កសិករថាច់ប្រែង នៅភូមិជ្រៃធំ ឃុំង៉ាយសៀង ស្រុកថ្កូវ ខេត្តត្រាវិញ បានបរិច្ចាគដីជាង៥.០០០ម២ កសាងផ្លូវបេតុង ជួយប្រជាជនរាប់រយគ្រួសារនៅភូមិ ជ្រៃធំ ធ្វើដំណើរទៅមកបានងាយស្រួល។
លោកថាច់ប្រែង ចង្អុលបង្ហាញផ្លូវបេតុងដែលគ្រួសារគាត់បរិច្ចាគដីកសាង។
លោកថាច់ប្រែង រៀបរាប់ឱ្យដឹង៖ កាលមិនទាន់មានផ្លូវបេតុង ប្រជាជនប្រមាណ ៨០ គ្រួសារនៅតាមតំបន់វាលស្រែ នៅតែធ្វើដំណើរតាមភ្លឺស្រែ។ ក្នុងរដូវវស្សា កូនចៅអ្នកភូមិទៅរៀន ជួនកាលរអិលដួលប្រឡាក់អាវខោ ក៏វិលត្រឡប់មកផ្ទះឈប់ទៅរៀន។ លោកថាច់ប្រែង ចែករំលែក៖ “ខ្ញុំគឺជាកសិករ បានជាយល់ដឹងច្បាស់”មួយតឹកដី មួយតឹកមាស”។ ថ្វីបើដូច្នោះក្ដី ក្នុងការចលនាកសាងជនបទថ្មី យើងខ្ញុំចំណាយដីបន្តិចបន្តួចដើម្បីប្រជាជនក្នុងភូមិមានផ្លូវធ្វើដំណើរទៅមកងាយស្រួល គឺរីករាយគ្មានអ្វីប្រៀបផ្ទឹម ម្ល៉ោះហើយកូនចៅក្នុងគ្រួសារនរណាក៏ព្រមបរិច្ចាគដីនោះដែរ”។
មិនត្រឹមតែជាគំរូល្អក្នុងចលនាបរិច្ចាគដីកសាងផ្លូវនៅឃុំង៉ាយស្វៀងប៉ុណ្ណោះទេ លោកថាច់ប្រែង នៅទាំងជាកសិករធ្វើអាជីវកម្មពូកែនៅមូលដ្ឋាន ច្រើនឆ្នាំបន្តបន្ទាប់ទៀតផង។ ដោយចរិតឧស្សាហ៍ព្យាយាមនិងឈានមុខក្នុងការអនុវត្តបច្ចេកទេស ជឿនលឿនក្នុងការផលិត ដីស្រែជិត ២ ហិកតា របស់គ្រួសារលោក ផ្ដល់ទិន្នផលពី ៦,៥ ដល់ ៧ តោន/ហិកតា គួបផ្សំនឹងការចិញ្ចឹមសត្វតាមទម្រង់ ស្រែ - ចម្ការ - ចិញ្ចឹមសត្វ ក្នុងនោះទម្រង់ចិញ្ចឹមគោតាមទិសដៅពូជគោបង្កាត់ ពី ៨ដល់១០ ក្បាល ជួយឱ្យគ្រួសារគាត់រកបានប្រាក់ចំណូលពី ១២០ ដល់ ១៥០ លានដុង/ឆ្នាំ។
អ្នកស្រីថាច់ធីហុងវឹង លេខាសាខាបក្សភូមិជ្រៃធំ ឱ្យដឹង៖ ទង្វើប្រកបដោយអត្ថន័យរបស់លោកថាច់ប្រែង និងសមាជិកក្នុងគ្រួសារបានសាយភាយក្នុងសហគមន៍។ អាស្រ័យក្នុងភូមិមានគ្រួសារជនរួមជាតិខ្មែរជាង៩៦% ផ្ដើមពីទង្វើរបស់លោកថាច់ប្រែង ក៏បាន”តភ្ជាប់”គ្រួសារក្នុងភូមិ យល់បាននូវ ផលប្រយោជន៍ជាក់ស្តែង យូរអង្វែង ឆ្លងតាមរយៈការកសាងផ្លូវជនបទ។ ក្រៅពីនោះ លោកថាច់ប្រែង បានរួមជាមួយនឹងភូមិ ចលនាប្រជាជនចូលរួមកម្លាំងពលកម្ម បរិច្ចាគដីមួយចំណែកដើម្បីកសាងផ្លូវថ្នល់ទៀតផង៕
សឺនម៉ាល័យ - ថាច់ធី