មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

23/03/2020 - 14:15

នារី​កម្មា​ភិបាល​សម្ព័ន្ធ​យុវជន​សកម្ម​ ស្វាហាប់

“ហ្វាង​ គឺ​កម្មា​ភិបាល​សម្ព័ន្ធ​យុវជន​សកម្ម​គំ​រូ​ ចុះ​សម្រុង​និង​ទំ​នួលខ្ពស់​ក្នុង​ការ​ងារ​។​ ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ សម្ព័ន្ធ​យុវជន​ឃុំ​ភូត​ឹម តែង​សម្រេច​ស្នាដៃ​ឆ្នើម​និង​ជាអង្គ​ភាព​ឈាន​មុខ​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​អំ​ពីទម្រង់​ជួយ​យុវជន​ពង្រីក​សេដ្ឋ​កិច្ច​។​ ហ្វាង​ សក្តិ​សម​ជា​រូប​ភាព​គំ​រូ​នៃ​យុវតីក្នុង​សម័យ​ថ្មី​ និង​សក្ដិសម​ជា​កិត្តិ​នាម​ យុវតីជឿន​លឿន​ធ្វើ​តាម​ដំបូន្មាន​អ៊ំ​” លោក​លីងឺង លេខា​សម្ព័ន្ធ​យុវជន​ស្រុក​ចូវ​ថាញ់ វាយ​តម្លៃ​អំ​ពី​ឡឹម​ធីហ្វាង​ លេខា​សម្ព័ន្ធ​យុវជន​ឃុំ​ភូត​ឹម ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​។​

 បង​ស្រី​ឡឹម​ធីហ្វាង​ កំ​ពុង​ណែនាំ​កម្មា​ភិបាល​សម្ព័ន្ធ​យុវជន​ធ្វើ​សំ​ណុំ​បែប​បទ​ពង្រីក​សម្ព័ន្ធ​យុវជន​។​

ឆ្នាំ​២​០០៥​ ឡឹម​ធីហ្វាង​ ត្រូវ​បាន​កម្មា​ភិបាល​សម្ព័ន្ធ​យុវជន​ឃុំ​ភូត​ឹម ចលនា​ចូល​រួម​សកម្ម​ភាព​នៅ​សាខា​សម្ព័ន្ធ​យុវជន​ភូមិ​ថហ្វាដុង​ និង​មិន​យូរ​ប៉ុន្មាន​ត្រូវ​បាន​បោះ​ឆ្នោត​ជាប់​ជាសម្ព័ន្ធ​យុវជន​ភូមិ​។​ ផ្ដើម​ពីនោះ​  ហ្វាង​ តែង​តែ​ពង្រីក​ស្មារ​តី​សកម្ម​នៃ​យុវតីគំ​រូ​ និង​ខ្នះ​ខ្នែង​ចលនា​សម្ព័ន្ធ​យុវជន​បំ​ផុត​ គឺ​យុវជន​ខ្មែរ​ចូល​រួម​សម្ព័ន្ធ​យុវជន​។​ បង​ស្រី​ហ្វាង​ ឱ្យ​ដឹង​៖ “រាល់​ថ្ងៃ​ ខ្ញុំ​ជិះ​កង់​ចុះ​ទៅ​តាម​គ្រួ​សារ​ចលនា​មិត្ត​ភ័ក្ដិឱ្យ​ចូល​សម្ព័ន្ធ​យុវជន​។​ កាល​នោះ​ ខ្ញុំ​គិត​ថា​យុវជន​ខ្មែរ​នៅ​ជួប​លំ​បាក​ មាន​តែ​វិធី​អញ្ជើញ​ចូល​រួម​សម្ព័ន្ធ​យុវជន​ទើប​អា​ចជួយ​អ្នក​ទាំង​ឡាយ​បាន​ជិត​ ដិតប្រ​ភព​ទុន​ វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ ទម្រង់​រកស៊ី​ ប្រ​សិ​ទ្ធភាព​ផ្សេង​ៗ​ ដើម្បី​អភិ​វឌ្ឍសេដ្ឋ​កិច្ច​គ្រួ​សារ​”។​ ផ្ដើម​ពីការ​គិត​នេះ​ ក្នុង​ពេល​ប្រ​ជុំ​បង​ស្រី​ហ្វាង​ តែង​ស្ដាប់​នូវ​យោបល់​ចែក​រំលែក​ បំ​ណង​ប្រាថ្នា​របស់​ពួក​គាត់​ រួច​ហើយ​របាយ​ការ​ណ៍​ទាន់​ពេល​ជូន​ថ្នាក់​លើ ដើម្បី​រកដំណោះ​ស្រាយ​ជួយ​ឧបត្ថម្ភ​។​

