12/10/2020 - 16:29

ផ្សព្វ​ផ្សាយ​អប់​រំច្បាប់​ដល់​ជន​រួម​ជាតិ​ភាគ​តិ​ច​នៅ​ខេត្ត​ហូវ​យ៉ាង​

នៅ​ស្រុក​ឡុង​មី ខេត្ត​ហូវ​យ៉ាង​ នាយក​ដ្ឋាន​នីតិ​កម្ម​ និង​នា​យក​ដ្ឋានភូមិ​ភាគ​ III (គណៈ​កម្មា​ធិការ​ជន​ជាតិ​) បាន​ដឹក​នាំ សហកា​រជាមួយ​នឹង​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង​ រៀប​ចំ​សន្និ​សីទ​ផ្សព្វ​ផ្សាយ​អប់​រំ​ច្បាប់​ដល់​អ្នក​តំ​ណា​ង​ជាកម្មា​ភិបាល​បម្រើ​ការ​ងារ​ជន​ជាតិ​ លេខា​សាខា​បក្ស​ ប្រ​ធាន​ភូមិ​ អ្នក​មុខ​អ្នក​ការ​សាសនា​ ព្រះ​សង្ឃ​និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហគមន៍​ជន​ជាតិ​លើ​ភូមិ​សាស្រ្ត​ស្រុក​ប្រ​មាណ ១០០ អង្គ​ និង​រូប​។​

ទិដ្ឋ​ភាព​នៃ​អង្គ​សន្និ​សីទ។

នៅ​ក្នុង​អង្គ​សន្និ​សីទ អ្នក​តំ​ណា​ង​ចូល​រួម​បាន​ស្តាប់​វា​គ្មិនច្បាប់​នៃ​នា​យក​ដ្ឋាន​នីតិ​កម្ម​និង​ភូមិ​ភាគ​ ឧទ្ទេស​នាម​ពី​ខ្លឹម​សារ​មូល​ដ្ឋាន​នៃ​ច្បាប់​អា​ពាហ៍​ពិពាហ៍​និង​គ្រួ​សារ​ ច្បាប់​សម​ភាព​យេនឌ័រ​ ច្បាប់​បង្ការ​ប្រ​ឆាំង​អំ​ពើ​ហិង្សា​គ្រួ​សារ​ ច្បាប់​បរិហារ​និង​គោល​នយោ​បាយ​ជន​ជាតិ​ជាធរ​មាន​ ដូច​ជា​សេច​ក្តី​សម្រេច​ចិត្ត​លេខ ៨៨/២០១៩/QH១៤របស់​រដ្ឋ​សភា​ ផ្តល់​សច្ចា​នុម័តិ​លើគ​ម្រោង​ចម្រុះ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១-២០៣០ សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ១២០/២០២០/QH១៤ ផ្តល់​សច្ចា​នុម័តិ​គោល​ការណ៍​វិនិ​យោគ​កម្ម​វិធី​ ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​២០២១-២០៣០ អនុក្រឹត្យ​លេខ ០៥/២០១១​/NĐ-CPរបស់​រដ្ឋា​ភិបាល​ស្តីពី​ការ​ងារ​ជន​ជាតិ  ។ល។​ ក្រៅ​ពី​នោះ​ គណៈ​កម្មា​ធិការ​ជន​ជាតិ​ បាន​ឧទ្ទេស​នាម​និង​ផ្ដល់​ជូន​សៀវ​ភៅ​បង្កាន់​ដៃ​ផ្សព្វ​ផ្សាយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ ជូន​ព័ត៌​មាន​អំ​ពី​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដល់​អ្នក​តំ​ណាង​ ដែល​ចូល​រួម​។​

ឆ្លង​តាម​រយៈ​សន្និ​សីទ​នេះ​ សំ​ដៅ​ផ្សព្វ​ផ្សាយ​អប់​រំច្បាប់​ គោល​នយោ​បាយ​ជន​ជាតិ​ដល់​មណ្ឌល​តាំង​ទីលំ​នៅ​ គ្រួ​សារ​ប្រ​ជា​ជន​ រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ​ ចលនាជន​រួម​ជាតិ​ភាគ​តិច​អនុវត្ត​ល្អ​សេច​ក្តី​កំ​ណត់​របស់​ច្បាប់​ដែល​ជាប់​ពាក់​ព័ន្ធ​ និង​គោ​លនយោ​បាយ​ជន​ជាតិ​កំ​ពុង​អនុវត្ត​លើ​ភូមិ​សាស្រ្ត​៕​ 

                    យោ​ង៖ https://baodantoc.vn-មុនី​

 

ចែករំលែកអត្ថបទ