លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ឱ្យដឹង៖ ទម្រង់រកស៊ីលក់ដូរសមស្រប បានជួយឱ្យគ្រួសារជនជាតិភាគតិចជាច្រើននៅស្រុកហ្គក្វាវ ឈានឡើងចាកផុតពីភាពក្រីក្រ។
បងស្រីយីវ លក់ម្នាស់ក្បែរថ្នល់។
បងស្រីលីធីយីវ ប្រកបរបរលក់ផ្លែម្នាស់នៅក្បែរផ្លូវជាតិលេខ ៦១ បានជិតដប់ឆ្នាំ។ បងស្រីយីវ រៀបរាប់៖ “អាស្រ័យបានទុនឧបត្ថម្ភផ្លាស់ប្តូរមុខរបរ ទើបពីរនាក់ប្តីប្រពន្ធខ្ញុំសម្រេចចិត្តកែប្រែចម្ការម្នាស់។ ពេលលក់ម្នាស់ឱ្យឈ្មួញ ខ្ញុំសង្កេតឃើញថាតម្លៃលើសខ្វះគ្នាច្រើន ម៉្លោះហើយ ខ្ញុំពិគ្រោះនិងគ្រួសារទុកលក់រាយដោយខ្លួនឯងនៅក្បែរថ្នល់។ ពេលម្នាស់ទុំ ទើបខ្ញុំកាត់លក់ ដូច្នេះផ្លែម្នាស់មានរសជាតិផ្អែម ភ្ញៀវចូលចិត្តទិញ។ ហេតុដូច្នេះ ខ្ញុំមានម៉ូយដាក់ពាក្យទិញច្រើន ខ្ញុំផ្ញើតាមឡានទៅឱ្យគេ។ លក់អស់ម្នាស់ផ្ទះ ខ្ញុំទិញពីមាមីងនៅក្នុងភូមិលក់ជាបន្ត។ អាស្រ័យមានប្រាក់ចំណូលលំនឹង ទើបប្តីប្រពន្ធខ្ញុំគិតគូរចិញ្ចឹមកូនពីរនាក់រៀនសូត្រថ្នាក់ទី ១០ និងទី ៤ បានត្រឹមត្រូវ”។ តាមសម្ដីបងថាច់តឹងដាក ប្តីបងស្រីយីវ នៅភូមិ ២ ឃុំវិញហ្វាហឹងណាម ស្រុកហ្គក្វាវ អ្នកដាំម្នាស់ត្រូវចេះអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនក្នុងការដាំដុះ ទើបម្នាស់ផ្តល់ផលខួបឆ្នាំ។ រៀងរាល់ព្រឹក ខ្ញុំដឹកម្នាស់ឱ្យប្រពន្ធលក់ ហើយវិលមកទៅចម្ការម្នាស់ថែទាំស្រោចទឹកបោចស្មៅ ផ្តើមពីទម្រង់នេះ ទើបគ្រួសារខ្ញុំមានជីវភាពលំនឹង។
លោក លីមិញថាំង អនុប្រធានការិយាល័យគណៈកម្មាធិការប្រជាជនស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង ឱ្យដឹង៖ “ទម្រង់រកស៊ីសមស្រប បានជួយឱ្យគ្រួសារជនជាតិភាគតិចជាច្រើន ប្រើប្រាស់ប្រភពទុនឧបត្ថម្ភមានប្រសិទ្ធភាព”។ ប្រកបរបរលក់ដូរដូចបងស្រីយីវដែរ ប៉ុន្តែប្អូនស្រីធីហ្វាយ ជ្រើសយករបរលក់ពោតស្ងោរ។ ប្អូនស្រី ឱ្យដឹង៖ “ខ្ញុំឃើញតិចមានគេលក់ពោតស្ងោរ ទើបខ្ញុំប្រើប្រាស់ប្រភពទុនឧបត្ថម្ភផ្លាស់ប្តូរមុខរបរទៅប្រកបរបរលក់ពោតស្ងោរ។ ដំបូងស្ងោរលក់តិច ពីព្រោះពុំទាន់មានម៉ូយច្រើន ប៉ុន្តែ ឥឡូវការលក់ដូរប្រព្រឹត្តទៅជារលូន។ ពីមុន ខ្ញុំជិះម៉ូតូទៅទិញពោតដល់ស្រុកចូវថាញ់ A ខេត្តហូវយ៉ាងមកស្ងោរលក់។ ឥឡូវ គ្រាន់តែហៅទូរស័ព្ទ អ្នកលក់គេនឹងផ្ញើមកតាមឡាន ពីព្រោះរថយន្តចេញដំណើរពីកឹងធើ-ហ្គក្វាវទៀងទាត់ ម៉្លោះហើយទទួលទំនិញផ្ញើលុយតាមឡានមិនបាច់ខ្វល់ឡើយ”។
លោកថាំង ឱ្យដឹងបន្ថែម៖ អាស្រ័យទម្រង់រកស៊ី លក់ដូរ សមស្របបានជួយគ្រួសារជនជាតិភាគតិចជាច្រើន ឈានឡើងចាកផុតពីភាពក្រីក្រ រួមចំណែកក្នុងទិសដៅសម្រេចបទដ្ឋានជនបទថ្មីរបស់ស្រុកហ្គក្វាវ៕
ហាថាញ់-មុនី