14/09/2020 - 09:27

លើក​កម្ពស់​ការ​យល់​ដឹង​ច្បាប់​ជូន​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​វិញ​យ៉ា

ឃុំ​វិញ​យ៉ា ស្រុក​ទ្រីតូង​ ខេត្ត​អាង​យ៉ាង​ មាន​ខ្សែ​បន្ទាត់​ព្រំ​ដែន​ប្រ​វែង​ ៧,៩ គីឡូ​ម៉ែត្រ ជាប់​ជាមួយ​ឃុំ​តា​អូរ (ស្រុក​គិរីវង់​ ខេត្ត​តាកែវ​ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​)។​ ជាឃុំ​ព្រំ​ដែន​ ម្ល៉ោះ​ហើយ​វិញ​យ៉ា តែង​គួបផ្សំ​ការ​ឃោ​សនា​ ផ្សព្វ​ផ្សាយ​ច្បាប់​ សំ​ដៅ​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ច្បាប់​ដល់​ប្រ​ជា​ជន។​

សហកា​រផ្សព្វ​ផ្សាយ​ការ​ពារ​ខ្សែ​បន្ទាត់​ព្រំ​ដែន​ បង្គោល​ព្រំ​ដែន​។​ 

លោក​វ៉ថា​ញ់ត្វឹង​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​វិញ​យ៉ា ឱ្យដឹង​៖ ប៉ុន្មាន​ឆ្នាំ​កន្លង​ គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ ចង្អុល​ការ​ផ្នែក​ឯក​ទេស​ចាត់​តាំង​ការ​ផ្សព្វ​ផ្សាយ​ អប់​រំ​ច្បាប់​បាន​ចំ​នួន ​១៦៩ លើក​ មាន​ប្រ​ជាជន​ចូល​រួម ​៥.២៣៩ លើក​នា​ក់។​ ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​ផ្ដុំ​លើ​ច្បាប់​អា​ពាហ៍​ពិពាហ៍​និង​គ្រួ​សារ​ ច្បាប់​រដ្ឋ​ប្បវេណី​ ច្បាប់​ព្រហ្ម​ទណ្ឌ​ ច្បាប់​ចរាចរ​ផ្លូវ​គោក ច្បាប់​ព្រំ​ដែន​ ច្បាប់​ដី​ធ្លី​ ច្បាប់​បង្ការ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ ច្បាប់​កង​ប្រ​ជា​ស្វ័យ​ត្រាណ ច្បាប់​កាតព្វ​កិច្ច​យោ​ធា ច្បាប់​ការ​ពារ​ប្រ​ទេ​ស​  ច្បាប់​អត្រា​នុកូល​ដ្ឋាន​ ច្បាប់​ធានា​រ៉ាប់​រង​សង្គម​។​ល។​

ក្នុង​នោះ​ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​មិន​ត្រូវ​ឆ្លង​ដែន​ខុស​ច្បាប់​ កុំ​ទន្រ្ទាន​ដី​ផលិត​កម្ម​ខុស​ច្បាប់​នៅ​តំ​បន់​ជាប់​ព្រំ​ដែន​ មិន​ឆ្លង​ដែន​ទៅ​កម្ពុជា​ជួល​ដី​ផលិត​កម្ម​និង​ទាញ​យក​ជល​ផល​ មិន​នាំ​មនុស្ស​ចេញ​ចូល​ប្រ​ទេ​ស​ខុស​ច្បាប់​ មិន​រត់​ពន្ធ​និង​ចូល​ដៃ​នឹង​អ្នក​រត់​ពន្ធ​ជា​ដើម​។​ល។​

ក្នុង​ការ​ផ្សព្វ​ផ្សាយ​កសាង​ជន​បទ​ថ្មី​ រដ្ឋ​អំ​ណាច​ និង​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ឃុំ​ គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ​ គួបផ្សំ​ផ្សព្វ​ផ្សាយ​ជុំ​វិញ​បញ្ហា​ធានា​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរាចរ​ រាំង​ស្កាត់​ការ​លួច​ប្លន់​ម៉ូតូ​យក​ឆ្លង​ដែន​លក់​ ការ​បោក​ប្រាស់​យក​ទ្រព្យ​សម្បត្តិ​ បង្ការ​ប្រ​ឆាំង​បទ​ ល្មើស​គ្រឿង​ញៀន​ រត់ពន្ធ​។​ ចាប់​ពី​ដើម​ឆ្នាំ​ ២០២០ មក​ដល់​សព្វ​ថ្ងៃ​ ភូមិ​ភាគ​នៅ​ទាំង​ផ្ដុំ​កម្លាំង​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​អំ​ពី​លទ្ធ​ផល​នៃ​ការ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​COVID-១៩ និង​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ព្រំ​ដែន​ បទ​ល្មើស​ជួញ​ដូរ​មនុស្ស​។​

