បញ្ជាការដ្ឋានយោធាខេត្ត បានសហការជាមួយក្រុមហ៊ុនភាគហ៊ុនផ្គត់ផ្គង់ទឹកសុកត្រាំង បានឧបត្ថម្ភទឹកសុទ្ធជូនគ្រួសារប្រជាជនលើភូមិសាស្រ្តស្រុកត្រឹងដេ ដោយសាររងផលប៉ះពាល់គ្រោះរាំងស្ងួត និងជាបទឹកប្រៃយ៉ាងធ្ងន់ធ្ងរ។ ឆ្លងតាមរយៈនោះ បញ្ជាការដ្ឋានយោធាខេត្ត បានជូនទឹកសុទ្ធប្រមាណ៦.000ធុង (ក្នុងមួយធុងចំណុះ២០លីត្រ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកសុកត្រាំង ក៏បានជូនទឹកសុទ្ធប្រមាណ១.០០០កែស (មួយដបចំណុះ៣៥០មិលិ្លលីត្រ) ដល់ប្រជាជនលើភូមិសាស្រ្តចំនួន៩៦៨គ្រួសារនៅឃុំនានាដូច៖ ថាញ់ធើយអាង តាយវ៉ាន់ និងឃុំលីវទូ ចំណុះស្រុកត្រឹងដេ។
កម្មាភិបាល យុទ្ធជនជួយប្រជាជនដឹកទឹកទៅផ្ទះ។
អង្គភាពទាំងពីរខាងលើ ថែមទាំងចាត់កម្មាភិបាល យុទ្ធជនចំនួន១០០នាក់ ដើម្បីជួយដឹកជញ្ជូនទឹកជូនប្រជាជនទៀតផង។ នេះគឺជាសកម្មភាពដ៏មានអត្ថន័យនិងចាំបាច់បំផុត សំដៅជួយប្រជាជនឆ្លងផុតពីរដូវទឹកប្រៃ។ ទន្ទឹមនឹងនោះ ជួយចែករំលែកការលំបាកដល់ភូមិភាគនីមួយៗ ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងជ្រាបទឹកប្រៃយ៉ាងធ្ងន់ធ្ងរ៕
យ្វីអាញ់-លីសៀ