មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

06/04/2020 - 14:30

ឆ្ពោះ​ទៅ​កាន់​ស្រុក​ជន​បទ​ថ្មី​

ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៣​០%។​ បាន​ខេត្ត​ជ្រើស​ធ្វើ​ជាស្រុក​គំ​រូ​ ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ ស្រុក​បាន​កំ​ណត់​ច្បាស់​នេះ​ជាគោល​ការ​ណ៍​ធំ​របស់​បក្ស​និង​រដ្ឋ​ នាំ​មក​ជីវភាព​កាន់​តែល្អ​ប្រ​សើរ​ជូន​កសិករ​ជន​បទ​ ម្ល៉ោះ​ហើយ​ផ្ដុំ​កម្លាំង​ផ្សព្វ​ផ្សា​យស៊ី​ជម្រៅ​ក្នុង​កម្មា​ភិបាល​ បក្ខ​ជន​និង​ប្រ​ជា​ជន​អំ​ពី​គោល​ដៅ​ អត្ថ​ន័យ​ក៏​ដូច​ជា​ចំ​ណុច​សំ​ខាន់​នៃ​ការ​កសាង​ជន​បទ​ថ្មី​។​ អា​ស្រ័យ​ការ​ឯក​ភាព​ខ្ពស់​ ក្នុង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ការ​គាំ​ទ្រពីសំ​ណាក់​ប្រ​ជា​ជន​ មក​ទល់​សព្វ​ថ្ងៃ​ ឃុំ​ទាំង​១​០ របស់​ស្រុក​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។​

សាលា​បឋម​សិក្សា​ថា​ញ់ភូ៣​ សម្រេច​បទ​ដ្ឋាន​ជាតិ​។​

អស់រយៈ​ពេល​១​០ឆ្នាំ​ អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ ស្រុក​មីស្វៀង​ បាន​កៀរ​គរ​ប្រ​ភព​ទុន​ជាង​៣​.៩​៨​៥​ពាន់​លាន​ដុង​ ក្នុង​នោះ​ អា​ជីវករ​និង​ប្រ​ជា​ជន​រួម​វិភាគ​ទាន​ជាង​៨​៨​០ពាន់​លាន​ដុង​។​ សព្វ​ថ្ងៃ​ ចំ​នួន​ឃុំ​ទាំង​១​០របស់​ស្រុក​អនុ​វត្ត​សម្រេច​លក្ខឋាន​ទាំង​១​៩​ ជីវភាព​ប្រ​ជា​ជន​បាន​លើក​កម្ពស់​ ចំ​ណូល​មធ្យម​ភាគ​លើមនុស្ស​ម្នាក់​តំ​បន់​ជន​បទ​សម្រេច​៤​២​,៥​លាន​ដុង​/ឆ្នាំ​ កើន​៣​,៥​ដង បើ​ប្រៀប​នឹង​ឆ្នាំ​២​០១​១​ ។​ អត្រា​គ្រួ​សារ​ក្រី​ក្រចាប់​ពី២​៥​,៨​៤​% ក្នុង​ឆ្នាំ​២​០១​១​ ឥឡូ​វថយ​ចុះ​នៅ​ត្រឹម​ ៣​,៩​៥​% (ចុង​ឆ្នាំ​២​០១​៨​)។​ អត្រា​ពលករ​ជន​បទ​ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្ដាល​សម្រេច​៤​០% កើន​១​៩​% បើ​ប្រៀប​នឹង​ឆ្នាំ​២​០១​១​។​ល។​ ជាពិសេស​ ពេល​ជ្រាប​ច្បាស់​ពីអត្ថ​ន័យ​និង​គោល​ដៅ​នៃ​ការ​កសាង​ជន​បទ​ថ្មី​ ប្រ​ជា​ជន​រួម​កម្លាំង​អនុ​វត្ត​។​ លោក​ឡឹម​វ៉ាន់​ផឹង នៅ​ឃុំ​ថា​មដូង​ ឱ្យ​ដឹង​៖ “ច្រើន​ឆ្នាំ​មក​នេះ​ ខ្ញុំ​បាន​ចលនា​សប្បុរ​ស​ជន​រួម​វិភាគ​ទាន​ជាង​ ២​ ពាន់​លាន​ដុង​ កសាង​ស្ពាន​បេតុង​បាន​៦​ខ្សែ​ ផ្លូវ​ជន​បទ​៦​ខ្សែ​ នៅ​តាម​ភូមិ​ សំ​ខាន់​គឺ​ដើម្បី​ភូមិ​ស្រុក​ស្អាត​បាត​ ប្រ​ជាជន​ធ្វើ​ដំណើរ​ទៅ​មក​ងាយ​ស្រួល​។​ ឃុំ​ថា​មដូង​ ឥឡូ​វមាន​ភាព​ផ្លាស់​ថ្មី​តាម​ទិស​ដៅ​រីក​ចម្រើន​ មាន​ដូច​៖ ផ្លូវ​ថ្នល់​បាន​ចាក់​បេតុង​រួច​រាល់​ សាលា​រៀន​ ដំណាក់សុខា​ភិបាល​ បាន​កសាង​សម​រម្យ​; ប្រ​ឡាយ​តូចធំ​មាន​ទឹក​សាប​ខួប​ឆ្នាំ​ មាមីង​ខ្មែរ​ផលិត​ស្រូវ​២​រដូវ​/ឆ្នាំ​ ការ​ដាំ​ដំណាំ​ ចិញ្ចឹម​សត្វ​ក៏​មាន​ភាព​ងាយ​ស្រួល​ រកបាន​ប្រាក់​ចំ​ណូល​ជាប្រ​ចាំ​ ម្ល៉ោះ​ហើយ​ជីវភាព​បាន​លើក​កម្ពស់​”។​

