គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកូវកែ ខេត្តត្រាវិញ អនុវត្តល្អការងារត្រួតពិនិត្យ និងធ្វើវិវេចនាបានទាន់ពេល រួមជាមួយប្រជាជនពង្រីកលក្ខណៈប្រជាធិបតេយ្យទៅក្នុងការងារនីមួយៗ និងសំណង់បម្រើជីវភាពប្រជាជន ដោយទិសស្លោក “ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យ” រួមចំណែកកសាងជនបទថ្មីសម្រេចជោគជ័យ។
លោក ហឿវ៉ាន់យុឹង អ្នកបរិច្ចាគដីធ្វើផ្លូវគមនាគមន៍។
លោកថាច់នី ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកូវកែ ឱ្យដឹង៖ “ តាមរយៈសកម្មភាពឃ្លាំមើល រយៈពេល ៥ ឆ្នាំកន្លង (២០១៥- ២០២០) រណសិរ្សនិងអង្គការនយោបាយ-សង្គមគ្រប់លំដាប់ថ្នាក់ក្នុងស្រុកបានដឹកនាំ សហការរៀបចំឡើងបាន ៣២៣ លើកឃ្លាំមើល និងចូលរួមធ្វើវិវេចនាគ្រោងការ ផែនការ ឯកសារច្បាប់ចំនួន ៨ ។ តាមរយៈនោះ រួមចំណែកបញ្ជាក់ពីតួនាទីរបស់រណសិរ្សនិងអង្គការនយោបាយសង្គមក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមនិងប្រជាជនក្នុងការចូលរួមកសាងបក្សកសាងរដ្ឋអំណាច “។
លោកត្រឹងភឿងថាញ់ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំនិញថើយ ស្រុកកូវកែ ឱ្យដឹង៖ “ ទន្ទឹមនឹងការចលនាប្រជាជនចូលរួមកសាងជនបទថ្មី រណសិរ្សឃុំនូវទាំងពង្រីកល្អការងារឃ្លាំមើល និងធ្វើវិវេចនារបស់ខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការវិនិយោគលើភូមិសាស្ត្រឃុំ។ ទន្ទឹមនឹងនោះ បង្កលក្ខណៈសម្រាប់ប្រជាជនអនុវត្តនិងពង្រីកលក្ខន្តិកៈប្រជាធិបតេយ្យនៅមូលដ្ឋាន ៘ ” ។
អនុវត្តការចលនា “ទូទាំងប្រជាជនសាមគ្គី កសាងជនបទថ្មី និងក្រុងស៊ីវិល័យ” ជារៀងរាល់ឆ្នាំរណសិរ្សមាតុភូមិឃុំនិញថើយ បានសហការរួមជាមួយអង្គការជាសមាជិក ចលនាប្រជាជនបរិច្ចាគដី និងដើមឈើ ដើម្បីកសាងផ្លូវដាន ស្ពានជនបទ ក្រោមទិសស្លោក “រដ្ឋ និងប្រជាជនរួមគ្នាធ្វើ” រួមចំណែកក្នុងការកសាងជនបទថ្មី។ ទន្ទឹមនឹងនោះ លើកកម្ពស់គុណភាពគ្រួសារវប្បធម៌ ជនបទថ្មី ភូមិវប្បធម៌ និងទម្រង់ថ្មីៗ។ មកដល់ចុងខែមិថុនា ឆ្នាំ ២០២០ ឃុំនិញថើយ មានប្រជាជនចុះឈ្មោះកសាងគ្រួសារវប្បធម៌ជនបទថ្មី ២.៤៦០ /២៦០ សម្រេច ១០០% នៃចំនួនគ្រួសារដែលរស់នៅលើភូមិសាស្ត្រឃុំ៕
សើនម៉ាល័យ-លេងមី