ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/05/2020 - 14:28

អ៊ំ​ហូជា​មួយ​នឹង​ជន​រួម​ជា​តិភាគ​តិ​ច​

អ៊ំ​ហូគឺអគ្គ​មគ្គុ​ទេ​សក៍​ដ៏​ឆ្នើម​ ជា​អ្នក​ផ្នែក​ប្រាជ្ញាវប្បធម៌​ពិ​ភពលោក​ ជា​បិតា​ជា​តិវៀត​ណា​ម។​ ឆាក​ជីវ​ិតអ៊ំ​បា​នផ្ដល់​នូវ​មនោ​សញ្ចេត​នា​រាប់​មិន​អស់​សម្រាប់​ជន​ជា​តិ​វៀត​ណា​ម ក្នុង​នោះ​ រួម​មាន​ជន​រួម​ជា​តិភាគ​តិ​ច​។​ ចំ​ពោះ​ឧត្តម​គតិ​និង​ការ​យក​ចិត្ត​ទុក​ដាក់​ គិត​គូរ​របស់​អ៊ំ​ដល់​បណ្តា​ជន​រួម​ជា​តិភាគ​តិ​ច​វៀត​ណា​ម ក្លា​យជា​ត្រី​វិស័យ​ក្នុង​ការ​ងារ​ គោ​លនយោ​បា​យជន​ជា​តិ​របស់​បក្ស​ និង​រដ្ឋ​យើង​។​ល។​

លោក​ប្រធាន​ហូជី​មិញ​ រួម​ជា​មួយ​នឹង​សមា​ជិករ​ដ្ឋសភា​ជា​ជន​ជា​តិ​ភាគ​តិ​ច​ ចូល​រួម​សម័យ​ប្រ​ជុំ​លើ​ក​ទី១​ រដ្ឋ​សភា​នីតិ​កាល​ III នៅ​រដ្ឋ​ធានី​ហា​ណូយ​។​

ចាប់​តាំង​ពី​ប្រ​ទេ​ស​ជា​តិទើប​ដណ្ដើម​បា​នឯក​រ​ាជ្យ ក្នុង​លិខិត​អ៊ំ​ផ្ញើ​ជូន​មហា​សន្និ​បា​តប​ណ្តា​ជន​ជា​តិ​ភាគ​តិ​ច​ភាគ​ខាង​ត្បូង​នៅ​ភ្លីគូ (Play Ku) ថ្ងៃ​១​៩​/៤​/១​៩​៤​៦​ អ៊ំ​បា​នសរ​សេរ​៖ "ជន​រួម​ជាតិកិញ ឬ​ជន​ជា​តិ​ដើម​ភាគ​តិ​ច​ មឿងឬ​ម៉ាងច្រាយ​ឬ​អេដេ សើ​ដាំ​ង ឬ​បា​ណា​ និង​ជន​ជា​តិ​ភាគ​តិ​ច​ឯទៀត​ សុទ្ធ​សឹង​ជា​កូន​ចៅ​វៀត​ណា​ម សុទ្ធ​សឹង​ជា​បង​ប្អូន​បង្កើត​។​ យើង​រស់​ស្លាប់​ជា​មួយ​គ្នា​ រួម​សុខ​រួម​ទុក្ខ​ជា​មួយ​គ្នា​ ។​ល។​ ព្រែក​ទន្លេ​ អា​ច​រីងស្ងួត​ ភ្នំ​អា​ច​សឹក​រេចរិល ប៉ុន្តែ​ទឹក​ចិត្ត​សាម​គ្គី​របស់​យើង​មិន​ថម​ថយ​ឡើយ​"។​  រហូត​មក​ទល់​ឥឡូ​វ ដំ​បូន្មាន​របស់​អ៊ំ​ខាង​លើ​នៅ​តែ​មាន​តម្លៃ​។​ មេរៀន​អំ​ពី​សាម​គ្គី​ជន​ជា​តិ​ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគ​ជ័យ​ គឺជា​ត្រី​វិស័យ​ក្នុង​សម័យ​ផ្លាស់​ថ្មី​ ដើម្បី​បក្ស​យើង​អនុវត្ត​កសាង​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជា​តិ​ បង្ក​ប​ង្កើត​បា​ននូវ​សមិទ្ធ​ផល​សំ​ខាន់​ៗ​ជា​ច្រើន​។​ តាម​ដំ​បូន្មាន​អ៊ំ​ គឺត្រូវ​ធ្វើ​ឱ្យ​តំ​បន់​ភ្នំ​ឈាន​ទាន់​តំ​បន់​វាល​ទំ​នា​ប ធ្វើ​ឱ្យ​ជន​រួម​ជា​តិភាគ​តិ​ច​បា​នទទួល​ផល​សព្វគ្រប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​អំ​ពី​សិទ្ធ​ិផល​ប្រ​យោ​ជន៍​ ស្ដី​ពី​នយោ​បា​យសេដ្ឋ​កិច្ច​ វប្បធម៌​។​

