កាល៤៥ឆ្នាំមុន នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧៥ ឧត្តមសេនីយ៍ឯក វ៉ង្វៀនយ៉ាប បានផ្ញើសារទូរលេខ១៥៧-HÐKTK ដល់អង្គភាពនានានូវបទបញ្ជា៖ "វាយរហ័ស រហ័សជាងទៀត ក្លាហាន ក្លាហានជាងទៀត។ ឆ្លៀតឱកាសគ្រប់ម៉ោង គ្រប់នាទី ឆ្ពោះទៅរករណសិរ្ស រំដោះភាគខាងត្បូង។ ប្តេជ្ញាប្រយុទ្ធនិងទទួលជ័យជម្នះទាំងស្រុង!"។ នេះជាបទបញ្ជា និងជាសេចក្តីអំពាវនាវលើកទឹកចិត្តកម្មាភិបាល យុទ្ធជនលើសមរភូមិនៅក្នុងដំណាក់កាលដ៏សំខាន់នៃសង្រ្គាមតស៊ូប្រយុទ្ធរំដោះជាតិ។
បទបញ្ជាជាប្រវត្តិសាស្រ្ត
យុទ្ធជន៤រូបនៃកងពលហឿងយ៉ាង ឡើងចងទង់លើដំបូលទីស្នាក់ការប្រធានាធិបតីអាយ៉ង
សាយហ្គងថ្ងៃ៣០/៤/១៩៧៥ (អ្នកកាន់់ទង់គឺយុទ្ធជន ប៊ូយក្វាងថឹង)។
ការយកជ័យជម្នះទាំងស្រុងនិងពេញលេញ ក្នុងការវាយលុកទូទៅនិងក្រោកឈរឡើងនិទាឃរដូវឆ្នាំ១៩៧៥ ជាព្រឹត្តិការណ៍មួយដ៏ត្រចះត្រចង់ក្នុងប្រវត្តិសាស្រ្តកសាងនិងរក្សាទឹកដីរបស់ប្រជាជាតិយើង។ ជ័យជម្នះជាប្រវត្តិសាស្រ្តនេះ ផ្តើមពីគោលមាគ៌ាបដិវត្តន៍ មាគ៌ាតស៊ូប្រយុទ្ធដ៏ត្រឹមត្រូវ និងភាពឈ្លាសវៃរបស់បក្ស និងលោកប្រធាន ហូជីមិញ ស្មារតីសាមគ្គី ស្មារតីប្រយុទ្ធដ៏អង់អាចមិនចុះញមរបស់ទូទាំងកងទ័ព ទូទាំងប្រជាជន ក្រោមការដឹកនាំនិងចំណាត់ការដោយផ្ទាល់ពីការិយាល័យនយោបាយ គណៈកម្មាធិការយោធាមជ្ឈិម អគ្គបញ្ជាការដ្ឋាន ក្នុងរយៈកាលតស៊ូប្រយុទ្ធ។
ក្នុងដំណាក់កាលជាប្រវត្តិសាស្រ្តនេះ ការិយាល័យនយោបាយ គណៈកម្មាធិការយោធាមជ្ឈិម អគ្គបញ្ជាការដ្ឋាន បានផ្តុំគំនិតប្រកបដោយបញ្ញាវាងវៃដាក់ចេញនូវសេចក្តីសម្រេចចិត្ត ផែនការយុទ្ធសាស្រ្ត យុទ្ធនាការ អាជ្ញា បទបញ្ជាដល់កងទ័ពនិងប្រជាជនទូទាំងប្រទេស ញ៉ាំងសេចក្តីសម្រេចដ៏ត្រឹមត្រូវរបស់បក្សទៅជាកម្លាំងប្រយុទ្ធនិងទទួលជ័យជម្នះនៅរាល់សមរភូមិប្រយុទ្ធ។
