01/06/2020 - 14:55

អនុវត្ត​សម្រេច​ការ​បែង​កំ​ណត់​តំ​បន់​ជន​ជាតិ​ភាគ​តិច​ តាម​កម្រិត​អភិវឌ្ឍន៍​ដំ​ណាក់​កាល​២​០២​១​ - ២​០២​៥​

(កឹង​ធើ) តាម​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ ក្រុង​ទើប​អនុវត្ត​សម្រេច​ការ​បែង​កំ​ណត់​តំ​បន់​ជន​ជាតិ​ភាគ​តិច​ តាម​កម្រិត​អភិវឌ្ឍន៍ ដំ​ណា​ក់​កាល​ ២​០២​១​-២​០២​៥​។​

ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ឃុំ​វប្បធម៌​ - ជន​បទ​ថ្មី​ថើយ​ស្វឹង​ ស្រុក​កើ-ដ។​

ជាមួយ​គ្នា​នោះ​ ក្រុង​មាន​អង្គ​ភាព​ចំ​នួន​៦​/៨​៥ ​(ឃុំ​ សង្កាត់​) មាន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​ចាប់​ពី​១​៥​%ឡើង​ទៅ​ រួម​មាន៖ សង្កាត់​តឹង​អាង​ (ខណ្ឌ​និញកេវ​); សង្កាត់​ចូវ​វ៉ាន់​លីម (ខណ្ឌ​អូរម៉ូង​); ទីប្រ​ជុំ​ជន​កើ-ដ ឃុំ​ថើយ​ស្វឹង​ ឃុំ​ថើយ​ដុង​ និង​ឃុំ​ដុង​ថាំង (ស្រុក​កើ-ដ)។​ យោ​ងតាម​លទ្ធ​ផល​ខាង​លើ​ ទូទាំង​ក្រុង​មាន​អង្គ​ភាព​ចំ​នួន​១​៩​/៦​៣​០ (មណ្ឌល​ ភូមិ​) មាន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ ចាប់​ពី​១​៥​%ឡើង​ទៅ​។​ ក្នុង​នោះ​ ខណ្ឌ​និញកេវ​មាន​មណ្ឌល​ចំ​នួន​៩​  ខណ្ឌ​កាយ​រុាំងមាន​មណ្ឌល​ចំ​នួន​១​ ស្រុក​ថើយ​ឡាយ​មាន​ភូមិ​ចំ​នួន​៧​ ស្រុក​កើ-ដមាន​ភូមិ​ចំ​នួន​១​ និង​ស្រុក​វិញ​ថាញ់ មាន​ភូមិ​ចំ​នួន​១​។​ ឆ្នាំ​២០១៩​ ក្រុង​កឹង​ធើ នៅ​សល់​តែឃុំ​ថើយ​ស្វឹង​ ស្រុក​កើ-ដ មាន​លក្ខណៈ​សេដ្ឋ​កិច្ច​-សង្គម​នៅ​លំ​បាក​ (មណ្ឌល​២​) និង​ភូមិ​លំ​បាក​ពិសេស​ចំ​នួន​២​ គឺភូមិ​ថើយ​ត្រឿង​១​និង​ថើយ​ត្រឿង​២​ ចំ​ណុះ​ឃុំ​ថើយ​ស្វឹង​។​ ខែ​កក្កដា​ ឆ្នាំ​២​០១​៩​ ឃុំ​ថើយ​ស្វឹង​ បាន​ទទួល​ស្គាល់​ជាឃុំ​វប្បធម៌​ ជន​បទ​ថ្មី​។​ ប្រ​ការ​នេះ​ ស្របជាមួយ​គ្នា​នឹង​ការ​អនុវត្ត​សម្រេច​លក្ខឋាន​ឃុំ​មណ្ឌល​២​ (គ្មាន​នៅ​ភូមិ​លំ​បាក​ពិសេស​) តាម​សេច​ក្ដី​កំ​ណត់​។​

លោក​ដាវ​ហឿង​ អនុប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ លទ្ធផល​នៃ​ការ​បែង​កំ​ណត់​ឃុំ​ ភូមិ​ តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​តាម​កម្រិត​អភិវឌ្ឍន៍ គឺមូល​ដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់​ដើម្បី​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណា​ច​គ្រប់​លំ​ដាប់​ថ្នាក់​ ដាក់​ចេញ​នូវ​គោ​លនយោ​បាយ​ វិធាន​ការ​សមស្រប​ និង​មាន​ផែន​ការ​សមស្រប​ជាមួយ​នឹង​លក្ខណៈ​ជាក់​ស្ដែង​។​ ផ្ដើម​ពី​នោះ​ បាន​ជួយ​ភូមិ​ភាគ​ជំ​រុញ​ល្បឿន​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​តំ​បន់​ជន​ជាតិ​ភាគ​តិច​ កាត់​បន្ថយ​គម្លាត​ រវាង​តំ​បន់​និង​តំ​បន់ជន​ជាតិ​និង​ជន​ជាតិ​៕​ 

   ថា​ញ់ឡុង​ - ថា​ច់​ធី

ចែករំលែកអត្ថបទ