27/04/2020 - 14:50

ឈាន​ឡើង​ធូរ​ធារផ្តើម​ពីប្រ​ភព​ទុន​អនុ​គ្រោះ​

“ផ្តើម​ពីការ​បណ្តុះ​ដើម​ទម្លាប់​និង​លក់​ងៀត​ត្រី​ផ្ទក់ បង​ស្រី​លីធីង៉ុក​ហឿង នៅ​ភូមិ​ភឿកធ្វឹង​ ឃុំ​ភូត​ឹង​ ស្រុក​ចូវ​ថា​ញ់ ខេត្ត​សុក​ត្រាំង​ បាន​ញុាំងឱ្យ​គ្រួ​សារ​ចាក​ភាព​ក្រី​ក្រ ឈាន​ឡើង​ធូរ​ធារនិង​បង្កើត​ការ​ងារ​ធ្វើ​លំ​នឹង​ដល់​ពលករ​៤​នាក់​នៅ​ភូមិ​ភាគ​។​ បង​ស្រី​ហឿង ជាអ្នក​ស៊ូ​ទ្រាំ​លំ​បាក​ ព្យា​យាម​ពលកម្ម​ ចេះ​ប្រើ​ប្រាស់​ដើម​ទុន​មាន​ប្រ​សិ​ទ្ធភាព​ ដើម្បី​អភិ​វឌ្ឍសេដ្ឋ​កិច្ច​គ្រួ​សារ​ ម្ល៉ោះ​ហើយ​ត្រូវ​បាន​ស្ងើច​សរ​សើរ​” បង​ស្រី​វឿងហុង​កៀង​  ប្រ​ធាន​សមាគម​សហព័ន្ធ​នារី​ឃុំ​ភូត​ឹង​ បាន​បញ្ជា​ក់​ដូច្នេះ​។​

ផ្តើម​ពីប្រ​ភព​ទុន​អនុ​គ្រោះ​ជួយ​ឱ្យ​បង​ស្រី​ហឿង (ខាង​ស្តាំ​) មាន​លក្ខណៈ​ធ្វើ​ការ​រកស៊ី​ដើម្បី​

ចាក​ផុត​ពីភាព​ក្រី​ក្រ ឈាន​ឡើង​ធូរ​ធារ។​

កើតក្នុង​គ្រួ​សារ​ក្រី​ក្រ ម្ល៉ោះ​ហើយ​ពេល​រៀប​អា​ពាហ៍​ពិពាហ៍​រួច​ ប្តី​ប្រ​ពន្ធ​បង​ស្រី​ ទៅ​ធ្វើ​កម្ម​ករ​សំ​ណង់​នៅ​ខេត្ត​ប៊ិញ​យឿង។​ ឈប់​សម្រាក​ពេល​ថ្ងៃ​ត្រង់​ បង​ស្រី​ហឿងដើរ​រើស​ដប​ទឹក​សុទ្ធ​ កំ​ប៉ុង​ប៊ីយែរឬ​កំ​ប៉ុង​ទឹក​ក្រូច​លក់​។​ល។​ ដើម្បី​រកប្រាក់​បន្ថែម​។​ រស់​នៅ​ប្រិត​សំ​ចៃ​ ស៊ូ​ទ្រាំ​លំ​បាក​និង​ព្យា​យាម​ពលកម្ម​ ម្ល៉ោះ​ហើយ​ក្រោយ​រយៈ​ពេល​២​ឆ្នាំ​ បង​ស្រី​សន្សែ​សន្សំ​បាន​ប្រាក់​ខ្លះ​ៗ​ រួច​វិលត្រ​ឡប់​មក​ស្រុក​កំ​ណើត​ដើម្បី​បង្កើត​របររកស៊ី​។​ បង​ស្រី​ហឿង ឱ្យ​ដឹង​៖  “កាល​ពី​ឆ្នាំ​២​០០៥​ ពេល​នាង​ខ្ញុំ​វិលត្រ​ឡប់​មក​ស្រុក​  បាន​រដ្ឋ​ជំនួយ​លំ​នៅ​ឋាន​។​ អា​ស្រ័យ​ហេតុ​នោះ​ ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​នៅ​មូល​ដ្ឋាន​ធ្វើ​ងៀត​ត្រី​ផ្ទក់នៅ​ឃុំ​អា​ង​ហេប ដើម្បី​រៀន​ពីរបៀប​ធ្វើ​ត្រី​ងៀត​ផង​។​ ក្រោយ​រយៈ​ពេល​ធ្វើ​ការ​ឈ្នួល​បាន​មួយ​រយៈ​ ខ្ញុំ​ទិញ​ត្រី​យក​មក​ធ្វើ​ងៀត​លក់​នៅ​តាម​មូល​ដ្ឋាន​លក់​ងៀត​តាម​ផ្សា​របេនថា​ញ់ អា​ង​ដុង​ ហូធីគី។​ល។​ នៅក្រុងហូជីមិញ​។​ អា​ស្រ័យ​ហេតុ​នោះ​ ជីវភាព​ក៏​បាន​ធូរ​ធារជាបណ្ដើរ​ៗ​”។​

