06/01/2020 - 10:13

១​ពាន់​លាន​ដុង​សម្រាប់​ក្រុម​សហ​កា​រដាំ​ត្រ​សក់​ផ្អែម​គួបផ្សំ​និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​អនុ​វត្ត​បច្ចេក​វិ​ទ្យា​ទំ​នើប​

ឃុំ​លឿង​ហ្វាA ស្រុក​ចូវ​ថា​ញ់ ខេត្ត​ត្រាវិ​ញ ទើប​ធ្វើ​ពិ​ធី​បង្ហាញ​មុខ​ "ក្រុម​សហ​កា​រដាំ​ត្រ​សក់​ផ្អែម​ (ត្រ​សក់​សំ​ណាញ់​) គួបផ្សំ​នឹង​ដាំ​ដំ​ណាំ​រួម​ផ្សំ​ដោយ​អនុ​វត្ត​បច្ចេក​វិ​ទ្យា​ទំ​នើប​"។​ ក្រុម​សហ​កា​រមាន​សមា​ជិក​១​៧​នាក់​ បាន​បង្កើត​ឡើង​និង​សកម្ម​ភាព​ដោយ​ស្ម័គ្រ​ចិត្ត​ មាន​ចំ​ណូល​ចិត្ត​ដូច​គ្នា​ មាន​របរ​ដូច​គ្នា​ សហ​កា​រគ្នា​សកម្ម​ភាព​និង​ចូល​រួម​ប្រ​ជុំ​ជីវកិច្ច​ក្រុម​។​ សមា​ជិក​ក្នុង​ក្រុម​ត្រូវ​តែ​មាន​ភារ​កិច្ច​សហ​កា​រជា​មួយ​នឹង​សាខា​បក្ស​ភូមិ​ គណៈ​ប្រ​តិបត្តិ​ការ​សមា​គម​កសិករ​ឃុំ​ និង​ផ្នែក​នានា​ដែល​ជា​ប់ពាក់​ព័ន្ធ​ក្នុង​ដំ​ណើរ​ការ​បង្ក​បង្កើន​ផល​ ដើម្បី​នាំ​មក​នូវ​ផល​ប្រ​យោជន៍​ដល់​ក្រុម​ ព្រម​ទាំង​ចាត់​តាំង​ការ​ប្រ​ជុំ​ជា​ប្រ​ចាំ​ ដើម្បី​ពិ​ភាក្សា​ ផ្ដល់​ព័ត៌​មាន​ ពីរបៀប​ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ថ្មី​ទៅ​ក្នុង​ការ​ផលិត​ ទី​ផ្សា​រប្រើ​ប្រាស់​ និង​ប្រ​ភេទ​ពូជ​ថ្មី​ជា​ដើម​។​

រំសាយ​ទុន​ដល់​សមា​ជិក​ក្នុង​ក្រុម​។​

ស្រប​ក្នុង​ឱកាស​នេះ​ មូល​និធិ​ឧប​ត្ថម្ភ​កសិករ​មជ្ឈិម​រំសាយ​ទុន​១​ពាន់​លាន​ដុង​ដល់​សមា​ជិក​ក្នុង​ក្រុម​បុល​ទុន​ចំ​នួន​១​១​នាក់​ដើម្បី​វិ​និ​យោ​គ​ផលិត​កម្ម​។​ លោក​ផាមក្វឹ​កវៀត​ អនុ​ប្រ​ធាន​សមា​គម​កសិករ​ខេត្ត​ត្រាវិ​ញ ឱ្យ​ដឹង​៖ "គម្រោង​អនុ​វត្ត​ក្នុង​រយៈ​ពេល​៣​៦​ខែ​ បង់​ប្រាក់​កម្រៃ​០​,៧​%/ខែ​។​ ក្រោយ​រយៈ​ពេល​នេះ​ អ្នក​បុល​សង​ដើម​ទុន​ដើម្បី​បង្វិល​ជុំ​ដល់​សមា​ជិក​ដទៃ​ទៀ​ត​ក្នុង​ក្រុម​។​ នេះ​ជា​គម្រោង​មុន​ដំ​បូង​បង្អស់​របស់​ខេត្ត​ គោ​ល​ដៅ​សំ​ខាន់​គឺ​ដើម្បី​បង្ក​លក្ខណៈ​សម្បត្តិ​សម្រាប់​កសិករ​ធ្វើ​ការ​រក​ស៊ី​តាម​ទម្រង់​ថ្មី​ ដោយ​អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ ដើម្បី​បង្កើន​ទិន្ន​ផល​និង​គុណ​ភាព​ ផ្តើ​មពីនោះ​ បង្កើន​ប្រាក់​ចំ​ណេញ​ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ រួម​ចំ​ណែក​លើ​កកម្ពស់​គុណ​ភាព​ការ​រស់​នៅ​ កសាង​ជន​បទ​ថ្មី​អា​រ្យ​ធម៌​ ជឿ​ន​លឿន​"៕

ស៊ើងម៉ា​ល័យ​-វិ​មាន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឃុំ​លឿង​ហ្វាA