មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

08/04/2020 - 09:44

អស់​ពីចិត្ត​នឹង​ការ​ងារ​អភិ​វឌ្ឍតំ​បន់​ជន​រួម​ជាតិ​ខ្មែរ​

  លោក​ឡឹម​ថា​ញ់ហ៊ុង ប្រ​ធាន​ការិ​យាល័យ​ជន​ជាតិ​ស្រុក​ឡុង​មី។​

ទោះ​បីបម្រើ​ការ​ងារ​នៅ​វិស័យ​ណាក៏​ដោយ​ លោក​ឡឹម​ថា​ញ់ហ៊ុង ប្រ​ធាន​ការិ​យាល័យ​ជន​ជាតិ​ស្រុក​ឡុង​មី ខេត្ត​ហូវយ៉ាង​ តែង​អនុ​វត្ត​សម្រេច​ភារកិច្ច​ដែល​ប្រ​គល់​ឱ្យ​។​ ពិសេស​ ក្នុង​ការ​ងារ​គាត់​តែង​ស្រុះ​ស្រួល​ ខ្នះ​ខ្នែង​និង​សាម​គ្គី​ជួយ​គ្នា​អភិ​វឌ្ឍ  ម៉្លោះ​ហើយ​បាន​មិត្ត​រួម​អា​ជីព​គោរព​រាប់​អា​ន។​

ឆ្នាំ​១​៩​៨​៥​ បន្ទាប់​ពីរៀន​ចប់​អនុ​មហា​វិទ្យា​ល័យ​គរុ​កោស​ល្យ​នៅ​ខេត្ត​សុក​ត្រាំង​ គាត់​បាន​ចាត់​មក​បង្រៀន​នៅ​សាលា​បឋម​សិក្សា​-មធ្យម​សិក្សា​មូល​ដ្ឋាន​លឿង​ង៉ៀ ស្រុក​ឡុង​មី។​ បន្ទាប់​ពីបង្រៀន​បាន​៣​ឆ្នាំ​ គាត់​បាន​តែង​តាំង​កាន់​តំ​ណែង​ជានាយ​ក​រង​ និង​ក្រោយ​ពីរយៈ​កាល​២​ឆ្នាំ​ កាន់​តំ​ណែង​ជានាយ​ក​សាលា​បឋម​សិក្សា​-មធ្យម​សិក្សា​មូល​ដ្ឋាន​លឿង​ង៉ៀ។​ លឿង​ង៉ៀជាឃុំ​ឋិត​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រយាល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ គាត់​ចង្អុល​ការ​អនុ​វត្ត​ល្អ​ការ​ងារ​បំ​បាត់​អនក្ខរកម្ម​ ធ្វើ​ឧត្តាន​កម្ម​រាល់​កម្រិត​។​ ហេតុ​នោះ​ ឆ្នាំ​២​០០៣​ ការ​ងារ​បំ​បាត់​អនក្ខរកម្ម​ ធ្វើ​ឧត្តាន​កម្ម​អប់​រំតាម​កម្រិត​អា​យុ​របស់​ឃុំ​ ត្រូវ​បាន​ទទួល​ស្គាល់​ជាការ​ធ្វើ​ឧត្តាន​កម្ម​កម្រិត​មធ្យម​សិក្សា​ជាតិ​។​ ឆ្នាំ​២​០០៥​ គាត់​បាន​ប្ដូរ​មក​កាន់​តំ​ណែង​ជានាយ​ក​រង​សាលា​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ហូវយ៉ាង​ ពេល​សាលា​ទើប​បង្កើត​ថ្មី​។​

