឱ្យ​តែ​រកបាន​ប្រាក់​ចំ​ណូល​។​ កាល​នោះ​ ការិ​យាល័យ​ជន​ជាតិ​បាន​សហការ​ជា​មួយ​ភូមិ​ភាគ​រៀប​ចំ​បើក​បង្រៀន​វិជ្ជា​ជីវ​ៈជូន​ពល​ករ​ជន​បទ​ បង​ស្រី​បាន​អនុសង្កាត់​ចលនា​ឱ្យ​ចូល​រួម​។​ បង​ស្រី​ផា រំលឹក​៖ “រដ្ឋ​រៀប​ចំ​បើក​ប​ង្រៀន​វិជ្ជា​ជីវៈ​ត្បាញ​កក់​ រៀន​ចប់​មាន​ឧបត្ថម្ភ​ប្រាក់​។​  ផ្ទះ​ខ្ញុំ​មាន​គ្នា​រៀន​ ៣ នាក់ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ជាង​ ២ លាន​ដុង​”។​

ឥឡូ​វនេះ​ បង​ស្រី​បាន​ជំ​នាញ​នឹង​អា​ជីព​មួយ​នេះ​។​ ជា​ពិសេស​វត្ថុ​ធាតុ​ដើម​និង​ផលិត​ផល​ តែង​មាន​អ្នក​ដឹក​មក​ឱ្យ​និង​ទទួល​យក​ដល់​ផ្ទះ​ គាត់​មិន​បង់​ប្រាក់​ចំ​ណាយ​ដឹក​ជញ្ជូន​ទេ​។​ ប្រាក់​ចំ​ណូល​បាន​មក​ពី​ការ​ត្បាញ​កក់​មិន​ច្រើន​ក៏​ពិត​មែន​ ប៉ុន្តែ​ប្តី​គាត់​បាន​ឡើង​ជា​មេ​ជាង​ ម្ល៉ោះ​ហើយ​ប្តី​ប្រ​ពន្ធ​គាត់​ក៏​គ្រប់​ចាយ​វាយ​និង​ចិញ្ចឹម​កូន​ប្រុស​រៀន​ថ្នាក់​ទី ១១ ផង​ដែរ​។​ កូន​ប្រុស​ច្បង​របស់​បង​ស្រី​ ក៏​បាន​ឧបត្ថម្ភ​រៀន​របរ​បើក​រថ​យន្ត​និង​មាន​គ្រួ​សារ​លំ​នឹង​ជីវ​ភាព​ដែរ​។​ បង​ស្រី​យ៉ាង​ធីងៀហា​ កម្មា​ភិបាល​ទទួល​បន្ទុក​ការ​ងារ​ជន​ជាតិ​នៃ​ការិយា​ល័យ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទីរួម​ខេត្ត​ប៊ិញ​មិញ​ ឱ្យ​ដឹង​៖  “ប្តី​ប្រ​ពន្ធ​បង​ស្រី​ផា ឧស្សាហ៍​ព្យា​យាម​ណាស់​ ម្ល៉ោះ​ហើយ​គ្រួ​សារ​គាត់​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ជីវ​ភាព​សុខ​ដុម​រមនា​”៕​

                                       ហា​ថាញ់-លីសៀ ​ 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
មុខ​របរ​ត្បាញ​កក់​