មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

11/11/2020 - 15:15

ដំ​ណោះ​ស្រាយ​សម្រាប់​ដី​ជ្រាប​ជាតិ​ជូរ​ ប្រៃ​

មជ្ឈ​មណ្ឌល​អនុវត្ត​វិទ្យា​សាស្រ្ត​និង​បច្ចេក​ទេ​សជឿន​លឿន​ក្រុង​កឹង​ធើ បាន​សិក្សា​ស្រាវ​ជ្រាវ​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ឧបករណ៍​ផលិត​ទឹក​អី​យ៉ុង (Ion) កសិកម្ម​ ជួយ​បង្កើន​សមត្ថ​ភាព​ស្រូប​យក​សារ​ធាតុ​របស់​រុក្ខ​ជាតិ​។​

វិស្វករ​ ហូក្វឹ​កហុង​ (ខាង​ឆ្វេង​) កំ​ពុង​ពិភាក្សា​ជាមួយ​កសិករ​ដាំ​ក្រូច​នៅ​ស្រុក​កើ-ដ

ដើម្បី​ប្រើ​ប្រាស់​ឧបករ​ណ៍ផលិតទឹក​អី​យ៉ុងកសិកម្ម​។​

វិស្វករ​ហូក្វឹ​កហុង​ អនុប្រ​ធាន​ការិ​យាល័យ​ ពិសោធន៍-គ្រឿង​យន្ត​-ស្វ័យ​ប្រ​វត្តិ​-គ្រឿង​បរិក្ខារ​ថ្មី​- ជាអ្នក​បង្កើត​ឧបករណ៍​ផលិត​ទឹក​អី​យ៉ុងកសិកម្ម​ នៃ​មជ្ឈ​មណ្ឌល​អនុវត្ត​វិទ្យា​សាស្រ្ត​និង​បច្ចេក​ទេស​ជឿន​លឿន​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ ទឹក​អី​យ៉ុង​កសិកម្ម​គឺការ​បង្កើត​ទឹក​ magnetic property ដើម្បី​កែ​លម្អ​ប្រ​ភព​ទឹក​ជ្រាប​ជាតិ​ប្រៃ​។​ ទឹក​ magnetic property គឺ​ទឹក​ត្រូវ​បាន​វិនិច្ឆ័យ​ដោយ​របៀប​បង្ហូរ​ទឹក​ធម្ម​តា​ ឆ្លង​កាត់​ដែន​អេឡិច​ត្រូម៉ាញ៉េ​ទិច (Electromagnetic field) (ប្រ​ព័ន្ធ​រួម​មាន​មេ​ដែក​អម​តៈ ឬ​មេដែក​អគ្គិ​សនី​ គួបផ្សំ​នឹង​អាង​អគ្គិ​សនីវិភាគ​ និង​ប៉ះ​ជា​មួយ​ទំ​នប់​ម៉ូលេគុល) សម្រាប់​ធ្វើ​ឱ្យ​ផ្លាស់​ប្ដូរ​លក្ខណៈ​នៃ​ទឹក​។​ បច្ចេក​វិទ្យា​ដែន​ម៉ា​ញេទិក (magnetic field) មាន​តួនា​ទីធ្វើ​ឱ្យ​ពង្រាយ​តំ​ណក់ជាថ្មី​ បង្កើន​កម្លាំង​បន្តឹង​មុខ​លើ​និង​កាត់​បន្ថយ​កម្រិត​រំអិល​នៃ​ទឹក​។​  ជា​ពិសេស​ដែន​ម៉ាញ៉េ​ទិក អាច​ធ្វើ​ឱ្យ​ទៅ​ជាអី​យ៉ុងប្រ​ភព​ទឹក​ និង​បំ​ប្លែង​រចនា​សម្ព័ន្ធ​ម៉ូលេគុលទឹក​ក្លាយ​ជាតំ​ណក់តូចៗ​ ជួយ​ឱ្យ​រុក្ខ​ជាតិ​ងាយ​ស្រូប​សារ​ធាតុ​ចិញ្ចឹម​នៅ​ក្នុង​ទឹក​និង​ដី​ ព្រម​ជា​មួយ​នោះ​ ជៀស​វាង​ការ​សល់​បរិមាណ​ជីក្នុង​ដី​ ជាហេតុ​ធ្វើ​ឱ្យ​សោះ​កក្រោះ​និង​ខូច​ដី​។​ ឆ្លង​តាម​រយៈ​នោះ​ ជួយ​ឱ្យ​រុក្ខ​ជាតិ​ឆាប់​លូត​លាស់​ បង្កើន​ទិន្ន​ផល​និង​គុណ​ភាព​; កែ​ប្រែ​ដី​ ប្រ​ព័ន្ធ​អេកូជីវ​ចម្រុះ​ក្នុង​ដី​មាន​តុល្យ​ភាព​។​