“រយៈ​ពេល​កន្លង​ ភូមិ​ភាគ​បាន​សហប្រតិ​បត្តិ​ការ​ជា​មួយ​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​វិញ​យ៉ា ចាត់​តាំង​ចុះ​កិច្ច​សន្យា​ជាមួយ​នឹង​ក្រុម​គ្រួ​សារ​ចំ​នួន​ ៩ បុគ្គ​លចំ​នួន​ ៦៨ នាក់ ចុះ​ឈ្មោះ​ចូល​រួម​ស្វ័យ​គ្រប់​គ្រង​ខ្សែ​បន្ទាត់​បង្គោល​ព្រំ​ដែន​។​ ព្រម​ជា​មួយ​នោះ​ ចាត់​តាំង​ផ្សព្វ​ផ្សាយ​ជូន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជាជាង ​៨០០ លើក​នាក់ ឆ្លង​ដែន​មក​សួរ​សុខ​ទុក្ខ​ ញាតិ​មិត្ត​ ពិនិត្យ​ព្យា​បាល​ជំ​ងឺ​  ត្រូវ​អនុវត្ត​តាម​សេច​ក្ដី​កំ​ណត់​នៃ​ច្បាប់​របស់​ប្រ​ទេស​វៀត​ណាម”  - លោក​ត្វឹង​ បាន​ចែក​រំ​លែក​ដូច្នោះ​។​

ទន្ទឹម​នឹង​កិច្ច​សហកា​រជាមួយ​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​វិញ​យ៉ា ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​ស្ម័គ្រ​ចិត្ត​ចុះ​កិច្ច​សន្យា​ចូល​រួម​ស្វ័យ​គ្រប់​គ្រង​ខ្សែ​បន្ទាត់​បង្គោល​ព្រំ​ដែន​ជាតិ​ និង​សន្ដិសុខ​សណ្ដាប់​ធ្នាប់​តំ​បន់​ព្រំ​ដែន​ ភូមិ​ភាគ​នៅ​ទាំង​សហកា​រឧបត្ថម្ភ​ ណែ​នាំប្រ​ជា​ជន​របៀប​បង្ក​បង្កើន​ផល​ អភិវឌ្ឍ​ផលិត​កម្ម​ កាត់​បន្ថយ​ភាព​ក្រី​ក្រ លើក​កម្ពស់​ស្មារ​តី​ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​ឧបា​យកល​អូស​ទាញ​ បំ​បែក​បំ​បាក់​របស់​ជន​អា​ក្រក់​។​

ឆ្លង​តាម​រយៈ​សកម្ម​ភាព​កិច្ច​ការ​បរ​ទេស​ប្រ​ជា​ជន​ កិច្ច​ការ​បរ​ទេស​ការ​ពារ​ព្រំ​ដែន​ ស្ថាប័ន​សមត្ថ​កិច្ច​ គួបផ្សំ​ផ្សព្វ​ផ្សាយ​ក្នុង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​ រដ្ឋ​អំ​ណាច​ ប្រ​ជា​ជន​នៅ​សង​ខាង​ព្រំ​ដែន​ អនុវត្ត​ល្អ​សន្ធិ​សញ្ញា​ អនុសញ្ញា​ដែល​វៀត​ណាម - កម្ពុជា​ ចុះ​ហត្ថ​លេខា​។​ ព្រម​ជា​មួយ​នោះ​ ត្រូវ​គោ​រព​និង​អនុវត្ត​តាម​ច្បាប់​នៃ​ប្រ​ទេ​ស​ដែល​ខ្លួន​ទៅ​សួរ​សុខ​ទុក្ខ​ញាតិ​មិត្ត​ ទេ​សចរ​ ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​។​ល។​ ផ្ដើម​ពី​នោះ​ រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​ផ្សារ​ភ្ជាប់​នឹង​ការ​រក្សា​ការ​ពារ​ប្រ​ទេស - សន្ដិសុខ​ ជាជំ​ហាន​ៗ​លើក​កម្ពស់​ជីវ​ភាព​ សម្ភារៈ ក៏​ដូច​ជា​ស្មារតី​របស់​ប្រ​ជា​ជន​៕​

យោ​ងតាម​ https://baoangiang.com.vn ប្រែសម្រួល​៖ ថា​ច់​ធី

ចែករំលែកអត្ថបទ