លោក​ម៉ាយ​ថា​ញ់កូវ​ លេខា​គណៈ​កម្មា​ធិការ​បក្ស​  ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថា​ញ់ភូ ឱ្យ​ដឹង​៖ “ថា​ញ់ភូជាឃុំ​លំ​បាក​ខ្លាំង​ ម្ល៉ោះ​ហើយ​ស្រុក​បាន​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ពិសេស​ក្នុង​ការ​វិនិ​យោ​គ​គោល​នយោ​បាយ​ជន​ជាតិ​និង​ដើម​ទុន​កសាង​ជន​បទ​ថ្មី​។​ ព្រោះ​ហេតុ​ដូច្នោះ​ ពេល​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ឃុំ​ថា​ញ់ភូប្រៀប​ដូច​ជា​បាន​ពាក់​អា​វថ្មី​។​ ជាក់​ស្ដែង​៖ ផ្លូវ​ថ្នល់​បាន​ចាក់​បេតុង​រួច​រាល់​; ដំណាក់​សុខា​ភិបាល​ ប្រ​ព័ន្ធ​សាលា​រៀន​ត្រូវ​បាន​កសាង​សម​រម្យ​ សម្រេច​បទ​ដ្ឋាន​; ទឹក​ស្អាត​ប្រើ​ប្រាស់​ អគ្គិ​សនីបាន​តភ្ជាប់​និង​អន្ទងចុះ​ទៅ​តាម​ផ្ទះ​; ធារា​សាស្រ្ដមាន​ភាព​សុក្រឹត មាមីង​ផលិត​កម្ម​ខួប​ឆ្នាំ​ ម្ល៉ោះ​ហើយ​បង្កើន​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវភាព​ សន្ដិសុខ​នយោ​បាយ​សណ្ដាប់​ធ្នាប់​សង្គម​ត្រូវ​បាន​ធានា​។​ល។​”។​

លោក​ដាវដាក់​ហ៊ុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​មីស្វៀង​ ឱ្យ​ដឹង​៖ “ខណៈ​ពេល​ស្រុក​ អនុ​វត្ត​កសាង​ជន​បទ​ថ្មី​ ឃុំ​មាន​ចំ​ណុច​ចាប់​ផ្ដើម​ទាប​ សម្រេច​ត្រឹម​តែ៩​លក្ខឋាន​ ចំ​ណែក​ឃុំ​ដែល​ខ្ពស់​គឺ​សម្រេច​បាន​ពី១​៤​ដល់​១​៥​ លក្ខឋាន​ប៉ុណ្ណោះ​។​ ព្រោះ​ហេតុ​ដូច្នោះ​ មាន​ការ​ចូល​រួម​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​របស់​ស្រុក​ និង​ទទួល​បាន​ការ​គាំ​ទ្រពីសំ​ណាក់​ប្រ​ជា​ជន​។​ មក​ទល់​សព្វ​ថ្ងៃ​ ភាព​ជោគ​ជ័យ​ធំ​បំ​ផុត​របស់​ស្រុក​ក្នុង​កសាង​ជន​បទ​ថ្មី​ គឺ​ការ​សាម​គ្គី​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ពង្រីក​តួអង្គ​ដែល​សំ​ខាន់​គឺ​យក​ប្រ​ជា​ជន​ជាស្នូល​”៕​

                                        យ្វីអា​ញ់ - ថា​ច់​ធី

ចែករំលែកអត្ថបទ