សាស្រ្តាចារ្យ​រង​ បណ្ឌិត​ង្វៀន​មិញ​ដុង​ គ្រូ​បង្រៀន​ផ្នែក​កសិកម្ម​នៃ​សាក​លវិទ្យា​ល័យ​កឹង​ធើ ឱ្យ​ដឹង​៖ ទឹក​ដែល​បាន​វិនិច្ឆ័យ​ដោយ​ដែន​ម៉ាញេទិក អាច​នឹង​បង្កើន​កម្រិត​រំលាយ​អំ​បិល​ក្នុង​ដី​ ជួយ​សម្អាត​ជាតិ​ប្រៃ​ដោយ​ងាយ​។​ ទឹក​ស្រោច​ស្រព​ អី​យ៉ុងកសិកម្ម​ ក៏​អាច​អនុវត្ត​សម្រាប់​វិនិច្ឆ័យ​ទឹក​ម៉ាស៊ី​ន​ ទឹក​អណ្ដូង​ខួង​ ទឹក​ព្រែក​ ទឹក​ស្រះ​ ទឹក​បឹង ដែល​ជ្រាប​ជាតិ​ជូរ​និង​ជាតិ​ប្រៃ​ក្រោម​៣​ភាគ​ពាន់​។​  ថ្វី​បើ​ដូច្នោះ​ក្តី​ យោង​ទៅ​តាម​ប្រ​ភេទ​ទឹក​ផ្សេង​គ្នា​ ដើម្បី​ដាក់​ឧបករណ៍​ឱ្យ​បាន​សម​ស្រប​។​ ប្រ​ជា​ជន​ចង់​ដំ​ឡើង​ឧបករណ៍នេះ​ គប្បី​មាន​កន្លែង​តម្កល់​ទឹក​ មាន​ដូច​អា​ង​ទឹក​ ស្រះ​ឬ​អណ្ដូង​ក្នុង​ចម្ការ​ឈើ​ហូប​ផ្លែ​ជាដើម​។​  ប្រ​ការ​ងាយ​ស្រួល​គឺអាច​ដំ​ឡើង​នៅ​កន្លែង​មាន​ប្រ​ភព​អគ្គិ​សនី​ខ្សោយ​។​ អ្នក​វិទ្យា​សាស្រ្ត​កំ​ពុង​សិក្សា​ស្រាវ​ជ្រាវ​ដើម្បី​ប្រ​ព័ន្ធ​ អាច​ប្រើ​ប្រាស់​ដោយ​អា​គុយឬ​ថ្ម​ឋាម​ពល​ព្រះ​អា​ទិត្យ​។​

