កាលពីថ្ងៃទី២៣ ខែធ្នូ នាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក ជាអធិបតីភាពក្នុងអង្គសន្និសីទតាមប្រព័ន្ធអនឡាយ (Online) ស្តីពីការបូកសរុបអនុវត្តផែនការអភិវឌ្ឍកសិកម្ម ជនបទឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការឆ្នាំ២០២០។ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ង្វៀនថាញ់យុង បានអញ្ជើញចូលរួមក្នុងសន្និសីទនៅទីតាំងភ្ជាប់បណ្តាញក្រុងកឹងធើ។
អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ព្រមជាមួយនឹងអ្នកតំណាងចូលរួមអង្គសន្និសីទនៅទីតាំងភ្ជាប់បណ្តាញក្រុងកឹងធើ។
ឆ្នាំ២០១៩ ទោះបីប្រឈមមុខនឹងការលំបាកច្រើនក៏ដោយ ប៉ុន្តែកសិកម្មប្រទេសយើងនៅតែរក្សាសន្ទុះកំណើនបានល្អបង្គួរភាគកម្រិតជាច្រើនបានសម្រេច និងលើសផែនការដាក់ចេញ។ ឆ្លងតាមរយៈនោះ តម្លៃនីហរ័ណកសិ-រុក្ខ-នេសាទកម្ម សម្រេចបានប្រមាណ៤១,៣ពាន់លានUSD ផលលើផ្នែកពាណិជ្ជកម្មសម្រេចកម្រិតខ្ពស់១០,៤ពាន់លានUSD កើន១៩,៣%។ អត្រាព្រៃឈើគ្របដណ្តប់សម្រេចបាន៤១,៨៥%។ អត្រាឃុំសម្រេចបទដ្ឋានជនបទថ្មីចំនួន៥៤% មានអង្គភាពថ្នាក់ស្រុកចំនួន១១១ សម្រេចបទដ្ឋាននិងសម្រេចភារកិច្ចកសាងជនបទថ្មី។ កំណើនGDPទូទាំងផ្នែកសម្រេចបានប្រមាណ២,២%។ ផ្នែកកសិកម្មនិងអភិវឌ្ឍន៍ជនបទ បន្តការអនុវត្តមានប្រសិទ្ធភាពគម្រោង ផែនការរចនាសម្ព័ន្ធឡើងវិញគ្រប់ជ្រុងជ្រោយ ព្រមៗគ្នា មានចំណុចសំខាន់ ដំណើរការតាមយន្តការទីផ្សារ។ ការអនុវត្តវិទ្យាសាស្រ្តបច្ចេកវិទ្យាថ្មីត្រូវបានជំរុញយ៉ាងខ្លាំងក្លា នេះក៏ជាកម្លាំងចលករជំរុញកំណើនតម្លៃ និងផ្លាស់ថ្មីទម្រង់កំណើន ឆ្លងកាត់ការសាកល្បង។ ទីឋានវិនិយោគបានកែលម្អ កម្លាំងប្រកួតប្រជែងទំនិញកសិផលក្នុងប្រទេសមានភាពជឿនលឿនច្រើន។ល។ ឆ្នាំ២០២០ ផ្នែកកសិកម្មនិងអភិវឌ្ឍន៍ជនបទខិតខំកសាងខឿនកសិកម្មទំនើប សមាហរណកម្មអន្តរជាតិ ស្របនឹងបម្រែបម្រួលអាកាសធាតុ លើកកម្ពស់តម្លៃបន្ថែមនិងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ផ្សារភ្ជាប់នឹងកសាងជនបទថ្មីរុងរឿងនិងស៊ីវិល័យ។ ផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទប្រទេសយើងបានដាក់ចេញទិសដៅសម្រេចល្បឿនកំណើនGDP ទូទាំងផ្នែកពី២៨ដល់៣%, តម្លៃនីហរ័ណកសិ-រុក្ខ-នេសាទកម្មសម្រេចជាង៤២ពាន់លាន USD អត្រាព្រៃឈើគ្របដណ្តប់៤២%។ អត្រាឃុំសម្រេចបទដ្ឋានជនបទថ្មី៥៩% អង្គភាពថ្នាក់ស្រុកសម្រេចបទដ្ឋាន ភារកិច្ចកសាងជនបទថ្មីយ៉ាងតិចបំផុត១២១អង្គភាពឡើងទៅ...។
