20/07/2020 - 14:57

ចលនា​បរិច្ចាគ​ឈាម​កាន់​តែរីក​សាយ​ភាយ

អា​ស្រ័យ​បំ​ពេញ​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ​ ការ​ចលនា​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង​ កាន់​តែរីក​សាយ​ភាយនិង​ស៊ី​ជម្រៅ​ ទាក់​ទាញ​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រទាប់​ចូល​រួម​។​ ឆ្លង​តាម​រយៈ​នោះ​ គ្រប់​អង្គ​ភាព​បាន​ឆ្លើយ​តប​កាន់​តែល្អ​ថែម​ទៀត​នូវ​តម្រូវ​ការ​ឈាម​ក្នុង​ការ​ជួយ​សង្រ្គោះអ្នក​ជំ​ងឺ​។​

ចលនា​បរិច្ចាគ​ឈាម​កាន់​តែរីក​សាយ​ភាយ។​

ឆ្នាំ ២០១៩​ ទូទាំង​ខេត្ត​ទទួល​បាន​ ១០.៥៣១​ ឯក​ត្តា​ឈាម​ សម្រេច​ជាង ​៩៧% ផែន​ការ​ដាក់​ចេញ។​ តាម​គណៈ​ចង្អុល​ការ​ចលនា​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ខេត្ត​ កង​កម្លាំង​អ្នក​ប​រិច្ចាគឈាម​ស្ម័គ្រ​ចិត្ត​គឺសម្បូរ​បែប​ មាន​ទាំង​ការ​ចូលរួម​របស់​កម្មា​ភិបាល​ បុគ្គ​លិក​រ​ដ្ឋ សិស្សា​នុ​សិស្ស​ និស្សិត​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​និងកម្ម​ករ​និយោ​ជិត​។​

ឆ្នាំ​ ២០១៥​ ខេត្ត​សុក​ត្រាំង​បង្កើត​បាន​ក្លឹប​មួយ​មាន​ឈ្មោះ​ថា​ “អ្នក​មាន​ប្រ​ភេទ​ឈាម​កម្រ​Rh(-)” មាន​សមាជិក​ ១១​ នា​ក់; និង​មាន ​១​៩ ​ក្លិប​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ មាន​សមាជិក ​៤៩០ នា​ក់ ក្នុង​នោះ​ មាន​ ៥​ ក្លឹប​ មាន​សមាជិក​ ១៣៨​ នា​ក់ បាន​ត្រៀម​លក្ខណៈ​ជាស្រេច ​ ខណៈ​ពេល​អង្គ​ភាព​មាន​តម្រូវការ​បញ្ចូល​ឈាម​ រួម​ចំ​ណែ​ក​ដល់​ការ​ព្យា​បាល​ជំ​ងឺ​គឺសមាជិក​ក្លឹប​ទៅ​បរិច្ចាគ​ឈាម​ភ្លាម​។​ បង​យីបថា​ញ់ហៀង គ្រូ​បង្រៀន​សាលា​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​វ៉ាន់​ង៉ុក​តូ បាន​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ ចំ​នួន​ ៣០ លើ​ក​ ឱ្យ​ដឹង​៖ “កាល​បើ​បរិមាណ​ឈាម​ បាន​បរិច្ចាគ​ទៅ​រាងកាយ​នឹង​បង្កើត​ឈាម​ថ្មី​ជាបន្ត​ ម្ល៉ោះ​ហើយ​ខ្ញុំ​តែង​ត្រៀម​លក្ខណៈ​ដើម្បី​ជួយ​អ្នក​ជំ​ងឺ​ដែល​មាន​តម្រូវ​ការ​ឈាម​។​ ខ្ញុំ​បាន​ចលនា​សាច់ញាតិ​ មិត្ត​ភក្ដិ​រួម​អា​ជីព​ និង​សិស្សា​នុ​សិស្សរបស់​សាលា​បរិច្ចាគ​ឈាម​សង្រ្គោះមនុស្ស​”។​

លោក​ឌោវ៉ាន់​ត្វឹង​ ប្រ​ធាន​សមាគម​កាក​បាទក្រហម​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “គណៈ​ចង្អុល​ការ​ ចលនា​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ បាន​កំ​ណត់​ថា​ ការ​ផ្សព្វ​ផ្សាយ​  ចលនា​គឺជា​ភារ​កិច្ច​ដ៏​សំ​ខាន់​ ម្ល៉ោះ​ហើយ​បាន​សហកា​រយ៉ាង​ល្អ​ជាមួយ​នឹង​គ្រប់គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ ជំ​រុញ​ខ្លាំង​ក្លា​ការ​ងារ​ផ្សព្វ​ផ្សាយ​ដល់​កម្មា​ភិបាល​ សមាជិក​សមាគម​ សមាជិក​សម្ព័ន្ធ​យុវជន​និង​ប្រ​ជា​ជន​។​ ផ្ដើមពី​នោះ​ អ្នក​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ច្រើន​ដង​ស្រូប​អត្រា​ជា​ង ​៦០% មាន​អ្នក​ខ្លះ​បរិច្ចាគឈាម​ជាង ​៣០ លើ​ក​ ចលនា​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​កាន់​តែរីក​សាយ​ភាយ”៕​

យ្វីអា​ញ់ - ថា​ច់​ធី

ចែករំលែកអត្ថបទ