បើប្រៀបនឹងភូមិភាគឯទៀតក្នុងខេត្តអាងយ៉ាង តំបន់បៃណូយរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៃភាពរាំងស្ងួត។ ការអាទិភាពវិនិយោគកសាងប្រព័ន្ធធារាសាស្រ្ដតំបន់ខ្ពស់ គឺដោះស្រាយប្រភពទឹកផលិតកម្មផង លំនឹងជីវភាពប្រជាជនផង ក្នុងនោះភាគច្រើនគឺជនរួមជាតិខ្មែរ។
តំបន់បម្រុងផ្សព្វផ្សាយគម្រោងជីកស្ដារប្រឡាយវិញតេ និងតំបន់ស្ដុកទុកដីរបស់ខ្សែ
ប្រឡាយនាំប្រភពទឹក (ឃុំអាងភូ ទិញបៀង)។
ការវិនិយោគកសាងសំណង់ធារាសាស្រ្តតំបន់ខ្ពស់ មានដូច៖ ស្ថានីយបូមទឹក អគ្គិសនី ស្រះស្ដុកទឹករួមជាមួយនឹងប្រព័ន្ធធារាសាស្រ្តភ្ជាប់ស្រះ បានពង្រីកប្រសិទ្ធភាព ជួយជនរួមជាតិខ្មែររាប់ពាន់គ្រួសារនៅតំបន់បៃណូយ ម្ចាស់ការបានប្រភពទឹកផលិតកម្ម លើកកម្ពស់ជីវភាព។ ប្រធានសាខានាយកដ្ឋាននៃនាយកដ្ឋាន ធារាសាស្រ្តអាងយ៉ាង លឿងហ្វីខាញ់ ឱ្យដឹង៖ ជាមួយនឹងស្ថានីយបូមទឹកអគ្គិសនីតំបន់ខ្ពស់ចំនួន៨ (កម្រិត I, II, III) និងប្រព័ន្ធធារាសាស្រ្តភ្ជាប់ស្រះស្ដុកទឹកចំនួន៣ ឃើញថាផ្ទៃដីបម្រើការផលិតកម្មតំបន់ខ្ពស់នៅ២ស្រុកតំបន់ភ្នំ គឺទ្រីតូង និងទិញបៀង បច្ចុប្បន្នមាន៤.៣៤៤ហិកតា។ សព្វថ្ងៃមានស្ថានីយបូមទឹកអគ្គិសនីចំនួន២ និងប្រព័ន្ធធារាសាស្រ្តភ្ជាប់ស្រះចំនួន៥ កំពុងបានវិនិយោគកសាង ក្រោយពីកសាងរួចរាល់នឹងបម្រើការស្រោចស្រពដល់ផ្ទៃដីស្រែតំបន់ខ្ពស់ចំនួន ១.៥៧៨ ហិកតាបន្ថែម។
ស្របជាមួយនឹងការវិនិយោគទុនកសាងធារាសាស្រ្តតំបន់ខ្ពស់ ការផ្លាស់ប្ដូររចនាសម្ព័ន្ធពូជដំណាំនៅបៃណូយក៏បានយកចិត្តទុកដាក់។ គ្រប់ភូមិភាគបានលើកទឹកចិត្តកសិករផ្លាស់ប្ដូរអំពីការផលិតស្រូវមកដាំប្រភេទដំណាំដែលមិនសូវប្រើប្រាស់ទឹកស្រោចស្រព ប៉ុន្ដែនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ មានដូច៖ ដំណាំរួមផ្សំ ដំណាំល្ង ដំណាំសណ្តែកគ្រប់ប្រភេទ រយៈពេលជិតៗនេះគឺសក្ដានុពលដាំដើមពោតសាលី។
ស្រុកទិញបៀង គឺតំបន់ដែលមានដីស្រែតំបន់ខ្ពស់ ភាគច្រើនកំពុងបានបម្រើការដោយស្ថានីយបូមទឹកដិញង៉ៀ (ឃុំអាងភូ) ត្រូវបានស្រុករៀបចំគម្រោងដាំដើមពោតសាលីតាមទិសដៅ ចងសម្ព័ន្ធប្រើប្រាស់ផលិតផលជាមួយនឹងអាជីវកម្ម។ ក្នុងឱកាសត្រួតពិនិត្យរបស់ក្រុមបំពេញការងាររបស់ខេត្ត ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍជនបទស្រុកទិញបៀង ត្រឹងហីវទ្វឹង បានស្នើវិនិយោគជីកស្ដារពង្រីកខ្សែទឹកហូរអំពីប្រឡាយវិញតេចូលមកស្ថានីយបូមទឹកដិញង៉ៀ ធានាប្រភពទឹកដំណើរការបូមទឹកជាប្រចាំ បម្រើការការផ្លាស់ប្ដូរផលិតកម្មនៃតំបន់ខ្ពស់ (ដាំពោតសាលីជាដើម)។ សំណើនេះត្រូវបានអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ត្រឹងអាញ់ធឺ -យល់ព្រមក្នុងដំណើរត្រួតពិនិត្យស្ថានភាពរីងស្ងួតនៅ២ស្រុកតំបន់ភ្នំទិញបៀងនិងទ្រីតូង។ រួចត្រូវបាន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ត្រឹងអាញ់ធឺ ប្រគល់ជូនផ្នែកពាក់ព័ន្ធសហការជាមួយភូមិភាគផ្សព្វផ្សាយអនុវត្ត និងក្រុមបំពេញការងារខេត្តបានចុះទៅផ្ទាល់ត្រួតពិនិត្យ។
សំណង់មួយចំនួនដ៏សំខាន់ឯទៀត គឺគម្រោងជីកស្ដារប្រឡាយវិញតេ និងតំបន់ព្រលានស្ដុកទុកដីរបស់ខ្សែប្រឡាយ នាំប្រភពទឹក (តំបន់ឃុំ អាងភូ ទិញបៀង)។ ឆ្លងតាមរយៈត្រួតពិនិត្យជាក់ស្ដែង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ត្រឹងអាញ់ធឺ បានស្នើផ្លាស់ប្តូររចនាប្លង់ស្ថាបនា តាមទិសដៅបើកទូលាយប្រឡាយ បង្កមូលនិធិដីរដ្ឋនៅកណ្ដាលដើម្បីកសាងបណ្ដុំប្រជាជនរស់នៅ ឬអំពាវនាវការវិនិយោគកសាងប្រព័ន្ធ logistics សម្រាប់កសិផល។ ផ្ដើមពីនោះ បង្កើនតម្លៃផលិតកម្ម ក៏ដូចជាបង្កើនប្រាក់ចំណូលជូនកសិករក្នុងតំបន់៕
តាមប្រភព https://baoangiang.com.vn-ថាញ់ឡុង-ថាច់ធី