17/02/2020 - 14:52

ពង្រីក​ប្រ​វេណី​ល្អ​ប្រ​សើរ​របស់​យុទ្ធ​នារី​យោធា​

ប៉ុន្មាន​ឆ្នាំ​កន្លង​ ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​មេបញ្ជា​ការ​និង​ស្ថាប័ន​នយោ​បាយ​គ្រប់​លំ​ដាប់​ថ្នាក់​ ម៉្លោះ​ហើយ​ការ​ងារ​សមាគម​និង​ចលនា​នារី​ក្នុង​កង​កម្លាំង​ប្រ​ដាប់​អាវុធ​ខេត្ត​សុក​ត្រាំង​ កាន់​តែ​មាន​ភាព​រឹង​មាំ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ សកម្ម​ភាព​របស់​សមាគម​គ្រប់​លំ​ដាប់​ថ្នាក់​តែងច្បាម​តាម​ភារ កិច្ច​នយោ​បាយ​របស់​អង្គ​ភាព​ សកម្ម​ផ្លាស់​ថ្មី​ខ្លឹម​សារ​ វិធី​សាស្រ្ត​ដំណើរ​ការ​ លត់ ដំ​យុទ្ធ​នារី​យោធា​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ ត្រៀម​ទទួល​និង​អនុវត្ត​ល្អ​ភារ​កិច្ច​ដែល​ប្រ​គល់​ឱ្យ​។​  

សមាគម​នារី​មូលដ្ឋាន​នៃ​បញ្ជា​ការ​ដ្ឋា​ន​យោធា​ខេត្ត​សុក​ត្រាំង​ ជូន​អំ​ណោយ​ដល់​អ្នក​នេសាទ​ក្រី​ក្រ​និង​គ្រួ​សារ​គោល​នយោ​បាយ​នៅ​ស្រុក​ត្រឹង​ដេ។​

ឆ្នាំ​២​០​១​៩​ សមាគម​នារី​មូលដ្ឋាន​នៃ​បញ្ជា​ការដ្ឋា​ន​យោធា​ខេត្ត​ ប្រិត​សំ​ចៃ​បាន​ជាង​២១​លាន​ដុង​និង​អង្ករ​៤២០​គីឡូ​ក្រាម​ជូន​អំ​ណោយ​៣៣៦​ចំ​ណែក​ដល់​កូន​របស់​កម្មា​ភិបាល​ នាយ​ទា​ហាន​ក្នុង​អង្គ​ភាព​នា​ឱកាស​បុណ្យ​សែន​ព្រះ​ខែ​ សរុប​ទឹក​ប្រាក់​៧​៩​លាន​ដុង​ ជូន​អំ​ណោយ​១៩២​ចំ​ណែក​និង​សៀវ​ភៅ​សរ​សេរ​១.០០០​ក្បាល​នាឱកាស​ទិវា​កុមារ​អន្តរជាតិ​ថ្ងៃ​១​ ខែ​មិថុនា​ ជា​មួយ​ទឹក​ប្រាក់​ជិត​១០០​លាន​ដុង​។​ ដោយ​ប្រាក់​បាន​មក​ពី​ប្រ​ភព​មូល​និធិ​ចលនា​សប្បុរស​ជន​ ជូន​អំ​ណោយ​៣​០​ចំ​ណែក​ដល់​គ្រួ​សារ​ជន​រង​គ្រោះ​ដោយ​ជាតិ​ពុល​ឌីអូ​ស៊ីន គាំ​ពារ​រួម​វិភាគ​ទាន​មូល​និធិ​ "ផ្ទះ​មនោ​សញ្ចេត​នា​មិត្ត​រួម​កង​" "មូល​និធិ​បដិការ​គុណ​" "មូល​និធិ​គ្រោះ​ធម្ម​ជាតិ​ ទឹក​ជំនន់​" "មូល​និធិ​ដើម្បី​អ្នក​ក្រ" សរុប​ទឹក​ប្រាក់​ជិត​៣៦​លាន​ដុង​ ពិនិត្យ​ជំងឺ​និង​ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ដល់​គ្រួ​សារ​គោល​នយោ​បាយ​ គ្រួ​សារ​ក្រី​ក្រ​នា​ឱកាស​បុណ្យ​ទាន​ម្ដង​ៗ​បាន​ជិត​១​.០​០​០​លើក​នាក់​។​ ក្រៅ​ពី​នោះ​ សមាគម​នៅ​ទាំង​រក្សា​ទម្រង់​ "ហ៊ុន​ទុន​បង្វិល​ជុំ​" "ចិញ្ចឹម​ជ្រូក​ដី​" "ខាប់​អង្ករ​មេត្តា​ធម៌​"។​ល។​ រួម​ចំ​ណែក​លើក​ស្ទួយ​ជីវ​ភាព​សម្ភារៈ​ ស្មារតី​កម្មា​ភិបាល​ សមា​ជិក​នៅ​តាម​សាខា​ ក្រុម​របស់​សមាគម​។​