បច្ចេក​វិទ្យា​ទឹក​ស្រោច​ស្រព​អី​យ៉ុងកសិកម្ម​ បាន​អនុវត្ត​ពិសោ​ធន៍នៅ​សហករណ៍​ដាំ​បន្លែ​សុវត្ថិ​ភាព​ហ្វាផាក ខណ្ឌ​អូរម៉ូង​ ដោយ​នាំ​មក​ប្រសិទ្ធ​ភាព​ល្អ​ ទាំង​ទិន្ន​ផល​និង​គុណ​ភាព​។​ ក្រុម​អ្នក​វិទ្យា​សាស្រ្ត​នៅ​ទាំង​ដំ​ណើរ​ការ​សិក្សា​ស្រាវ​ជ្រាវ​ ប្រើ​ប្រាស់​ទឹក​ស្រោច​ស្រព​អី​យ៉ុង​កសិកម្ម​លើ​រុក្ខ​ជាតិ​ឱសថ​និង​ដំ​ណាំ​ឈើ​ហូប​ផ្លែ​; ព្រម​ជា​មួយ​នោះ​ សិក្សា​ស្រាវ​ជ្រាវ​ក្នុង​ការ​វិនិ​ច្ឆ័យ​ទឹក​ស្រះ​ចិញ្ចឹម​ជល​ផល​។​ ចំ​ពោះ​រុក្ខ​ជាតិ​ឱសថ​ឃើញ​ថា​ រុក្ខ​ជាតិ​លូត​លាស់​ឆាប់​រហ័ស​ មាន​ជាតិ​ឱសថ​ខ្ពស់​ជាង​។​ ចំ​ពោះ​ឈើ​ហូប​ផ្លែ​ បច្ចេក​ទេ​សនេះ​ត្រូវ​បាន​អនុវត្ត​នៅ​តំ​បន់​ដាំ​ក្រូច​ឃ្វិច​-តំ​បន់​ជ្រាប​ជាតិ​ជូរ​ខ្ពស់​នៅ​ស្រុក​កើ-ដ។​ លោក​ទ្រិញវ៉ាន់​ង្វៀង​ កសិករ​នៅ​ឃុំ​ទ្រុង​ថាញ់ ស្រុក​កើ-ដ ឱ្យ​ដឹង​៖ “សព្វ​ថ្ងៃ​ គ្រប់​ប្រ​ភព​ទឹក​កសិកម្ម​កំ​ពុង​រង​កខ្វក់​ ម្ល៉ោះ​ហើយ​ពេល​បាន​ពិគ្រោះ​យោ​បល់​ដំ​ឡើង​ប្រ​ព័ន្ធ​ស្រោច​ស្រព​អី​យ៉ុង ខ្ញុំ​យល់​ស្រប​ភ្លាម​។​ ក្រោយ​រយៈ​ពេល​ច្រើន​ខែ​ប្រើ​ប្រាស់​ ខ្ញុំ​ពិនិត្យ​ ឃើញ​ថា​ដើម​ក្រូច​ឃ្វិច​លូត​លាស់​ល្អ​ជាង​ផ្លែរលោង ស្លឹក​ពណ៌​បៃតង​ជាង​។​ សព្វ​ថ្ងៃ​ ក្រូច​កំ​ពុង​ផ្តល់​ផ្លែ​និង​ទិន្ន​ផល​ជាទីគាប់​ចិត្ត​”។​

លោក​ស្រី​ ង្វៀង​ធីតូហ្វៀង​ នា​យក​មជ្ឈ​មណ្ឌល​អនុវត្ត​វិទ្យា​សាស្រ្ត​និង​បច្ចេក​ទេ​សជឿន​លឿន​ក្រុង​កឹង​ធើ មាន​ប្រ​សាសន៍​ឱ្យ​ដឹង​៖ “មជ្ឈ​មណ្ឌល​កំ​ពុង​សិក្សា​ស្រាវ​ជ្រាវ​និង​បើក​ទូលាយ​ ដើម្បី​ទឹក​អី​យ៉ុង​កសិកម្ម​មាន​កម្រិត​ខ្ពស់​ជាង​ទៀត​ សំ​ដៅ​ទប់​ទល់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​រាល់​កត្តា​សោះ​កក្រោះ​នៃ​បរិស្ថាន​ ក៏​ដូច​ជា​បន្សុាំ​នឹង​ការ​ប្រែប្រួល​អា​កាស​ធាតុ​”៕

​            ឡែធូ - ថាច់​ធី

ចែករំលែកអត្ថបទ