ក្នុងចំណោមបទបញ្ជាសំខាន់ៗទាំងនោះ អាស្រ័យឧត្តមសេនីយ៍ឯក អគ្គបញ្ជាការ វ៉ង្វៀនយ៉ាប បានចុះហត្ថលេខាលើសារទូរលេខបន្ទាន់នៅថ្ងៃ៧/៤/១៩៧៥។ សារទូរលេខមានខ្លឹមសារ “វាយរហ័ស រហ័សជាងទៀត ក្លាហាន ក្លាហានជាងទៀត ឆ្លៀតឱកាសគ្រប់ម៉ោង គ្រប់នាទី ឆ្ពោះទៅរករណសិរ្ស រំដោះភាគខាងត្បូង។ ប្តេជ្ញាប្រយុទ្ធនិងទទួលជ័យជម្នះទាំងស្រុង។ ផ្សព្វផ្សាយជាបន្ទាន់ដល់បក្ខជន យុទ្ធជន”។ សេចក្តីក្នុងបទបញ្ជាសង្ខេបត្រឹមតែ ៤០ពាក្យ ប៉ុន្តែកំណត់ច្បាស់ទិសដៅត្រូវតែសម្រេចបាន ព្រមទាំងបង្ហាញច្បាស់គោលលំនាំសកម្មភាព ដើម្បីសម្រេចបាននូវទិសដៅទាំងនោះ បើបានជាវាយរហ័ស គប្បីវាយរហ័សជាងទៀត! បើបានជាក្លាហាន គប្បីក្លាហានជាងទៀត! នេះត្រូវបានចាត់ទុកជា “ត្រីវិស័យ” ដើម្បីកងទ័ពវាយសម្រុកចូលដល់ទីតាំងខ្មាំង។ បទបញ្ជាជាប្រវត្តិសាស្រនេះ បានរួមចំណែកយ៉ាងសំខាន់បង្កើតជាប្រវត្តិសាស្រ្តឱ្យយុទ្ធនាការយោធាដ៏ធំរបស់កងទ័ពប្រជាជនវៀតណាម។
វាយរហ័សរំដោះភាគខាងត្បូង ឯកភាពទឹកដី
បទបញ្ជាបានផ្សព្វផ្សាយដោយការប្តេជ្ញាខ្ពស់របស់ការិយាល័យនយោបាយ និងគណៈកម្មាធិការយោធាមជ្ឈិម ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបញ្ជាការសមរភូមិប្រយុទ្ធ ដល់បក្ខជន យុទ្ធជនគ្រប់រូប ដើម្បីម្ចាស់ការឈ្លាសវៃ ឆ្លៀតឱកាសជ័យជម្នះ វាយសម្រុក រេឆ្ពោះទិសដៅរាល់សកម្មភាពតាមគោលលំនាំវាយរហ័ស អង់អាច ចៃដន្យ ប្រាកដជាឈ្នះ។ ទូទាំងប្រជាជាតិបើកយុទ្ធនាការដោយស្មារតីនេះ។
នៅរាត្រីថ្ងៃទី៧ ខែមេសា កងទ័ពយើងបង្កើនសន្ទុះប្រតិបត្តិការសឹកទាំងថ្ងៃទាំងយប់ដល់ទីតាំងប្រមូលកម្លាំងយុទ្ធនាការត្រូវតាមកំណត់។ ថ្ងៃទី៩ ខែមេសា អង្គភាពទ័ពលេខ៤ចាប់ផ្តើមវាយសម្រុកទ័ពខ្មាំងនៅទីរួមខេត្តស្វឹងឡុក ខ្មាំងវាយបកដោយប្តូរផ្តាច់ បង្ខំឱ្យអង្គភាពយើងត្រូវតែផ្លាស់ប្តូរយុទ្ធសាស្រ្ត ដកទ័ពថយពីស្វឹងឡុក វាយខ្សែក្រៅកម្ចាត់ខ្មាំងនៅតុកទ្រឹង គេមតឹង តាមផ្លូវលេខ២០ បើកយុទ្ធនាការវាយប្រហារខ្មាំងនៅផ្លូវបែកជាបី យូវយៃ ស្កាត់ផ្លូវលេខ១ ឆ្ពោះទៅសាយហ្គង។