សមាគម​នារី​មូលដ្ឋាន​នៃ​បញ្ជា​ការ​ដ្ឋាន​យោធា​ខេត្ត​ សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​គោល​នយោ​បាយ​ ។​

 អនុសេនីយ៍​ឯក ប៊ូយ​ធីមី​ញ៉ៀង ប្រ​ធាន​សមាគម​នារី​មូល​ដ្ឋាន​នៃ​បញ្ជា​ការដ្ឋា​ន​យោធា​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ "រយៈ​ពេល​កន្លង​ សមាគម​តែង​ពង្រីក​ឋានៈ​ តួនាទី​ មុខ​ងារ​របស់​អង្គ​ការ​សមាគម​ គិត​គូរ​ ការ​ពារ​សិទ្ធិ​ ផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​នារី​ ព្រម​ទាំង​ចូល​រួម​កសាង​ គ្រប់​គ្រង​អង្គ​ភាព​ បង្ក​លក្ខណៈ​ឱ្យនារី​ខិត​ខំ​ឈាន​ឡើង​និង​វិវឌ្ឍ​នាការ​។​ ពិសេស​ គណៈ​ប្រតិ​បត្តិ​ការ​សមាគម​តែង​ជួប​សំ​ណេះ​សំ​ណាល​ ក្កោប​ក្តាប់​ស្ថាន​ភាព​ សតិ​អា​រម្មណ៍​របស់​សមាជិក​ ដើម្បី​ពិភាក្សា​បញ្ហា​កើតមាន​ឡើង​ក្នុង​ជីវ​ភាព​បាន​ទាន់​ពេល​។​ យុទ្ធ​នារី​យោធា​ខេត្ត​សុក​ត្រាំង​សកម្ម​រៀន​សូត្រ​ លត់​ដំ​ បង្កើន​វិជ្ជា​ជីវៈ​ រក្សា​ខ្ជាប់​និង​ពង្រីក​គុណ​សម្បត្តិ​ "កង​ទ័ព​អ៊ំ​ហូ​ក្នុង​ស្ថាន​ភាព​ថ្មី​"។​ ទន្ទឹម​នឹង​នោះ​ ជំរុញ​យ៉ាង​ខ្លាំង​ក្លា​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តមគតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជីមិញ​ ផ្សារ​ភ្ជាប់​នឹង​ការ​អនុវត្ត​កិច្ច​ចលនា​ "ពង្រីក​ប្រ​វេណី​ ចូលរួម​កម្លាំង​ប្រាជ្ញា​ ស័ក្តិ​សម​ជា​កង​ទ័ព​អ៊ំ​ហូ" និង​លត់ដំ​យុទ្ធ​នារី​យោធា​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ ត្រៀម​ទទួល​ និង​អនុវត្ត​ល្អ​ភារ​កិច្ច​ដែល​ប្រ​គល់​ឱ្យ​"៕

យ្វីអាញ់-មុនី​

ចែករំលែកអត្ថបទ