មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

23/03/2020 - 14:15

លើក​កម្ពស់​គុណ​ភាព​ជន​បទ​ថ្មី​

ហ្វាឡឺវ ជាឃុំ​ដែល​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​កុះ​កររបស់​ក្រុង​វីថា​ញ់ ខេត្ត​ហូវយ៉ាង​។​ ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ គឺ​ជាបុព្វ​បទ​ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​ មាន​លក្ខណៈ​ឈាន​ឡើង​ធ្វើ​មាន​។​

  ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនាគ​មន៍​នៅ​ហ្វាឡឺវ។​

តាមបង​គឹមទ្រុង​យុង អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ហ្វាឡឺវ ក៏​ដូច​ជា​ឃុំ​ជន​បទ​ថ្មី​ឯទៀត​នៅ​តំ​បន់​វាល​រាប​ទន្លេ​គីវឡុង​ដែរ​ នោះ​គឺ​ជារូប​ភាព​ឃុំ​ហ្វាឡឺវដែល​កំ​ពុង​រីក​ចម្រើន​ អំ​ពី​អគ្គិ​សនី ផ្លូវ​ថ្នល់​ សាលា​រៀន​ និង​ដំណាក់​សុខា​ភិបាល​។​ ផ្ដើម​ពីមូល​ដ្ឋាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​សម្រេច​រួច​រាល់​ ប្រ​ជា​ជន​មាន​លក្ខណៈ​ដើម្បី​លើក​កម្ពស់​ការ​រស់​នៅ​ស្រប​តាម​លក្ខណៈ​គ្រួ​សារ​ ទន្ទឹម​នឹង​ការ​ជំនួយ​របស់​រដ្ឋ​។​ មាន​ផ្លូវ​គមនាគ​មន៍​ងាយ​ស្រួល​និង​បើ​ក​មូ៉តូពីផ្ទះ​ដល់​កន្លែង​ធ្វើ​ការ​នៅ​តាម​រោង​ចក្រ​។​ អា​ស្រ័យ​ហេតុ​នោះ​ ការ​រកទទួល​ទាន​មាន​ភាព​ងាយ​ស្រួល​បន្ថែម​ ទើប​គ្រួ​សារ​ទាំង​នេះ​បាន​ធូរ​ធារជាង​មុន​” ។​

បងង្វៀន​ង៉ុក​ឡើយ​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហ្វាឡឺវ មាន​ប្រ​សាសន៍​៖ “យើង​ខ្ញុំ​ចាត់​ទុក​ថា​ជន​បទ​ថ្មី​ គឺ​ជាសន្ទុះ​ថ្មី​សម្រាប់​ជន​បទ​ហ្វាឡឺវអភិ​វឌ្ឍន៍។​ ជន​បទ​ថ្មី​ បាន​បង្ក​លក្ខណ​សម្បត្តិ​ ទទួល​ផលរបស់​មាមីង​ក្នុង​ឃុំ​ ក៏​ដូច​ជា​នៅ​ទីក្រុង​ ខណៈ​ពេល​មាន​ទឹក​ស្អាត​និង​អគ្គិ​សនីប្រើ​ប្រាស់​។​ កូន​ចៅ​ បាន​រៀន​នៅ​សាលា​ដែល​សម្រេច​បទ​ដ្ឋាន​ជាតិ​។​ ប្រ​ជា​ជន​មាន​ការ​ថែទាំ​សុខ​ភាព​គ្រប់​គ្រាន់​៘ គម្លាត​ទីក្រុង​និង​ជន​បទ​កាន់​តែខិត​ជិត​ជាង​មុន​។​

លោក​ស្រី​យ័ញ​ធីយ៉ាក ជាកម្មា​ភិបាល​ចូល​និវត្ត​ន៍​រស់​នៅ​ក្នុង​ភូមិ​ថា​ញ់ទ្រុង​ រៀប​រាប់​៖“ កាល​នោះ​ ខ្ញុំ​នៅ​ខ័ណ្ឌ​និញកែវ​ ទីក្រុង​កឹង​ធើ ប៉ុន្តែ​មាន​ដី​ ឪ​ពុក​ម្តាយ​ចែក​ឱ្យ​នៅ​ទីនេះ​។​ ខ្ញុំ​មាន​ចំ​ណាស់​ ត្រូវ​លេបថ្នាំ​រាល់​ថ្ងៃ​ និង​ឡើង​ពិនិត្យ​ជំងឺ​រៀង​រាល់​ខែ ដូច្នេះ​ គួរ​តែជ្រើស​នៅ​ទីក្រុង​។​ ពេល​ឃើញ​ផ្លូវ​ចរាចរ​ទៅ​មក​ងាយ​ស្រួល​  បើ​ក​ម៉ូតូ​ប្រ​មាណ​១​០នាទី​ដល់​ទីក្រុង​ វីថា​ញ់ហើយ​ ដូច្នេះ​ខ្ញុំ​សម្រេច​ចិត្ត​រស់​នៅ​ទីនេះ​។​

បង​ង្វៀន​ង៉ុក​ញើុ រៀប​រាប់​៖ ខែមេសា​ ឆ្នាំ​ ២​០២​០  ហ្វាឡឺវលូវត្រូវ​បាន​ទទួល​ស្គាល់​ជាឃុំ​ជន​បទ​ថ្មី​គម្រប់​មួយ​ឆ្នាំ​។​ លទ្ធ​ផល​ដែល​សម្រេច​បាន​ពីជន​បទ​ថ្មី​យ៉ាង​ច្រើន​ ប៉ុន្តែ​នៅ​តែមាន​បញ្ហា​ប្រ​ឈម​ ដែល​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ហ្វាឡឺវ បន្ត​ខិត​ខំ​អភិ​រក្ស​និង​លើក​កម្ពស់​គុណ​ភាព​ជន​បទ​ថ្មី​៕​

                        ហាថា​ញ់-លេង​មី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
តាមបង​គឹមទ្រុង​យុង