|
ពូផាមបាច់ឌាំង។ |
ពូផាមបាច់ឌាំង មានរយៈកាលជាង១៥ឆ្នាំ កាន់តំណែងលេខាសាខាបក្ស និងជាប្រធានភូមិថាញ់ទ្រុង ឃុំហ្វាលឺវ ក្រុងវីថាញ់ ខេត្តហូវយ៉ាង។ ពូបានប្រជាជនក្នុងភូមិទំនុកចិត្ត ពិសេសគឺជនរួមជាតិខ្មែរ ពីព្រោះពូខ្នះខ្នែងគិតគូរជីវភាពមាមីងអស់ពិចិត្តពីថ្លើម។
ពូផាមបាច់ឌាំងរៀបរាប់ ពូជាអ្នកភូមិភាគផ្សេងមករស់នៅកសាងជីវភាពនៅភូមិសាស្រ្តនេះ ក្រោយពីថ្ងៃរំដោះរហូតមកទល់នឹងបច្ចុប្បន្ន។ ចំពោះពូ ប្រជាជននៅទីនេះមានភាពស្និទ្ធស្នាល។ ពូបាច់ឌាំង ឱ្យដឹង៖ "ខ្ញុំជ្រាបច្បាល់ពីស្ថានភាពគ្រួសារមាមីងក្នុងភូមិ ម៉្លោះហើយ តែងតែធ្វើសេនាធិការជូនថ្នាក់លើ ដើម្បីស្វែងរកវិធីឧបត្ថម្ភមាមីងក្រីក្រប្រកបដោយប្រសិទ្ធភាព ពិសេសគឺជនរួមជាតិខ្មែរមានរបៀបរកស៊ី ចាកផុតពីភាពក្រីក្រសមស្រប"។ ពូបាច់ឌាំង រៀបរាប់បន្ត "អាស្រ័យរដ្ឋឧបត្ថម្ភទុន ទើបមានគ្រួសារខ្មែរជាច្រើនក្នុងភូមិ អនុវត្តទម្រង់ចិញ្ចឹមត្រីក្រាញ់ ត្រីប្រា ត្រីផ្ទុកក្នុងសំណាញ់ ជ្រូក មាន់ ទា និងដាំដុះ នាំមកប្រាក់ចំណូលលំនឹង។ តួយ៉ាងដូចគ្រួសារក្មួយថាច់ធីចន្ធី ដាំក្រូចឆ្មារអត់គ្រាប់ គ្រួសារក្មួយយ័ញញ៉្វឹន ចិញ្ចឹមត្រីផ្ទុកក្នុងសំណាញ់ គ្រួសារក្មួយយ័ញហុងស្វឹង ចិញ្ចឹមល្មិចជាដើម"។ ពេលឃើញខ្ញុំផ្ទៀងស្តាប់ពូរៀបរាប់ហូរហែពីទម្រង់រកស៊ីរបស់គ្រួសារនីមួយៗ ឈានឡើងចាកផុតពីភាពក្រីក្រ បងង្វៀនង៉ុកឡើយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាលឺវ បំភ្លឺបន្ថែម៖ ពូបាច់ឌាំង ជិតដិតនិងមាមីងក្នុងភូមិ បានជនរួមជាតិខ្មែរទំនុកចិត្ត ម៉្លោះហើយមាមីងតែងចែករំលែកពីសុខទុក្ខនិងភាពជោគជ័យ។ ពីព្រោះគាត់ជ្រាបច្បាស់ស្ថានភាពគ្រួសារប្រជាជនលើភូមិសាស្រ្តដែលខ្លួនទទួលបន្ទុក។
ពូផាមបាច់ឌាំង (អាវសខាងឆ្វេង) កំពុងពិភាក្សាជាមួយព្រឹទ្ធាចារ្យក្នុងភូមិ ដើម្បីរិះរកវិធីឧបត្ថម្ភសមស្របនឹងស្ថានភាពគ្រួសានីមួយៗ។
រួមការងារជាមួយនឹងពូបាច់ឌាំងជាប្រចាំនៅរាល់សកម្មភាពក្នុងភូមិ ម៉្លោះហើយពូយ័ញធី ជាអ្នកមានប្រជាប្រិយនៅភូមិថាញ់ទ្រុង មានប្រសាសន៍៖ "ពេលមានគ្រួសារខ្មែរក្នុងភូមិជួបស្ថានភាពលំបាក បងឌាំង តែងណាត់ជួបយើងខ្ញុំនៅវត្ត ដើម្បីពិភាក្សារិះរកមធ្យោបាយជំនួយឱ្យបានសមស្រប។ បន្ទាប់ពីនោះ បងធ្វើសេនាធិការជូនថ្នាក់លើដើម្បីរកវិធានការឧបត្ថម្ភ។ ពីព្រោះគ្រួសារនីមួយៗ សុទ្ធតែមានស្ថានភាពខុសៗគ្នា ពុំអាចជំនួយរបៀបរកស៊ីដូចគ្នាបានឡើយ"។
អាស្រ័យមានរបៀបធ្វើប្រកបដោយប្រសិទ្ធភាព ទើបកន្លងហើយ នៅភូមិថាញ់ទ្រុងកាត់បន្ថយគ្រួសារក្រីក្រដល់ទៅ៨០គ្រួសារ។ បងស្រីចន្ធី ចែករំលែក៖ "គ្រួសារខ្ញុំមានដីផលិតកម្មតិចតូច ម៉្លោះហើយត្រូវតែទៅធ្វើការឈ្នួលចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ពេលពូឌាំង មកដល់ផ្ទះចលនាដាំក្រូចឆ្មារអត់គ្រាប់ យើងខ្ញុំមិនបានចាប់អារម្មណ៍ជាប៉ុន្មានឡើយ។ ប៉ុន្តែពេលគាត់ពន្យល់វែកញែក "ស៊ីឈ្នួលថ្ងៃណាចាយអស់ថ្ងៃនោះ គ្មានសេសសល់" ទើបយើងខ្ញុំប្រើប្រាស់ប្រភពទុនឧបត្ថម្ភរបស់រដ្ឋ លើកចម្ការដាំក្រូចឆ្មារ។ ឥឡូវ ចម្ការក្រូចឆ្មារផ្តល់ប្រាក់ចំណូលលំនឹង ជីវភាពគ្រួសារខ្ញុំឈានឡើងចាកផុតពីភាពក្រីក្រ"៕
ហាថាញ់-មុនី