លោកស្រីឡឹមធីម៉ឹង ប្រធានសហព័ន្ធនារីស្រុកយ៉ាងថាញ ខេត្តគៀងយ៉ាង ទើបបានផ្ដល់ព័ត៌មានថា សមាគមនារីគ្រប់លំដាប់ថ្នាក់ បានសហការជាមួយនឹងផ្នែកនានា និងអង្គការមហាជននៅភូមិភាគ ចលនាសប្បុរសជន ដើម្បីឧបត្ថម្ភនូវបរិក្ខារចាំបាច់មានដូច៖ ម៉ាស់ និងទឹកអាល់កុលលាងដៃ ជូនទីបញ្ជាការការពារព្រំដែនចំនួន១៤ លើភូមិសាស្រ្តស្រុក។ សមាគមស្រុកក៏បានឧបត្ថម្ភទឹកដោះគោស្រស់ចំនួន១៥០ធុង ជូនទីបញ្ជាការការពារព្រំដែននិងមណ្ឌលឱ្យនៅដោយឡែកប្រមូលផ្ដុំ និងមជ្ឈមណ្ឌលសុខភាពលើភូមិសាស្រ្តស្រុក។
មុននោះ សមាគមនារីគ្រប់លំដាប់ថ្នាក់ ក៏បានចលនាចែកម៉ាស់ជាង៥.០០០ដល់ប្រជាជន។ ទន្ទឹមនឹងនោះ សមាគមនារីក៏បានផ្សព្វផ្សាយដល់ប្រជាជនឱ្យបានយល់អំពីការបង្ការ ទប់ស្កាត់ជំងឺ Covid-19 ។
រូបភាពមួយចំនួនកំណត់ត្រាអំពីសកម្មភាពរបស់សហព័ន្ធនារីនៃស្រុកយ៉ាងថាញ ក្នុងការគាំទ្របង្ការ ទប់ស្កាត់ជំងឺ Covid-19 ។
ហាថាញ - វ៉ាន់តឹន
សមាគមនារីគ្រប់លំដាប់ថ្នាក់ ចលនាម៉ាស់បង្ការរោគបានប្រមាណ៥.០០០ ។
ចែកម៉ាស់ ណែនាំនិងផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ជំងឺ Covid-19 ជូនប្រជាជន។
នារីស្រុកយ៉ាងថាញ រួមជាមួយផ្នែកអង្គការមហាជន ជូនបរិក្ខារចាំបាច់ដល់ទីបញ្ជាការការពារព្រំដែន។
នារីស្រុកយ៉ាងថាញ រួមជាមួយផ្នែកនានា អង្គការមហាជន ជូនបរិក្ខារចាំបាច់ដល់ទីបញ្ជាការការពារព្រំដែន។