ថ្ងៃ១៤ ខែមេសា កងទ័ពយើងសំដៅទៅទិសខាងកើតវាយសម្រុកចូលខ្សែការពារផាងរ៉ាង លុះដល់ថ្ងៃ១៦ ដណ្តើមយកទីរួមខេត្តផាងរ៉ាង និងប្រលានយន្តថាញ់ស៊ើង កម្ចាត់និងចាប់ខ្មាំងនៅទីនេះគ្មានសល់ រំដោះខេត្តនិញធ្វឹង។ ថ្ងៃ១៩ ខែមេសា អង្គភាពទ័ពលេខ២រំដោះផាងថៀកនិងខេត្តប៊ិញធ្វឹង បង្កសន្ទុះវាយសម្រុកចូលឡុងខាញ់ សហការនិងអង្គភាពទ័ពលេខ៤ រំដោះស្វឹងឡុក។ លើសមរភូមិប្រយុទ្ធទិសខាងជើង ពាយព្យទិសខាងកើតនិងទិសនិរតី ទ័ពយើងវាយសម្រុកជាផ្ទួនៗកម្ទេចកងពលធំជាទ័ពស្រួចរបស់ខ្មាំងការពាររង្វង់ក្រៅ បង្ខិតជិតកងកម្លាំងលុកលុយចូលតំបន់ជាយក្រុង។
ក៏ក្នុងថ្ងៃ១៤ ខែមេសាដដែល ការិយាល័យនយោបាយ បានដាក់ឈ្មោះឱ្យយុទ្ធនាការរំដោះសាយហ្គង គឺជាយុទ្ធនាការហូជីមិញ អាស្រ័យឧត្តមសេនីយ៍ឯក វ៉ាន់តៀងយុង ជាមេបញ្ជាការ សមមិត្តផាមហ៊ុង ជាស្នងការនយោបាយ។
នៅវេលាម៉ោង៥និង៣០នាទី ថ្ងៃ៣០/៤/១៩៧៥ អគ្គបញ្ជាការដ្ឋានយុទ្ធនាការបានចេញបញ្ជាវាយប្រហារទូទៅ ដណ្តើមយកគោលដៅសំខាន់ៗចំនួន៥ គឺប្រលានយន្តតឹងស៊ើងញ៉ឹក អគ្គសេនាធិការ វិមានឯករាជ្យ អគ្គស្នងការដ្ឋាននគរបាលក្រុងនិងតំបន់ពិសេសក្នុងក្រុង។ នៅទិសទាំង៤ ខាងកើត ខាងជើង និងពាយព្យ និរតី ទ័ពយើងសម្រុកចូលសាយហ្គងព្រមៗគ្នា សហការជាមួយនឹងមហាជនក្រោកឈរឡើង លុះដល់វេលាម៉ោង១១និង៣០នាទី ទ័ពយើងកាន់កាប់នៅរាល់គោលដៅនិងបង្ហូតទង់រណសិរ្សរំដោះជាតិឡើងនៅវិមានឯករាជ្យ។ យុទ្ធនាការហូជី មិញ ទទួលយកជ័យជម្នះទាំងស្រុង។
ទនឹ្ទមនឹងការវាយសម្រុកទូទាំងរំដោះសាយហ្គង-យ៉ាឌិញ ទ័ពយើងវាយដណ្តើមយក រំដោះកោះនិងប្រជុំកោះនានានៅឆ្នេរសមុទ្រតំបន់ភាគកណ្តាលនិងត្រឿងសា។ កងទ័ពនិងប្រជាជននៅខេត្តនានាតំបន់ដុងណាមបូ និងតំបន់វាលរាបទន្លេគឺវឡុង ការវាយសម្រុក ការក្រោកឈរឡើងកម្ចាត់និងធ្វើឱ្យខ្ចាត់ខ្ចាយអង្គភាពទ័ពធំលេខ៤របស់អាយ៉ង រំដោះខេត្តឡុងអាន ប៊ិញ យឿង តីនិញ កឹងធើ ត្រាវិញ សុកត្រាំង