ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/08/2020 - 15:34

មិន​ទុក​ឱ្យ​ជំ​ងឺ​កើត​ឡើង​ម្តង​ទៀត​

*ការ​ណែ​នាំធ្វើ​ចត្តាឡីស័កនៅ​នឹង​ផ្ទះ​ កន្លែង​ស្នាក់​នៅ​

ឧបនា​យក​រ​ដ្ឋមន្រ្តី​ វ៉ូវឌឹកដាម ប្រ​ធាន​គណៈ​ចង្អុល​ការ​ជាតិ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​COVID- ១​៩​ ទើប​ដឹក​នា​ំអង្គ​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​ការ​ងារ​បង្ការ​ ប្រ​ឆាំង​រោគ​រាល​ដាល​។​

គណៈ​ចង្អុល​ការ​ជាតិ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ COVID-១​៩​ ប្រ​ជុំ​នៅ​រសៀល​ថ្ងៃ​ ៤​ ខែ​សីហា​។

​ រូប​ថត​៖  Chinhphu.vn

ថ្លែង​យោ​បល់ក្នុង​អង្គ​ប្រ​ជុំ​ ឧបនា​យក​រ​ដ្ឋមន្រ្តី​ វ៉ូវឌឹកដាម សំ​ណូម​ពរ​ រយៈ​ពេល​ខាង​មុខ​  មួយ​ផ្នែក​គឺត្រូវ​ផ្ដុំ​កម្លាំង​កំ​ចាត់​រោគ​រាល​ដាល​ឱ្យ​ឆាប់​បំ​ផុត​តាម​តែអាច​ធ្វើ​បាន​។​   មួយ​ផ្នែក​ទៀត​ ត្រូវ​រឹតប​ន្តឹង​ប្រ​ព័ន្ធ​ច្បាប់​ “រឹត​បន្តឹង​”ទូទាំង​ប្រ​ព័ន្ធ​ ដំ​បូង​បង្អស់​ក្នុង​ផ្នែក​សុខា​ភិបាល​។​ 

លើ​ពិភព​លោក​មាន​ប្រ​ទេ​ស​ជាច្រើន​ដោយ​ការ​ធ្វេស​ប្រ​ហែស​ រោគ​រាល​ដាល​ក៏​កើត​មាន​ឡើង​វិញ​ រីក​រាលដាល​ក្លាយ​ជា​រលក​ថ្មី​ បង្ក​ហា​និភ័យ​យ៉ាង​ធ្ងន់​ធ្ងរ​។​ រោគ​រាល​ដាល​នៅ​ក្រុង​ដាណាំង​នា​ពេល​កន្លង​ គឺជា​ការ​ព្រមាន​យ៉ាង​កំ​ហិត​ដល់​មន្ទីរ​ពេទ្យ​ ភូមិ​ភាគ​ គណ​: ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់។​  

ឧបនា​យក​រ​ដ្ឋមន្រ្តី​ វ៉ូវឌឹកដាម បាន​សំ​ណូម​ពរ​ក្រសួង​សុខា​ភិបាល​ពិនិត្យ​ឡើង​វិញ​ទាំង​ស្រុង​នូវ​សេច​ក្ដី​កំ​ណត់​ ណែ​នាំបង្ការ​ ប្រ​ឆាំង​រោគ​រាល​ដាល​។​  គ្រប់​ស្ថាប័ន​សារ​ព័ត៌​មាន​ប្រើ​ប្រាស់​ឱ្យ​អស់​លទ្ធ​ភាព​មធ្យោ​បាយ​ ទម្រង់​ផ្សព្វ​ផ្សាយ​ ដើម្បី​ពាំនាំនូវ​សេច​ក្ដី​ណែ​នាំ បញ្ជា​ឯក​ទេស​សម​ស្រប​ទៅ​នឹង​ស្ថាន​ភាព​ថ្មី​។​ ភូមិ​ភាគ​ទាំង​ឡាយ​គប្បី​បង្កើន​កិច្ច​ចង្អុល​ការ​ ត្រួត​ពិនិត្យ​។​ ប្រ​សិន​បើ​អនុវត្ត​ល្អ​ យើង​ច្បាស់​ជាមាន​ក្ដី​សង្ឃឹម​លើ​ការ​ទប់ស្កាត់​បាន​រោគ​រាល​ដាល​ ហើយ​ជីវ​ភាព​រស់​នៅ​ ការ​ផលិត​កម្ម​ដំ​ណើរការ​ជាធម្ម​តា​ឡើង​វិញ​។​ "នៅ​ប្រ​ទេស​ខ្លះ​កើត​មាន​រលកជំ​ងឺ​ទី ២​ ប៉ុន្តែ​វៀត​ណាម​ប្ដេជ្ញា​មិន​ឱ្យ​កើត​មាន​រលក​ជំ​ងឺ​ទី ២​ ឡើ់យ"។​ មិន​ឱ្យ​មាន​បញ្ហា​ត្រូវ​គម្លាត​សង្គម​ទ្រង់​ទ្រាយ​ធំ​ ទូទាំង​ប្រ​ទេស​។​  យើង​ត្រូវ​កំ​ណត់​តំ​បន់​តូចបំ​ផុត​ដែល​អាច​ធ្វើ​បាន​ ចំ​ណែក​តំ​បន់​ផ្សេង​ៗ​ទៀត​ត្រូវ​ឋិត​ក្នុង​សភាព​ធម្ម​តា​ថ្មី​ដើម្បី​អភិវឌ្ឍ​ន៍" ឧបនា​យក​រដ្ឋ​មន្រ្តី​ បាន​សង្កត់​ធ្ងន់​ដូច្នោះ​។​

