អ្នកស្រីហ្វិញប៊ិចញឺ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវ ខេត្តត្រាវិញ ឱ្យដឹង៖ “ជាមួយនឹងលទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៩ ស្ដីពីកាត់បន្ថយអត្រាគ្រួសារក្រីក្រ ដោះស្រាយការងារធ្វើនិងបន្តការលើកកម្ពស់ប្រសិទ្ធភាពការងារលុបបំបាត់ភាពក្រីក្រ ឆ្នាំ២០២០ ស្រុកបាននិងកំពុងផ្ដុំកម្លាំងផ្សព្វផ្សាយវិធានការព្រមៗគ្នា ក្នុងការអភិវឌ្ឃសេដ្ឋកិច្ចផ្សារភ្ជាប់នឹងការកសាងឃុំជនបទថ្មី ក៏ដូចជាមានគោលនយោបាយចំពោះគ្រួសារក្រីក្រ គ្រួសារលំបាក”។
អ្នកស្រីហ្វិញប៊ិចញឺអនុប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវជូនអំណោយដល់គ្រួសារក្រីក្រនិងគ្រួសារគោលនយោបាយ។
ឆ្នាំ២០១៩ អត្រាគ្រួសារក្រីក្រលើភូមិសាស្រ្តស្រុកថ្កូវថយចុះនៅត្រឹម៥,៧៤%; ក្នុងនោះ គ្រួសារក្រីក្រក្នុងជនរួមជាតិខ្មែរថយចុះនៅត្រឹម៥,០៩%; អត្រាគ្រួសារប្រកៀកបន្ទាត់ក្រថយចុះនៅត្រឹម១,២% សរុបគ្រួសារក្រីក្រទូទាំងស្រុកនៅត្រឹម៤,៦% គ្រួសារប្រកៀកបន្ទាត់ក្រនៅត្រឹម១០,៦៥%។ នេះជាភាពជោគជ័យធំមួយក្នុងការផ្ដុំកម្លាំងចង្អុលការដែលបក្ខភាគនិងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់រួមកម្លាំងគ្នាផ្សព្វផ្សាយនូវវិធានការជាច្រើន ប្រកបដោយភាព”ទម្លុះទម្លាយ” និងថ្មី។
ថ្កូវជាស្រុកមានជនរួមជាតិខ្មែរស្រូបអត្រាជាង៦២,៨%នៃចំនួនប្រជាជនរួម។ យោងតាមនោះ ស្រុកបានកសាងផ្សព្វផ្សាយយ៉ាងស្វិតស្វាញនូវទម្រង់ ក្រុមស្វ័យគ្រប់គ្រងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព (ដំណាក់កាល២០១៦-២០២០) មានការចូលរួមរបស់គ្រប់ផ្នែក អង្គការមហាជននិងប្រជាជន។ សព្វថ្ងៃ ទម្រង់ពង្រីកបាន៦៥ក្រុមនៅឃុំ ទីប្រជុំជនទាំង១០០%។ តាមប្រសាសន៍ លោកគឹមបៃលី អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងហ៊ីប ឱ្យដឹង មកទល់សព្វថ្ងៃ ទូទាំងឃុំមានក្រុមស្វ័យគ្រប់គ្រង៤ក្រុម មានសមាជិកចំនួន៩២ ក្នុងនោះមានគ្រួសារជនជាតិខ្មែរ៨៧/៩២គ្រួសារ គ្រួសារក្រីក្រមាន២៨គ្រួសារ គ្រួសារប្រកៀកបន្ទាត់ក្រ មាន៤៥គ្រួសារ គ្រួសារទើបចាកផុតពីភាពក្រីក្រមាន១៦គ្រួសារ សហគមន៍ចូលរួម៣គ្រួសារ។ ក្រោយរយៈពេលជិត២ឆ្នាំ ដែលក្រុមស្វ័យគ្រប់គ្រងចាប់ដំណើរការ មានសមាជិក៨៩គ្រួសារបានបុលប្រភពទុនអាទិភាពសម្រាប់អភិវឌ្ឍផលិតកម្ម ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់ៗក្នុងមួយឆ្នាំ២៥,៦លានដុង។ ក្រុមស្វ័យគ្រប់ គ្រងនីមួយៗនៅឃុំឡុងហ៊ីប តែងប្រជុំរៀងរាល់ខែ; ក្រៅពីសមាជិកចាំបាច់ត្រូវចូលរួមនៅទាំងមានតំណាងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនឃុំ គណៈ ផ្នែក អង្គការមហាជន គណៈកម្មការប្រជាជនភូមិ អ្នកមានប្រជាប្រិយភាព។ល។ ចូលរួមដើម្បីចង្អុលការ ចែករំលែកបទពិសោធន៍ពីការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារជូនសមាជិកផងដែរ។ រៀងរាល់ខែ សមាជិកក្នុងក្រុមនីមួយៗនៅទាំងហ៊ុនទុនបង្វិលជុំ បង្កើតមូលនិធិក្រុម កម្រិតរួមចំណែក១០០.០០០ដុង/នាក់/ខែ។
តាមប្រសាសន៍អ្នកស្រីហ្វិញប៊ិចញឺ ឱ្យដឹង រយៈពេលខាងមុខ ស្រុកបន្តការចាត់តាំងផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់កម្មវិធី គោលនយោបាយចំពោះជនរួមជាតិភាគតិច តំបន់ជនជាតិភាគតិច តំបន់លំបាកពិសេស មានដូច៖ កសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធ ជំនួយអភិវឌ្ឍផលិតកម្មតាមកម្មវិធី៣០ª កម្មវិធី១៣៥របស់រដ្ឋាភិបាល គោលនយោបាយស្ដីពីឧបត្ថម្ភដីផលិត ផ្លាស់ប្ដូរមុខរបរ ឧបត្ថម្ភជីវភាពរស់នៅដោយផ្ទាល់...៕
សឺនម៉ាល័យ-ថាច់ធី