ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/10/2020 - 16:15

បំ​ប៉ន​ចំ​ណេះ​ដឹង​ដល់​កម្មា​ភិបាល​មូល​ដ្ឋាន​ថ្នា​ក់​ឃុំ​ ភូមិ​ចំ​ណុះ​កម្ម​វិធី​ ១​៣​៥​

(កាម៉ាវ) គណៈ​ជន​ជាតិ​ខេត្ត​កាម៉ាវ ទើប​ចាត់​តាំង​កម្ម​វិធី​ហ្វឹក​ហ្វឺន​បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ដល់​កម្មា​ភិបាល​មូល​ដ្ឋាន​នៅ​តាម​ឃុំ​ ភូមិ​ លំ​បាក​ខ្លាំង​ចំ​ណុះ​កម្ម​វិធី​ ១៣៥ ឆ្នាំ​ ២០២០ នៅ​ក្រុង​កាម៉ាវ។​

អ្នក​តំ​ណា​ង​​ចូល​រួមកម្មវិធី​ហ្វឹក​ហ្វឺន​

ក្នុង​វគ្គ​ហ្វឹក​ហ្វឺន​ អ្នក​តំ​ណា​ង​ចូល​រួម​នឹង​បាន​ស្ដាប់​អ្នក​រាយការណ៍​ ជូន​ដំ​ណឹង​អំ​ពី​បធាន​បទ​ណែ​នាំ​នីតិ​វិធី​បែប​បទ​ និង​របៀប​ធ្វើ​សំ​ណុំ​បែប​បទ​ដំ​ណើរការ​កសាង​សំ​ណង់​ចំ​ណុះ​កម្ម​វិធី​ ១៣៥ ផ្សព្វ​ផ្សាយ​ និង​ណែ​នា​ំអនុវត្ត​យន្ត​ការ​ដោយ​ឡែក​ក្នុង​ការ​គ្រប់​គ្រង​ វិនិ​យោ​គ កសាង​ចំ​ពោះ​គម្រោង​មួយ​ចំ​នួន​ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ណែ​នាំ​ចាត់​តាំង​គ្រប់​គ្រង​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដល់​ឃុំ​ ភូមិ​ដែល​លំ​បាក​ខ្លាំង​ចំ​ណុះ​ក្រប​ខណ្ឌ​វិនិ​យោ​គរ​បស់​កម្ម​វិធី​ ១៣៥។​

ទន្ទឹម​នឹង​នោះ​ អ្នក​តំ​ណា​ង​ដែល​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​ បាន​បង្ហាញ​ពី​ស្មារ​តី​ទទួល​ខុស​ត្រូវ​ខ្ពស់​ ព្រម​ទាំង​ប្តេជ្ញា​ចិត្ត​រួម​ជាមួយ​នឹង​គណៈ​កម្ម​ការ​ចាត់​តាំង​កម្ម​វិធី​ អ្នក​រាយ​ការណ៍​ពិ​ភាក្សា​ដោះ​ដូរ​ខ្លឹម​សារ​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​វគ្គ​ហ្វឹក​ហ្វឺន​ រួម​ចំ​ណែក​ឱ្យ​ការ​បំ​ពាក់​បំ​ប៉ន​លើក​នេះ​ ទទួល​បាន​ជោគ​ជ័យ​ល្អ​ប្រ​សើរ​៕​

                           យោ​ង៖  http://bandantoc.camau.gov. ប្រែសម្រួល​៖ វិមាន​

ចែករំលែកអត្ថបទ