*នា​យក​ដ្ឋាន​សុខា​ភិបាល​បង្ការ ​(ក្រសួង​សុខា​ភិបាល​) មាន​សេច​ក្ដី​ណែ​នាំធ្វើ​ចត្តា​ឡីស័ក​នៅ​នឹង​ផ្ទះ​ កន្លែង​ស្នាក់នៅ​ ដើម្បី​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​COVID-១​៩​។​ យោ​ងតាម​នោះ​ មុខ​សញ្ញា​ធ្វើ​ចត្តាឡីស័កគឺអ្នក​គ្មាន​រោគ​សញ្ញា​សង្ស័យ​ថា​មាន​ឆ្លង​ជំ​ងឺ​COVID-១​៩​ (ក្អក​ គ្រុន​ក្ដៅ​ ពិបាក​ដកដង្ហើម​)  និង​មាន​កត្តា​មួយ​ចំ​នួន​ដូច​ខាង​ក្រោម​៖  

រស់​នៅ​រួម​ក្នុង​គ្រួ​សារ​ មាន​កន្លែង​ស្នា​ក់នៅ​ជាមួយ​នឹង​ករ​ណីឆ្លង​ជំ​ងឺ​ឬ​ករណី​សង្ស័យ​ឆ្លង​ជំ​ងឺ​ក្នុង​រយៈ​ពេល​មាន​ជំ​ងឺ​។​ 

ធ្វើ​ការ​រួម​ជាមួយ​នឹង​ករណី​ឆ្លង​ជំ​ងឺ​ ឬ​ករណី​សង្ស័យ​ឆ្លង​ជំ​ងឺ​ក្នុង​រយៈ​ពេល​មាន​ជំ​ងឺ​។​ 

រួម​ដំ​ណើរទេ​សចរ​ គណ​:ប្រ​តិភូ​ការ​ងារ​ ក្រុម​លេង​កម្សាន្ដ​ជាមួយ​នឹង​ករ​ណីឆ្លង​ជំ​ងឺ​ ឬ​ករណីសង្ស័យ​ឆ្លង​ជំ​ងឺ​ក្នុង​រយៈ​ពេល​មាន​ជំ​ងឺ​។​ 

ការជួបប្រាស្រ័យចម្ងាយពីគ្នា​ ២​ ម៉ែ​ត្រ ជាមួយ​នឹង​ករណី​ឆ្លង​ជំ​ងឺ​ ឬ​ករណី​សង្ស័យ​ឆ្លង​ជំ​ងឺ​ក្នុង​រយៈ​ពេល​មាន​ជំ​ងឺ​ ទោះ​បីឋិត​ក្នុង​ស្ថាន​ភាព​ណា​ក៏​ដោយ​៕​ 

កាសែត​កឹង​ធើភាសា​ខ្មែរ​ (សរុប​) ។ ​ប្រែសម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