ឆ្នាំ​ ២​០១​០ បង​ស្រី​ហ្វាង​ ត្រូវ​បាន​តែង​តាំង​ជាលេ ខាសម្ព័ន្ធ​យុវជន​ឃុំ​ភូត​ឹមមក​ទល់​សព្វ​ថ្ងៃ​។​ ជាមួយ​នឹង​តំ​ណែង​នេះ​ បង​ស្រី​ហ្វាង​ តែង​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ការ​ចលនា​កាន់​តែរីក​សាយ​ភាយរឹង​មាំឡើង​។​ ព្រោះ​ហេតុ​ដូច្នោះ​ ផ្ដើម​ពីសម្ព័ន្ធ​យុវជន​១​០០នាក់​ នៅ​ឆ្នាំ​២​០១​០ ឥឡូ​វនេះ​ឃុំ​ភូត​ឹម បាន​ពង្រីក​សម្ព័ន្ធ​យុវជន​ដល់​ទៅ​២​០០នាក់​ ក្នុង​នោះ​ ជន​ជាតិ​ខ្មែរ​ មាន​អត្រា​ជា​ង​៨០%។​ ព្រម​ជា​មួយ​នោះ​ បង​ស្រី​ឡឹម​ធីហ្វាង​ បាន​កសាង​ទម្រង់​ជាច្រើន​ មាន​ដូច​៖ ចិញ្ចឹម​អន្ទង់​ ចិញ្ចឹម​គោ ចិញ្ចឹម​កង្កែប ចិញ្ចឹម​មាន់​ព្រលែង​ក្នុង​ចម្ការ​ ដាំ​ក្រូច​ថ្លុង​សំ​បកក្រាស់​ជាដើម​។​ល។​ ជួយ​សម្ព័ន្ធ​យុវជន​ជាច្រើន​ជោគ​ជ័យ​ក្នុង​ការ​រកស៊ី​។​  មិត្ត​លីថា​ញ់យ័ញ​ នៅ​ភូថា​ញ់ A ឱ្យ​ដឹង​៖ “ច្រើន​ឆ្នាំ​ កន្លង​ ក្នុង​ដី​ចម្ការ​៨​កុង​ ខ្ញុំ​ដាំ​តែឈើ​ហូប​ផ្លែ​ធម្ម​តា​ បាន​ជាចំ​ណូល​មិន​លំ​នឹង​។​ ឆ្នាំ​២០១​៦​ បង​ហ្វាង​ ពិនិត្យ​ឱ្យ​បុល​ទុន​អា​ទិភាព​ ៥​០ លាន​ដុង​ ខ្ញុំ​វិនិ​យោ​គ ដាំ​ក្រូច​ថ្លុង​សំ​បកក្រាស់​និង​គួបផ្សំ​ជាមួយ​ចិញ្ចឹម​កង្កែប។​ ឆ្នាំ​២​០១​៩​ ខ្ញុំ​ចាប់​ផ្ដើម​ប្រ​មូល​ផលក្រូច​ថ្លុង​ លើក​ដំបូង​បង្អស់​បាន​ជាង​១​តោន​ លក់​ក្នុង​តម្លៃ​៤​៥​.០០០ដុង​/គីឡូ​ក្រាម​ និង​លើក​ក្រោយ​ៗ​ប្រ​មូល​ផលជាង​១តោន​។​ ប៉ុន្មាន​ឆ្នាំ​មក​នេះ​ អា​ស្រ័យ​បាន​ចំ​ណូល​អំ​ពី​ការ​ចិញ្ចឹម​កង្កែប ក្រូច​ថ្លុង​ ខ្ញុំ​សង​ស្រឡះ​បំ​ណុល​ធនាគារ​និង​មាន​ជីវភាព​ធូរ​ធារ”។​

បង​ស្រី​ហ្វាង​ នៅ​ទាំង​ខ្នះ​ខ្នែង​ចលនា​សម្ព័ន្ធ​យុវជន​ចូល​រួម​រាល់​ចលនា​របស់​ភូមិ​ភាគ​ មាន​ដូច​៖ ចលនាជូន​អំ​ណោយ​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​ដល់​គ្រួ​សារ​ក្រី​ក្រ រៀប​ចំ​សម្អាត​ផ្លូវ​ជន​បទ​ ផ្សព្វ​ផ្សា​យបង្ការ​ទប់ស្កាត់​ជំងឺ​រាល​ដាល​ COVID-១​៩​។​ល។​ បង​ស្រី​ហ្វាង​ ចែក​រំលែក​៖ “ធ្វើ​ជាកម្មា​ភិបាល​សម្ព័ន្ធ​យុវជន​ គឺ​ហត់​នឿយ​ខ្លាំង​ណាស់​ ដ្បិត​អី​ត្រូវ​ម្ចាស់​ការ​ឈាន​មុខ​រាល់​សកម្ម​ភាព​ ប៉ុន្តែ​ផ្ទុយ​មក​វិញ​ក៏​សប្បាយ​ចិត្ត​ណាស់​ដែរ​។​ សប្បាយ​បំ​ផុត​ពេល​ទៅ​ណាម​កណាជួប​មាមីង​សរ​សើរ​៖ “អ្នក​ពាក់​អា​វខៀវ​ (អា​វសម្ព័ន្ធ​យុវជន​) អា​ចធ្វើ​បាន​ការ​ងារ​គ្រប់​យ៉ាង​ មិន​រួញរាការ​ លំ​បាក​ជួយ​ដល់​ប្រ​ជា​ជន​គួរ​ឱ្យ​ស្ងើច​សរ​សើរ​ “។​ ឮ​ដូច្នោះ​ កាន់​តែធ្វើ​ឱ្យ​នាង​ខ្ញុំ​មាន​មោទនភាព​ ហើយ​កាន់​តែខ្នះ​ខ្នែង​ក្នុង​ការ​ងារ​ថែម​ទៀត​”៕​

                             យ្វីអា​ញ់ - ថា​ច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ស្រី​ហ្វាង​