ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

17/11/2020 - 08:29

ពិធី​ប្រ​ឡង​ស្វែង​យល់​ពី​គោល​នយោ​បាយ​ច្បាប់​ កាត់​បន្ថយភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​នៅ​តំ​បន់​ណាម​បូ​

នៅ​សាល​មហោ​ស្រព​ក្រុង​ហូ​ជី​មិញ​ ទើប​ប្រ​ព្រឹត្ត​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ពិធី​ប្រ​ឡង​ស្វែង​យល់​ ពី​គោល​នយោ​បាយ​ច្បាប់​ កាត់​បន្ថយ​ភាព​ក្រី​ក្រដោយ​ចីរ​ភាព​ តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​នៅ​តំ​បន់​ណាម​បូ​ ឆ្នាំ ​២០២០ ។​

លោក​ឡេសើុង​ហាយ អនុរដ្ឋ​មន្រ្តី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ប្រ​ធាន​គណៈ​កម្ម​ការ​ចាត់​តាំង​ពិធី​ប្រ​ឡង​ជូន​បណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ជន​ជាតិ​ដល់​ក្រុម​ដែល​ចូល​រួម​ប្រ​ឡង​។​

អស់​រយៈ​ពេល​មួយ​ថ្ងៃ​ធ្វើ​ការ​ប្រ​កួត​ប្រ​ជែង​ រវាង​ក្រុម​នា​នា​ដែល​ចូល​រួម​ប្រ​ឡង​ លទ្ធ​ផល​ទីបញ្ចប់​ ពាន​រង្វាន់​ពិសេស​បាន​ទៅ​លើ​ក្រុម​មក​ពី​ខេត្ត​គៀង​យ៉ាង​។​ ជ័យ​លាភី​លេខ​ ១ ចំ​នួន​ ២ រង្វាន់​ បាន​ទៅ​លើ​ក្រុម​ដុង​ណាយ​និង​ហូវ​យ៉ាង​ ជ័យ​លាភី​លេខ​ ២ ចំ​នួន​ ៤ រង្វាន់​ បាន​ទៅ​លើ​ក្រុម​សុក​ត្រាំង​ វិញ​ឡុង​ ត្រា​វិញ​ ក្រុង​ហូជីមិញ​។​ ជ័យ​លាភី​លេខ​ ៣ ចំ​នួន​ ២ រង្វាន់​បាន​ទៅ​លើ​ក្រុម​ប៊ិញ​ភឿក​និង​កា​ម៉ាវ។​ សមមិត្ត​ ឡេសើុង​ហាយ អនុរដ្ឋ​មន្រ្តី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ប្រ​ធាន​គណៈ​កម្ម​ការ​ចាត់​តាំង​ពិធី​ប្រ​ឡង​ ជូន​បណ្ណ​សរ​សើរ​និង​រង្វាន់របស់​គណៈ​កម្មា​ធិការ​ជន​ជាតិ​ដល់​ក្រុម​នា​នា​ចូល​រួម​ប្រ​ឡង​។​

ចូល​រួម​ពិធី​ប្រ​ឡង​រួម​មា​ន ៩ ក្រុម​មក​ពី​ខេត្ត​ ក្រុង​តំ​បន់​ភាគ​ខាង​លិច និង​ដុង​ណាម​បូ​ រួម​មាន​៖ កាម៉ាវ គៀង​យ៉ាង​ សុក​ត្រាំង​ ត្រា​វិញ​ វិញ​ឡុង​ ហូវ​យ៉ាង​ ដុង​ណាយ ប៊ិញ​ភឿក និង​ក្រុម​ម្ចាស់​ផ្ទះ​ក្រុង​ហូជី​មិញ​។​ ក្នុង​ការ​ប្រ​ឡង​ ក្រុម​ទាំង​អស់​ត្រូវ​ឆ្លង​កាត់​ ២ វគ្គ​ វគ្គ​ជម្រុះ​និង​វគ្គ​ផ្តាច់​ព្រ័ត្រ​។​ តាម​រយៈ​នោះ​ វគ្គ​ប្រ​ឡង​នីមួយ​ៗ​ មាន​ ៤ ផ្នែក​៖ ឧទ្ទេស​នា​ម ប្រ​ឡង​ធ្វើ​តេស្ត​ ឆ្លើយ​សំ​ណួរ​អំ​ពី​ស្ថាន​ភាព​ច្បាប់​ ប្រ​ឡង​សម្តែង​ឈុត​រឿង​ខ្លី​ៗ​ ផ្សព្វ​ផ្សាយ​ពី​គោល​នយោ​បាយ​ច្បាប់​ ទៅ​តាម​បធាន​បទ​។​

ពិធី​ប្រ​ឡង​គឺជា​ព្រឹត្តិ​ការណ៍​សារ​គមនា​គមន៍​ ដ៏​សំ​ខាន់​សំ​ដៅ​លើក​កម្ពស់​ស្មារ​តី​យល់​ដឹង​ ទំ​នួល​ខុស​ត្រូវ​របស់​កម្មា​ភិបាល​ធ្វើ​ការ​ងារ​ឃោ​សនា​ ផ្សព្វ​ផ្សាយ​នៅ​មូល​ដ្ឋាន​ ប្រ​ជា​ជន​ សហគមន៍ ​អំ​ពី​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ និយាយ​រួម​ និង​អំ​ពី​ព័ត៌​មាន​និយាយ​ដោយ​ឡែក​។​ នេះ​ក៏​ជា​វេទិកា​ដើម្បី​ដាស់​ស្មារតី​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រដោយ​ខ្លួន​ឯង​ ជំ​រុញ​ការ​ទំ​នាក់​ទំ​នង​រៀន​សូត្រ​ បង្កើន​ការ​យល់​ដឹង​ រឹត​បន្តឹង​ចំ​ណង​សាម​គ្គី​ភាព​ក្នុង​ប្រ​ជា​ជន​ ចែក​រំលែក​បទ​ពិ​សោធន​៍រវាង​ភូមិ​ ឃុំ​ ស្រុក​ ក្នុង​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរ​ភាព​ ប្រ​ទះ​ឃើញ​ទាន់​ពេល​នូវ​របៀប​ធ្វើ​ល្អ​ៗ​ និង​ទម្រង់​សារ​គមនា​គមន៍​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ សម​ស្រប​ ដើម្បី​ពង្រីក​ដល់​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​៕​

យោ​ង៖ baodantoc.vn-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ ឡេសើុង​ហាយ