បង​ស្រី​លីធីង៉ុក​ហឿង ក្បែរ​ចម្ការ​បណ្តុះ​ដើម​ទម្លាប់​។​

លុះ​ដល់​ឆ្នាំ​២​០០៨​ ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​ គ្មាន​ក្ដៅ​ហាល​ត្រី​ងៀត​ បង​ស្រី​ហឿង ខាត​ប្រ​មាណ​ ៦០លាន​ដុង​។​ ផ្តើម​ពីនោះ​ បង​ស្រី​ឈប់​ធ្វើ​ងៀត​ត្រី​ផ្ទក់ ហើយ​ងាក​មក​ទិញ​ងៀត​នៅ​តាម​មូល​ដ្ឋាន​ធ្វើ​ងៀត​នៅ​ឃុំ​អា​ង​ហេប ដើម្បី​កល់​ឱ្យ​អតិថិ​ជន​វិញ​។​ ទន្ទឹម​នឹង​នោះ​  បង​ស្រី​ទិញ​កូន​ឈើ​ មាន​ដូច​ជា​ដើម​មៀន​ ទៀប ល្មុត​ ខ្នុរ​ ស្វាយ​។​ល។​ នៅ​តាម​មូល​ដ្ឋាន​បណ្ដុះ​កូន​ឈើ​ រួច​ទៅ​លក់​នៅ​ខេត្ត​នានា​។​

ផ្តើម​ពីជួញ​ដូរ​កូន​ឈើ​ បង​ស្រី​ហឿង ក៏​យល់​ឃើញ​ថា​ ដើម​ទម្លាប់​ហាក់​ដូច​មិន​ទាន់​មាន​អ្នក​ណាបណ្តុះ​ពូជ​ដើម្បី​លក់​ទាល់តែ​សោះ​ ម្ល៉ោះ​ហើយ​ បង​ស្រី​ចាប់​ផ្តើម​បណ្តុះ​ពូជ​ឈើ​នេះ​វិញ​។​ បង​ស្រី​ហឿង ឱ្យ​ដឹង​៖  “ឆ្នាំ​២​០១​៦​ ខ្ញុំ​បុល​ប្រាក់​៥​០លាន​ដុង​ ដើម្បី​វិនិ​យោ​គបណ្តុះ​ដើម​ទម្លាប់​  ប៉ុន្តែ​ឆ្នាំ​ដំបូង​បរាជ័យ​ដោយ​សារ​មិន​ទាន់​ក្តាប់​បាន​បច្ចេក​ទេស​។​ រយៈ​ពេល​មួយ​ឆ្នាំ​ក្រោយ​ ខ្ញុំ​បណ្តុះ​ពូជ​ឈើ​នេះ​បាន​ជោគ​ជ័យ​ និង​បន្ត​បុល​៥​០លាន​ដុង​បន្ថែម​ ដើម្បី​ពង្រីក​ចម្ការ​បណ្តុះ​កូន​ឈើ​។​ ជាពិសេស​ខ្ញុំ​លក់​ចេញ​ពី២​០.០០០-៣​០.០០០ដើម​/ឆ្នាំ​ តម្លៃ​ពី៣​៥​.០០០-៦​០.០០០ដុង​/ដើម​។​ ដើម​ធំ​មាន​ម្លប់​ត្រជាក់​តិច​ជ្រុះ​ស្លឹក​ ផ្លែ​ក្រអូប​ឆ្ងាញ់​។​ ដើម​ណាធំ​លក់​បាន​តម្លៃ​ខ្ពស់​ដើម្បី​ធ្វើ​ជាលម្អ​ ម្ល៉ោះ​ហើយ​ខ្ញុំ​ក៏​អា​ចទិញ​ក្នុង​តម្លៃ​ពី១​៥​-២​០លាន​ដុង​/ដើម​ (យោង​ទៅ​តាម​ដើម​តូចធំ​) ដើម្បី​លក់​ទៅ​វិញ​។​ អា​ស្រ័យ​ជួញ​ដូរ​មាន​ភាព​ងាយ​ស្រួល​ ខ្ញុំ​សន្សែ​សន្សំ​ប្រាក់​សង់​បាន​ផ្ទះ​ឥដ្ឋរឹង​មាំនិង​ទិញ​បាន​ដី​ស្រែ​ជាង​២​កុង​ ដើម្បី​ធ្វើ​កន្លែង​បណ្តុះ​កូន​ឈើ​ និង​ដាំ​ដើម​ទម្លាប់​”៕​

                                               យ្វីអា​ញ់-លីសៀ

 

ចែករំលែកអត្ថបទ