វត្តពោធិ៍ខ្សាច់ ឋិតនៅតាមបណ្ដោយផ្លូវអួងកុងហ្វឹង ភូមិអាងថាញ់ ទីប្រជុំជនកេសាច់ ស្រុកកេសាច់ ខេត្តសុកត្រាំង។ ជាវត្តមួយដែលមានអាយុកាលរាប់រយឆ្នាំ ពីមុនមានសំណង់ជាច្រើនទទួលរងការខូចខាតដោយសារសង្រ្គាម មានដូច៖ ព្រះវិហារ កុដិ សាលាទានជាដើម។ រយៈពេលកន្លងមក អាស្រ័យការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ពិសេសគឺព្រះសង្ឃនិងពុទ្ធបរិស័ទគ្រប់ជំនាន់ បានខ្នះខ្នែងជួសជុលកសាងឡើងវិញមានភាពសមរម្យ និងក្លាយជារមណីយដ្ឋានសម្រាប់ភ្ញៀវទេសចរទាំងក្នុងនិងក្រៅខេត្ត។
មកកាន់វត្តពោធិ៍ខ្សាច់ ភ្ញៀវទេសចរប្រាកដជាមានអារម្មណ៍ស្រស់ស្រាយ ជាមួយទិដ្ឋភាពដ៏ស្រស់ស្អាត មានដូច៖ ព្រះពុទ្ធបដិមាទ្រង់សមាធិ ស្រះនាគព្រួសទឹក រូបសំណាកសត្វតំណាងឆ្នាំទាំង១២។ល។ ក្រៅពីនោះ នៅមានព្រះវិហារត្រូវបានរចនាក្បូរក្បាច់នៅលើជញ្ជាំងទាំង៤ទិស មួយអន្លើដោយសំណង់ស្ថាបត្យកម្មឯទៀតដិតដាមដោយលក្ខណៈវប្បធម៌ជនជាតិខ្មែរ៕
លីមេង
ព្រះពុទ្ធបដិមា ទ្រង់បណ្ដែតថាសមាសទៅក្នុងស្ទឹងនេរញ្ជរា ផ្សងនូវបារមីត្រាស់ដឹង។
ខ្លោងទ្វារត្រូវបានស្ថាបនាឡើងអមដោយក្បូរក្បាច់រចនាដ៏ប្រណីត ពិសេសគឺមានពុទ្ធបដិមាទ្រង់ប្រទានអភ័យដល់សត្វនិងទ្រង់ប្រសូតជាដើម។
ក្នុងមណ្ឌលវត្តមានរូបសំណាកសត្វតំណាងឆ្នាំទាំង១២។
ព្រះវិហារវត្តពោធិ៍ខ្សាច់ ត្រូវបានរចនាក្បូរក្បាច់យ៉ាងល្អប្រណីត។