រៀន​សូត្រ​និង​ធ្វើ​តាម​ដំ​បូន្មាន​អ៊ំ​ហូ បក្ស​និង​រដ្ឋ​ គ្រប់​ថ្នា​ក់​ គ្រប់​ផ្នែក​មិន​បង្អង់​យក​ចិត្ត​ទុក​ដាក់​ គិត​គូរ​លើ​គ្រប់​វិស័យ​ជូន​ជន​រួម​ជា​តិភាគ​តិ​ច​ទូ​ទាំង​ប្រ​ទេ​ស។​ ជា​មួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ រដ្ឋ​ ការ​ឧបត្ថម្ភជំ​នួយ​របស់​គ្រប់​ថ្នា​ក់​ គ្រប់​ផ្នែក​ តំ​បន់​ជន​រួម​ជា​តិភាគ​តិ​ច​មាន​ជំ​ហា​ន​វិវឌ្ឍ​ន៍យ៉ាង​សកម្ម​។​ ក្នុង​នោះ​ លេច​ធ្លោ​បំ​ផុត​គឺហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ - សង្គម​ តំ​បន់​មាន​ជន​រួម​ជា​តិភាគ​តិ​ច​រស់​នៅ​កុះ​ករ​ត្រូវ​បា​នវិនិ​យោ​គកសាង​។​ រាល់​គោ​លនយោ​បា​យឧបត្ថម្ភផ្ទះ​ ដី​សង់​ផ្ទះ​ ដី​ផល​ិតកម្ម​ អគ្គិ​សនី​ ទឹក​ប្រើប្រាស់​ ទុន​បុល​អា​ទិភាព​សម្រាប់​ជន​រួម​ជា​តិបា​ននិង​កំ​ពុង​ពង្រីក​ឥទ្ធិ​ពលល្អ​។​ ផ្លូវ​គមនា​គមន៍​ សាលា​រៀន​ ដំ​ណា​ក់​សុខា​ភិបា​ល​ ប្រ​ព​័ន្ធ​ធារា​សាស្រ្ត​ មូល​ដ្ឋាន​ពាណិ​ជ្ជកម្ម​ រាល់​ការ​ផ្គត់​ផ្គង់​សេវា​កម្ម​បម្រើ​ការ​ក្នុង​ការ​ប្រ​ជុំ​ជីវ​ភាព​តំ​បន់​មាន​ជន​រួម​ជា​តិភាគ​តិ​ច​រស់​នៅ​កុះ​ករ​បា​នបើ​ក​ដំ​ណើរ​ការ​ ជា​ជំ​ហា​ន​ៗ​ឆ្លើយ​តប​តម្រូវ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​។​ អត្រា​គ្រួ​សារ​ក្រី​ក្រក្នុង​ជន​រួម​ជា​តិភាគ​តិ​ច​ថយ​ចុះ​ជា​លំ​ដាប់​រាល់​ឆ្នា​ំ​; ទម្រង់​ផល​ិតកម្ម​និង​គ្រួ​សារ​រក​ស៊ី​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​ជា​ជំ​ហា​ន​បា​នបង្ក​ប​ង្កើត​។​ល។​ អា​ស្រ័យ​ហេតុ​នោះ​ ទំ​នា​ក់​ទំ​នង​សាម​គ្គី​ជន​ជា​តិ​ សាសនា​ មនោ​សញ្ចេត​នា​រវាង​អ្នក​នៅ​ភូមិ​ផង​របង​ជា​មួយ​កាន់​តែ​ជិត​ស្និទ្ធ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

ឱកាស​រំលឹក​អនុស្សាវ​រីយ៍​ ១​៣​០ ឆ្នា​ំ​ ទិវា​កំ​ណើត​អ៊ំ​ហូ បក្ខ​ជន​ កម្មា​ភិបា​ល​ បុគ្គ​លិក​ អុ្នករ​ដ្ឋការ​ យុទ្ធ​ជន​ កម្លាំង​ប្រ​ដាប់​អា​វុធ​ សម្ព័ន្ធយុវជន​ សមា​ជិក សមា​គមគ្រប់​រូប​។​ល។​ គប្បី​បន្ត​ឆ្លុះ​មើល​ខ្លួន​ឯង​ ដើម្បី​លត់ដំ​បំ​ប៉ន​ ខិត​ខំ​តស៊ូ​អនុវត្ត​តាម​ដំ​បូន្មាន​អ៊ំ​។​ ជា​ពិ​សេស​ ក្នុង​នោះ​គឺជំ​រុញ​រៀន​សូត្រ​បធាន​បទ​ឆ្នា​ំ​២​០២​០ "បង្កើន​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជា​តិ​ កសាង​បក្ស​និង​ប្រ​ព​័ន្ធ​នយោ​បា​យស្អាត​ស្អំ​រឹង​មាំ តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បទ​ហូជីមិញ​"។​ ផ្ដើម​ពី​នោះ​ បុគ្គ​លម្នាក់ៗ​គប្បី​បន្ត​ កែ​លម្អ​ចំ​ណុច​ខ្វះ​ខាត​ ទន់​ខ្សោយ​; គំ​រូ​ក្នុង​ការ​អនុវត្ត​សេច​ក្ដី​កំ​ណត់​របស់​បក្ស​ គោ​រព​តាម​ច្បាប់​របស់​រដ្ឋ​។​ល។​ ផ្ដើម​ពី​នោះ​ យើង​រួម​គ្នា​សាម​គ្គី​ ឆ្លង​កាត់​ការ​លំ​បា​ក ដើម្បី​អនុវត្ត​បំ​ណង​ប្រា​ថ្នា​សុភ​មង្គល​រួម​ និង​ទុក​សម្រាប់​កូន​ចៅ​ទៅ​អនា​គត ដូច​អ៊ំ​បា​នបង្រៀន​៕​

           ថា​ញ់ឡុង​ (រួបរួម​) ប្រែសម្រួល​៖ ថា​ច់​ធី

 

ចែករំលែកអត្ថបទ