ដើម្បីអនុវត្តសម្រេចជោគជ័យនូវទិសដៅ ភារកិច្ចបានដាក់ចេញ ផ្នែកកសិកម្មនិងអភិវឌ្ឍន៍ជនបទបានកំណត់ច្បាស់ បន្តបង្វែររចនាសម្ព័ន្ធផ្នែកកសិកម្ម ផ្សារភ្ជាប់នឹងផ្លាស់ថ្មីទម្រង់កំណើន និងកសាងជនបទថ្មី។ រៀបចំផលិតកម្មតាមសង្វាក់តម្លៃ យកចិត្តទុកដាក់ក្នុងការទាញយកផល និងប្រើប្រាស់អស់ពីលទ្ធភាពឧត្តមភាពនៃខឿនកសិកម្មតំបន់ក្ដៅ កសាងនិងអភិវឌ្ឍន៍តំបន់ជំនាញផលិតទំនិញគុណភាពខ្ពស់ទ្រង់ទ្រាយធំ សម្រេចបទដ្ឋានសុវត្ថិភាពម្ហូបអាហារ។ តភ្ជាប់កសិកម្មជាមួយនឹងបច្ចេកវិទ្យាច្នៃប្រតិដ្ឋ ការពារថែទាំ និងទីផ្សារនាំចេញជាមួយនឹងសង្វាក់តម្លៃសាកល។ ចាត់តាំងចងសម្ព័ន្ធស្អិតល្មួតរវាងភូមិភាគនិងតំបន់ បង្កភាពទម្លុះទម្លាយក្នុងការអភិវឌ្ឍឆាប់រហ័ស ចីរភាព លើកកម្ពស់កំណើនតម្លៃ ប្រសិទ្ធភាពនិងសមត្ថភាពប្រកួតប្រជែង។ លើកកម្ពស់គុណភាព ប្រសិទ្ធភាពកសាងជនបទថ្មី កែលម្អជីវភាពប្រជាជនបានឆាប់រហ័ស រួមចំណែកបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ ការពារបរិស្ថានជនបទ។ លើកកម្ពស់សមត្ថភាពបង្ការទប់ស្កាត់គ្រោះធម្មជាតិ ស្របនឹងបម្រែបម្រួលអាកាសធាតុ ម្ចាស់ការនិងសកម្មចូលរួមសមាហរណកម្មអន្តរជាតិ។
ថ្លែងយោបល់ចង្អុលការក្នុងអង្គសន្និសីទ នាយករដ្ឋមន្ត្រីង្វៀនស្វឹនភុក គូសបញ្ជាក់ ផ្នែកកសិកម្មនិងអភិវឌ្ឍន៍ជនបទ គប្បីខិតខំពុះពារថែមទៀត ដើម្បីប្រទេសវៀតណាមឆាប់ក្លាយជាប្រទេសមួយមានខឿនកសិកម្មអភិវឌ្ឍន៍ខ្លាំងក្លាបំផុត មុខទំនិញកសិ-រុក្ខ-នេសាទកម្មជាផ្នែកនាំចេញដ៏ចម្បង ឈរលេខមួយពិភពលោក។ គប្បីបន្តផ្តុំកម្លាំងបង្វែររចនាសម្ព័ន្ធផ្នែកកសិកម្ម ចាត់ទុកការអភិវឌ្ឍទំនិញកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ បង្កើនផ្នែកច្នៃប្រតិដ្ឋ ការពារថែទាំកសិផល ដោយផលិតទៅតាមសញ្ញា និងតម្រូវការទីផ្សារ បើកទូលាយនិងអភិវឌ្ឍន៍ទីផ្សារ គឺជាផ្នែកទម្លុះទម្លាយរបស់ផ្នែកកសិកម្មក្នុងឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់។ ការយកចិត្តទុកដាក់រក្សាគុណភាព និង"ភាពស្មោះត្រង់" ក្នុងផលិតផលកសិកម្ម ផ្សារភ្ជាប់នឹងបើកទូលាយទីផ្សារប្រើប្រាស់។ ជាពិសេសគឺលើកកម្ពស់ជាងទៀតប្រសិទ្ធភាពផលិតផលកសិកម្ម៕
ខាញ់ត្រុង-វិមាន