បងស្រីវ៉ធីធ្វីដង ប្រធានសមាគមសហព័ន្ធនារីខណ្ឌអូរម៉ូង ក្រុងកឹងធើ បានឧទ្ទេសនាម៖ នារីសង្កាត់ត្រឿងឡាក មានទម្រង់ជាច្រើនជួយសមាជិកអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងល្អប្រសើរ លេចធ្លោជាងគេគឺទម្រង់“នារីជនជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច”។
តៀមលក់គ្រឿងសារពើភណ្ឌរបស់បងស្រីលៀងតែងមានភ្ញៀវមិនដាច់។
បងស្រីលីធីទូតរិញ ប្រធានសមាគមសហព័ន្ធនារីសង្កាត់ត្រឿងឡាក ឱ្យដឹង៖ ទម្រង់“នារីជនជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច” បង្កើតនៅឆ្នាំ២០១៥ ដំបូងមានសមាជិកតែ៧គ្រួសារ។ មកទល់ពេលនេះ មាននារីជនជាតិខ្មែរនៅមណ្ឌលប៊ិញអៀង និងប៊ិញឡើយ ចូលរួមបន្ថែមបាន២៥គ្រួសារ បង្កើនចំនួនសមាជិកឡើងដល់៣២គ្រួសារ។ គ្រួសារដែលចូលរួមទម្រង់ត្រូវបាននារីសង្កាត់ឧទ្ទេសនាមបុលដើមទុនអនុគ្រោះដើម្បីអភិវឌ្ឍផលិតកម្ម ដាំដំណាំរួមផ្សំចិញ្ចឹមសត្វ និងលក់ដូរជាលក្ខណៈគ្រួសារ។ ក្រោយពីបង្កើតបាន៥ឆ្នាំ ឃើញថាទម្រង់នេះបានអភិវឌ្ឍន៍លំនឹងសមាជិករកបានប្រាក់ចំណូលពី៤-៦លានដុង/ខែ។ តាមការរំពឹងទុក ក្នុងឆ្នាំ២០២០ នឹងមានបងប្អូនចូលរួមក្នុងទម្រង់ “នារីជនជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច” ៥នាក់បន្ថែមទៀត។
បងស្រីហ្វិញធីគីមលៀង នៅមណ្ឌលប៊ិញឡើយ ជាគ្រួសារដំបូងបង្អស់ដែលចូលរួមទម្រង់នេះ ឱ្យដឹង៖ “មុននេះ ខ្ញុំទៅធ្វើការឈ្នួល ម្ល៉ោះហើយប្រាក់រកបានថ្ងៃណាចាយអស់ថ្ងៃហ្នឹងមិនសេសសល់។ ចាប់ពីបានសមាគមនារីឧទ្ទេសនាមឱ្យបុលដើមទុនអនុគ្រោះដើម្បីបើកតៀមលក់គ្រឿងសារពើភណ្ឌ ឃើញថាជីវភាពគ្រួសារខ្ញុំបានលំនឹង។ រយៈពេល៥ឆ្នាំកន្លង នាងខ្ញុំរកបានប្រាក់បន្តិចបន្តួច ដើម្បីជួសជុលកន្លែងលក់ដូរស្អាតបាត។ ខណៈពេលរកបានប្រាក់ចំណូលលំនឹង នាងខ្ញុំបានបងៗឧទ្ទេសនាមឱ្យធ្វើជាប្រធានក្រុមប្រិតសំចៃ គិតគូរឱ្យបងៗក្នុងក្រុមមានដើមទុនបង្វិលជុំ ជួយបងប្អូននារីមានឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច។
តាមប្រសាសន៍បងស្រីទូត្រិញ ក្រៅពីក្រុមប្រិតសំចៃជួយគ្នា ពង្រីកសេដ្ឋកិច្ចនៅមណ្ឌលទាំងពីរ គឺប៊ិញអៀងនិងប៊ិញឡើយ ថែមទាំងមានចលនាសន្សំលុយកូនជ្រូកដីក៏សម្រេចបានប្រសិទ្ធភាពផងដែរ។ ឆ្នាំ២០១៩ មានបងប្អូននារីចូលរួម៣៤នាក់ ចំនួនប្រាក់ដែលប្រិតសំចៃសរុបបានជិត១០០លានដុង។ សម្រាប់ជួយបងប្អូនធ្វើការរកស៊ី លំនឹងជីវភាព៕
ហាថាញ់-លីសៀ