កងK៩៣ ត្រូវបានបង្កើតនៅថ្ងៃ២៣ ខែវិច្ឆិកា ឆ្នាំ ២០០០។ រហូតមកទល់នឹងពេលនេះបានជិត ២០ ឆ្នាំ ដំណើរការស្វែងរកមិត្តរួមកងប្រព្រឹត្តទៅជាបន្តបន្ទាប់ គ្មានពេលឈប់ឈរឡើយ។ បងប្អូនយុទ្ធជនខិតខំស្វះស្វែងរកស្លាកស្នាមដែលនៅសេសសល់របស់មិត្តរួមកង។ បន្ទាប់ពីប្រមូលបានអដ្ឋិធាតុយកមកបញ្ចុះរួចស្រេច ពួកគាត់ចាប់ផ្តើមធ្វើដំណើរស្វែងរកជាថ្មីបន្តទៀត។
កងk៩៣ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីពីប្រទេសកម្ពុជា មកបញ្ចុះនៅទីបញ្ចុះសពយុទ្ធជនពលីខេត្តអានយ៉ាង (នៅខែកក្កដា ឆ្នាំ ២០១៩ )។
ការស្វែងរកប្រមូលអដ្ឋិធាតុរបស់កងK៩៣ បានក្លាយជាទម្លាប់ជារៀងរាល់ឆ្នាំ ឆ្លងទៅកម្ពុជា ៨ ខែ នៅក្នុងប្រទេស២ខែ។ នៅ ២ ខែសម្រាប់រៀនសូត្រនយោបាយ លត់ដំ ជួបជុំគ្រួសារ ទទួលអំណរបុណ្យចូលឆ្នាំ។ល។ វរសេនីយ៍ត្រី ផាងង៉ុកអៀង សមាជិកកង ឱ្យដឹង៖ ឆ្នាំ ២០២០ ដោយសារការប្រយុទ្ធប្រឆាំងនឹងជំងឺCovid-១៩ កងបានផ្អាកដំណើរស្វែងរកប្រមូលអដិ្ឋធាតុនៅប្រទេសកម្ពុជា ដូចផែនការដែលគ្រោងទុក ផ្ទុយមកវិញផ្តុំកម្លាំងស្វែងរកនៅស្រុកទ្រីតូងនិងទិញបៀង។ សមាជិកគ្រប់រូបតែងកំណត់ច្បាស់ការចូលរួមក្នុងកង គឺស៊ូទ្រាំនឹងលំបាកគ្រប់យ៉ាង។
“ជំនាន់មុនស៊ូស្លាប់ដើម្បីជំនាន់ក្រោយទទួលបានឯករាជ្យ សេរីភាព។ ពីមុន យុទ្ធជនរៀមច្បងប្រឈមនឹងការលំបាក ១០ ភាគ ឥឡូវកងK៩៣ ទៅស្វែងរកពួកគាត់វិញ ការលំបាកនោះតាម សង្កេតមើលបានត្រឹមតែ២-៣ភាគប៉ុណ្ណោះ។ បងប្អូនក្នុងកងតែងលើកទឹកចិត្តគ្នា ជម្នះលំបាកដើម្បីនាំមកសុភមង្គលជូនគ្រួសារយុទ្ធជនពលី”-លោកវរសេនីយ៍ត្រី ផាងង៉ុកអៀង បានចែករំលែកដូច្នេះ។
ជាយុទ្ធជនស្ម័គ្រចិត្តចូលរួមក្នុងកងK៩៣ ខណៈពេលមានតួនាទីការងារងាយស្រួលនៅបញ្ជាការដ្ឋានយោធាខេត្ត លោកវរសេនីយ៍ឯក ឌិញវ៉ាន់កឹង បានប្រកៀកស្មារួមដំណើរជាមួយមិត្តរួមកង ជាង ១០ ឆ្នាំកន្លងអនុវត្តភារកិច្ចដ៏ពិសិដ្ឋនេះ គាត់ពុំដែលត្អូញត្អែរ ឬវិប្បដិសារីចំពោះការសម្រេចចិត្តចូលរួមកងK៩៣ឡើយ។ “ប្រទេសជាតិសន្តិភាព ពួកយើងទទួលបានជោគជ័យដូចសព្វថ្ងៃ គឺអាស្រ័យការលះបង់សាច់ស្រស់ ឈាមស្រស់របស់យុទ្ធជនរៀមច្បង។ ដូច្នេះយើងត្រូវតែទៅស្វែងរកបងៗ ធ្វើមាតុភូមិនិវត្តន៍ គឺជាភារកិច្ចផង និងសម្តែងនូវការដឹងគុណផង” - លោកវរសេនីយ៍ឯក ឌិញវ៉ាន់កឹង បានសំណេះសំណាលដូច្នេះ៕
ចាប់តាំងពីបង្កើតរហូតមកទល់នឹងបច្ចុប្បន្ន កងK៩៣ ប្រមូលអដ្ឋិធាតុយុទ្ធជនពលីបានចំនួន ៣.១៤៤៧ កញ្ចប់ ជាកងទ័ពស្ម័គ្រចិត្តវៀតណាម ស្លាប់ក្នុងសម័យសង្រ្គាមនៅកម្ពុជា និងក្នុងប្រទេស ក្នុងនោះ មានអដ្ឋិធាតុ ២.៨០០ កញ្ចប់់មិនកំណត់ដឹងឈ្មោះនៅឡើយ។
យោង៖https://baodantoc.vn/មុនី