ដំណាក់កាល ២០១៦-២០២០ ខេត្តសុកត្រាំង ផ្សព្វផ្សាយ អនុវត្តបានល្អកម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រដោយចីរភាព។ ក្នុងនោះ មានកម្មវិធីកាត់បន្ថយភាពក្រីក្រនៅឃុំនានាដែលលំបាកខ្លាំង ផ្សារភ្ជាប់ជាមួយនឹងការអនុវត្តកម្មវិធី គម្រោងឧបត្ថម្ភអភិវឌ្ឍផលិតកម្ម រួមចំណែកបង្កលក្ខណសម្បត្តិឱ្យប្រជាជនអភិវឌ្ឍផលិតកម្ម ធ្វើអាជីវកម្ម មានការងារធ្វើ រកបានប្រាក់ចំណូលលំនឹងជីវភាព។ សរុបថវិកាអនុវត្តកម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រដោយចីរភាព ដំណាក់កាល២០១៦-២០២០ គឺជាង ៦០០ ពាន់លានដុង ក្នុងនោះ ថវិកាមជ្ឈិម ៤៧៨ ពាន់លានដុង ក្រៅពីនោះគឺថវិកាខេត្ត និងកៀរគរពីប្រភពផ្សេងៗ។ ឆ្លងតាមរយៈនោះ បានរួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្ររបស់ខេត្ត មធ្យមភាគជាង ៣%/ ឆ្នាំ ក្នុងនោះ កាត់បន្ថយអត្រាគ្រួសារខ្មែរក្រីក្រជាង៤%/ឆ្នាំ។
ផ្តើមពីប្រភពទុនកម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រដោយចីរភាព ជួយឱ្យប្រជាជនមានដើមទុនពង្រីកការដាំដុះ ចិញ្ចឹមសត្វ។
តាមការប៉ាន់ស្មានដល់ចុងឆ្នាំ ២០២០ ទូទាំងខេត្តសុកត្រាំង នៅមានគ្រួសារក្រីក្រ ៩.២៨២ គ្រួសារ ស្រូបអត្រា២,៨៧% ក្នុងនោះ អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិខ្មែរមាន ៥.៦០០ គ្រួសារ ស្រូបបអត្រា ៥,៥៥% ៕
លីធាន-មុនី