រ៉ាត់យ៉ា បាកលីវ កោះភូក្វឹក បាវៀ-វុងតាវ។ ថ្ងៃ១ ខែឧសភា ទ័ពយើងបន្តការរំដោះខេត្តមី-ថ ហ្គកុង វិញឡុង ចឿងថៀង កាម៉ាវ ឡុងស្វៀង ចូវដុក កៀងតឿង សាឌាក កោងដាវ។ លុះដល់ថ្ងៃ១ ខែឧសភា ឆ្នាំ១៩៧៥ ខេត្ត ក្រុងនៅលើដីគោក និងកោះ ប្រជុំកោះនៅសមុទ្រខាងកើតលើទូទាំងតំបន់ភាគខាងត្បូងវៀតណាមត្រូវបានរំដោះទាំងស្រុង។
៤៥ឆ្នាំកន្លងផុតទៅ ចាប់តាំងពីមហាជ័យជម្នះនិទាឃរដូវឆ្នាំ១៩៧៥ ប្រទេសវៀតណាមឯករាជ្យ ឯកភាព ប្រជាធិបតេយ្យ បានបន្តដំណើរឈានឡើងក្នុងកិច្ចការកសាងទឹកដី។ បទបញ្ជាជាប្រវត្តិសាស្រ្ត “វាយរហ័ស រហ័សជាងទៀត ក្លាហាន ក្លាហានជាងទៀត…” ជាពាក្យពេចន៍របស់ឧត្តមសេនីយ៍ឯក វ៉ង្វៀនយ៉ាប នៅអមតៈ ជានិច្ចកាល ជាមោទនភាពនិងការប្តេជ្ញាចិត្តមោះមុតរបស់ទូទាំងប្រជាជាតិក្នុងសម័យសមារណកម្មនិងអភិវឌ្ឍន៍។
ពិសេស នៅប៉ុន្មានថ្ងៃនេះ ពេលទូទាំងប្រទេសកំពុងព្រួតដៃប្រយុទ្ធប្រឆាំងជំងឺ COVID-១៩ បទបញ្ជាជាសន្ទុះ ឆ្លៀតឱកាសគ្រប់ម៉ោង គ្រប់នាទី គប្បីយកមកអនុវត្ត ដើម្បីប្ដេជ្ញាក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតCOVID-១៩។ នៅក្នុងសម័យប្រជុំនិងការឃ្លាំមើលតាមប្រព័ន្ធអន ឡាយអំពីការបង្ការទប់ស្កាត់ជំងឺ COVID-១៩ នៅក្រុងចំណុះមជ្ឈិមទាំង៥ (ថ្ងៃ២៩/៣/២០២២) នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនស្វឹងភុក បានបញ្ជាក់់សាជាថ្មី អំពីស្មារតីនៅក្នុងសេចក្តីសារទូរលេខរបស់អគ្គបញ្ជាការដ្ឋានកងទ័ពប្រជាជនវៀតណាមនៅថ្ងៃទី៧/៤/១៩៧៥ គឺ “វាយរហ័ស រហ័សជាងទៀត ក្លាហាន ក្លាហានជាងទៀត។ ឆ្លៀតឱកាសគ្រប់ម៉ោង គ្រប់នាទី វាយលុកចូលរណសិរ្ស រំដោះភាគខាងត្បូង។ ប្តេជ្ញាប្រយុទ្ធនិងទទួលជ័យជម្នះទាំងស្រុង!" ស្មារតីនេះ គប្បីយកមកអនុវត្តក្នុងកិច្ចការបង្ការទប់ស្កាត់ជំងឺ COVID-១៩ នាបច្ចុប្បន្នរបស់ប្រទេសយើង៕
យោង៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម-មុនី