លុះ​ដល់​ឆ្នាំ​ ២​០១​៥​ តាម​ការ​ចាត់​បញ្ជូន​របស់​គណៈ​ចាត់​តាំង​ គាត់​បាន​ប្តូរ​មក​ទទួល​តួនាទី​ជាប្រ​ធាន​ការិ​យាល័យ​ជន​ជាតិ​ស្រុក​ឡុង​មី រហូត​មក​ទល់​នឹង​បច្ចុ​ប្បន្ន​។​ ផ្តើម​ពីការ​ងារ​អប់​រំប្តូរ​មក​ការ​ងារ​ជន​ជាតិ​ សម្រាប់​លោក​គឺ​ជាដំណាក់​ការ​ដ៏​លំ​បាក​។​ លោក​ឡឹម​ថា​ញ់ហ៊ុង ឱ្យ​ដឹង​៖ “ថ្វី​ដ្បិត​ខ្ញុំ​ជាជន​ជាតិ​ខ្មែរ​ រស់​នៅ​និង​បម្រើ​ការ​ងារ​យូរ​អង្វែង​ ប៉ុន្តែ​សំ​ខាន់​គឺ​ក្នុង​វិស័យ​អប់​រំ ពេល​ប្តូរ​មក​បម្រើ​ការ​ងារ​ជន​ជាតិ​ ជាការ​ងារ​ថ្មី​ថ្មោង​ទាំង​ស្រុង​។​ ហេតុ​នេះ​ ខ្ញុំ​ប្តេជ្ញា​ចិត្ត​ត្រូវ​តែអនុ​វត្ត​ល្អ​ការ​ងារ​ មិន​ធ្វើ​ឱ្យ​ខក​បំ​ណង​បក្ស​និង​ប្រ​ជា​ជន​ដែល​ទុក​ចិត្ត​ប្រ​គល់​ភារកិច្ច​ឱ្យ​”។​ ជាមួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​នោះ​ គាត់​ឆ្លៀត​ពេល​ដើម្បី​រៀន​សូត្រ​ការ​ងារ​ពីមិត្ត​រួម​អា​ជីព​ ខិត​ខំ​ស្រាវ​ជ្រាវ​ឯក​សារ​ សេច​ក្តី​សម្រេច​ចិត្ត​ គម្រោង​កម្ម​វិធី​ គោល​នយោ​បាយ​ជន​ជាតិ​ដែល​ត្រូវ​ផ្សព្វ​ផ្សា​យលើភូមិ​សាស្រ្ត​។​ ទន្ទឹម​នឹង​នោះ​ ខ្នះ​ខ្នែង​ទៅ​កាន់​មូល​ដ្ឋាន​ដើម្បី​ក្តោប​ក្តាប់​មតិ​ គោល​បំ​ណង​របស់​មាមីង​និង​ពិនិត្យ​លទ្ធ​ផល​ផ្សព្វ​ផ្សា​យ អនុ​វត្ត​គោល​នយោ​បាយ​ជន​ជាតិ​នៅ​ភូមិ​ភាគ​។​ ផ្តើម​ពីនោះ​ ធ្វើ​សេនា​ធិការ​ដាក់​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ ដើម្បី​អនុ​វត្ត​ល្អ​ការ​ងារ​ជន​ជាតិ​ រួម​ចំ​ណែក​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​”។​

ទន្ទឹម​នឹង​នោះ​ គាត់​រួម​ជាមួយ​មិត្ត​រួម​អា​ជីព​ ស្រាវ​ជ្រាវ​បង្កើត​លក្ខន្តិកៈ​ បែង​ចែក​ភារកិច្ច​ជាក់​ស្តែង​ដល់​សមាជិក​ម្នាក់​ៗ​ និង​សកម្ម​ចូល​រួម​ការ​ប្រ​ឡង​ប្រ​ណាំង​របស់​ស្រុក​បំ​ផុស​។​ បង​ស្រី​ធីថើម បម្រើ​ការ​ងារ​នៅ​ការិ​យាល័យ​ជន​ជាតិ​ស្រុក​ឡុង​មីជាង​១​០ឆ្នាំ​ ឱ្យ​ដឹង​៖ “ជាថ្នាក់​ដឹក​នាំ​ ប៉ុន្តែ​លោក​ហ៊ុង គាត់​រួសរាយ​ ស្និទ្ធ​សា្នល និង​រៀន​សូត្រ​ពីមិត្ត​រួម​អា​ជីព​ជានិច្ច​ អ្វី​ដែល​ទាក់​ទិនដល់​ការ​ងារ​ជន​ជាតិ​ពុំ​ទាន់​បញ្រ្ជាប​ គាត់​សាក​សួរ​ឱ្យ​ច្បាស់​លាស់​។​ ពិសេស​ គាត់​តែង​គោរព​ការ​ផ្តល់​យោបល់​ពីមិត្ត​រួម​អា​ជីព​ ម៉្លោះ​ហើយ​បរិស្ថាន​ ធ្វើ​ការ​ងាយ​ស្រួល​ណាស់​។​ ហេតុ​ដូច្នោះ​ ការិ​យាល័យ​ជន​ជាតិ​ សាម​គ្គី​គ្នា​អនុ​វត្ត​សម្រេច​ភារកិច្ច​ ចាប់​ពីឆ្នាំ​២​០១​៦​ មក​ទល់​នឹង​បច្ចុ​ប្បន្ន​ ការិ​យាល័យ​ជន​ជាតិ​តែង​សម្រេច​បាន​កិត្តិ​នាម​សមូហ​ភាព​ពលកម្ម​ឆ្នើម​”។​

ជាមួយ​នឹង​ការ​រួម​ចំ​ណែក​ក្នុង​ការ​ងារ​ជន​ជាតិ​និង​បុព្វ​ហេតុ​អប់​រំតំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ លោក​ឡឹម​ថា​ញ់ហ៊ុង ទទួល​បាន​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ជាច្រើន​ឆ្នាំ​បន្ត​បន្ទាប់​។​ ឆ្នាំ​២​០១​៩​ គាត់​បាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ជូន​ប័ណ្ណ​សរ​សើរ​ ដោយ​មាន​ស្នាដៃ​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ងារ​ជន​ជាតិ​ ៕​

                                                            លីធាន​-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ ឡឹម​ថា​ញ់ហ៊ុង