ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/09/2020 - 09:27

ផ្ដល់​ជូន​បរិក្ខារ​ពេទ្យ​ដល់​សហគមន៍​ជន​ជាតិ​ខ្មែរ​ ដើម​កំ​ណើត​វៀត​ណាម​នៅ​កម្ពុជា​

កឹង​ធើ - គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ បាន​ធ្វើ​ពិធី​ផ្ដល់​ជូន​បរិក្ខារ​ពេទ្យ​និង​សម្ភារៈ​ប្រើ​ប្រាស់​ ជូន​សហគមន៍​ជន​ជាតិ​ខ្មែរ​ ដើម​កំ​ណើត​វៀត​ណាម​នៅ​កម្ពុជា​។​

 ​ ថ្នាក់​ដឹក​នាំក្រុង​ ផ្ដល់​ជូន​បរិក្ខារ​ពេទ្យ​និង​សម្ភារៈ​ប្រើ​ប្រាស់​ដល់​សហគមន៍ជន​ជាតិ​ខ្មែរ​ ដើម​កំ​ណើត​វៀត​ណាម​នៅ​កម្ពុជា​។​ រូប​៖ ង៉ុក​ក្វៀង

ជំ​នួស​មុខ​ថ្នាក់​ដឹក​នាំក្រុង​ សមមិត្ត​ ឡេក្វាង​ម៉ាញ់ អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ សម្តែង​ពី​ស្មារតី​សាម​គ្គី​ មិត្ត​ភាព​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ចែក​រំលែក​ការ​លំ​បាក​ចំ​ពោះ​សហគមន៍​ជន​ជាតិ​ខ្មែរ​ ដើម​កំ​ណើត​វៀត​ណាមនៅ​កម្ពុជា​ ក្នុង​ដំ​ណា​ក់​កាល​ដែល​ជំ​ងឺ​ COVID-១៩ កំ​ពុង​មាន​ការ​ប្រែប្រួល​យ៉ាង​ស្មុគ្រស្មាញ​។​ ដោយ​មាន​ទស្សនៈ​ថា​អា​ណិក​ជន​វៀត​ណាម គឺជា​ចំ​ណែក​មួយ​មិន​អាច​កាត់​ផ្តាច់​របស់​ជន​ជាតិ​វៀត​ណាម ឆ្លង​តាម​រយៈ​ឯក​អគ្គ​រដ្ឋ​ទូត​វៀត​ណាម​ប្រ​ចាំ​នៅ​កម្ពុជា​ អំ​ណោយ​របស់​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ផ្តល់​ជូន​នឹង​ត្រូវ​បាន​ផ្ញើ​ជូន​ដល់​សហគមន៍​ជន​ជាតិ​ខ្មែរ​ ដើម​កំ​ណើត​វៀត​ណាម​នៅ​កម្ពុជា​បាន​ទាន់​ពេល​ ជួយ​ជន​រួម​ជាតិ​កាត់​បន្ថយ​ការ​លំ​បាក​ លំ​នឹង​ជីវ​ភាព​។​

ថ្នាក់​ដឹក​នាំក្រុង​កឹង​ធើ បាន​ជូន​អង្ករ​ ១០ តោន​ ម៉ាស់សំ​ពត់​ការ​ពារ​មេ​រោគ​ចំ​នួន​ ៥.០០០ និង​ទឹក​លាង​ដៃ​កម្ចាត់​មេរោគ​ ៥.០០០ ដប​ ដល់​តំ​ណាង​បញ្ជា​ការ​ដ្ឋាន​យោ​ធាក្រុង​កឹង​ធើ ជា​អង្គ​ភាព​ទទួល​នឹង​ផ្ញើ​ជូន​ដល់​ឯក​អគ្គ​រដ្ឋ​ទូត​វៀត​ណាម​ប្រ​ចាំ​នៅ​កម្ពុជា​។​ ក្នុង​ឱកាស​នេះ​ដែរ​ សមាគម​មិត្ត​ភាព​វៀត​ណាម-​ កម្ពុជា​ ក្រុង​កឹង​ធើ បាន​ជូន​ទឹក​ប្រាក់ ២៦ លាន​ដុង​ដើម្បី​តំ​ណាង​បញ្ជា​ការ​ដ្ឋាន​យោ​ធាក្រុង​ផ្ញើ​ជូន​ដល់​សហគមន៍​ជន​ជាតិ​ខ្មែរ​ ដើម​កំ​ណើរវៀត​ណាម​នៅ​កម្ពុជា​ផង​ដែរ​៕​

                                                        ថា​ញ់ធី-លីសៀ

ចែករំលែកអត្ថបទ