ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

04/11/2019 - 15:17

ភាព​ពុះ​ពោរ​នៃ​សកម្ម​ភាព​ "ទិវា​មហា​សាម​គ្គី​ទូទាំង​ជន​ជា​តិ​" នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​

ថ្ងៃ​ទី​៣​០​ ខែ​តុលា​ គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ និង​ក្រុម​ការ​ងារ​រណសិរ្ស​មណ្ឌល​២​ សង្កាត់​ត្រាណុក ខណ្ឌប៊ិ​ញធ្វី ក្រុង​កឹង​ធើ​ បាន​រៀប​ចំ​   "ទិវា​មហា​សាម​គ្គី​ទូទាំង​ជន​  ជា​តិ​" នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​ឆ្នាំ​២​០​១​៩​។​ អញ្ជើញ​ចូល​រួម​មាន​សម​មិត្ត​ ផាមវ៉ាន់​ហេវ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​  សម​មិត្ត​ ង្វៀន​ង៉ុក​តឹម ប្រ​ធាន​គណៈ​កម្មា​ធិ​ការរណសិរ្ស​មាតុ​ភូមិ​វៀត​ណាមក្រុង​កឹង​ធើ​។​

សម​មិត្ត​ ផាមវ៉ានហេវ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រ នៅ​ចុង​ឆ្នាំ​២​០​១​៩​។​  រូប​៖ គឹមស្វឹង​

ឆ្នាំ​២​០​១​៩​ ក្រុម​ការ​ងារ​រណសិរ្ស​មណ្ឌល​២​ បាន​ឃោ​សនា​និង​ចលនា​គ្រួ​សារ​ទាំង​១​០​០​% ចុះឈ្មោះ​កសាង​គ្រួ​សារ​វប្ប​ធម៌​ ផ្សា​រភ្ជាប់​នឹង​ការ​អនុ​វត្ត​បទ​ដ្ឋាន​ចំ​នួន​៥​ លក្ខឋាន​កសាង​សង្កាត់​ ក្រុង​អា​រ្យ​ធម៌​ចំ​នួន​២​៤​ ឆ្លង​តាម​រយៈ​ការ​ពិនិត្យ​ ជ្រើស​រើស​មាន​គ្រួ​សារ​ប្រ​មាណ​៩​៨​,២​៨​% សម្រេចបទ​ដ្ឋាន​គ្រួ​សារ​វប្ប​ធម៌​។​ ក្រុម​ការ​ងារ​រណសិរ្សមណ្ឌល​២​បាន​ឧប​ត្ថម្ភ​និង​យក​ចិត្ត​ទុក​ដាក់​គិតគូរ​ដល់​គ្រួ​សារ​គោ​ល​នយោ​បាយ​ គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បាក​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​ មាន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជា​ដើម​។​ ក្រុម​ការ​ងាររណសិរ្ស​មណ្ឌល​២​ ថែ​ម​ទាំង​សហកា​រជា​មួយ​រណសិរ្ស​មាតុ​ភូមិ​សង្កាត់​ត្រាណុក ចលនា​សង់ផ្ទះ​មហា​សាម​គ្គី​ជូន​២​គ្រួ​សារ​ដែល​លំ​បាក​ខាង​លំ​នៅ​ឋាន​ និង​បង្កើត​ក្រុម​ជួស​ជុល​ផ្លូវ​សប្បុរ​ស​ធម៌​ បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​សោ​ភណភាព​នៃ​បរិស្ថាន​មាន​ភាព​ស្រឡះ​ស្រឡំ បៃតង​ ជ្រះ​ស្អាត​។​ល។​ ក្នុង​ទិវា​នេះ​ដែរ​ គណៈ​កម្មា​ធិ​ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាមក្រុង​កឹង​ធើ​ បានជូន​អំ​ណោយ​ដល់​គ្រួ​សារ​ចំ​នួន​៥​ ដែល​ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រនៅ​ចុង​ឆ្នាំ​២​០​១​៩​។ ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ត្រាណុក បានសើ្ងច សរ​សើរ​និង​ជូន​រង្វាន់​ដល់​សមូហ​ភាព​ចំ​នួន​៣​ បុគ្គ​ល៣​រូប​ និង​គ្រួ​សារ​ចំ​នួន​២​ ដែល​បានរួម​វិ​ភាគ​ទាន​យ៉ាង​ច្រើន​ក្នុង​ការ​អនុ​វត្ត​ការ​ចលនា ព្រម​ទាំង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​លំ​បាក​ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​កៀក​បន្ទាត់​ក្រី​ក្រចំ​នួន​៣​០​គ្រួ​សារ​ទៀ​ត​ផង​។​

ក្នុង​ឱកាស​នេះ​ដែរ​ ក្រុម​ការ​ងារ​រណសិរ្សមណ្ឌល​២​ បាន​បំ​ផុស​ចលនា​ចុះ​ឈ្មោះ​និង​ចុះ​កិច្ច​សន្យា​ប្រ​ឡង​ប្រ​ណាំង​អនុ​វត្ត​សេច​ក្តី​សម្រេច​មហា​សន្និ​បាត​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាមគ្រប់ លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​២​០​១​៩​- ២​០​២​៤​ អំ​ណរ​មហា​សន្និ​បាត​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ ឆ្ពោះ​ ទៅ​មហា​សន្និ​បាត​បក្ស​ទូទាំង​ប្រ​ទេស​លើ​កទី​XIII របស់​បក្ស​។​

* មុន​នោះ​ អនុ​វត្ត​សេច​ក្តី​ណែនាំ​លេខ​០​១​/HD-MTTW-BTT របស់​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈកម្មា​ធិ​ការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម ស្តីពី​ការ​ចាត់​តាំង​ទិវា​មហា​សាម​គ្គី​ទូទាំង​ជន​ជា​តិ​ឆ្នាំ​២​០​១​៩​ (ហៅ​កាត់​ថា​ទិវា​ជួប​ជុំ​) គណៈ​អចិ​ន្ត្រៃ​យ៍នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ​ បាន​សំ​ណូម​ពរ​ដល់​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋអំ​ណាច​ រណសិរ្ស​មាតុ​ភូមិ​ និង​អង្គ​ការ​មហា​ជន​នយោ​បាយ​-សង្គម​គ្រប់​លំ​ដាប់​ថ្នាក់​៖ អនុ​វត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សា​យ​ស៊ី​ជម្រៅ​ក្នុង​កម្មា​ភិបាល​បក្ខជន​ សម្ព័ន្ធ​យុវជន​ សមាជិក​សម្ព័ន្ធ​យុវជន​ និង​ប្រ​ជា​ជន​គ្រប់​ជា​ន់ស្រទាប់​ អំ​ពី​ចំ​ណុច​សំ​ខាន់​និង​ខ្លឹម​សារ​ទិវា​ជួប​ជុំ​នេះ​     ដោយ​ចាត់​ទុក​ជា​ភារកិច្ច​សំ​ខាន់​មួយ​ក្នុង​ចំ​ណោម​ភារកិច្ច​សំ​ខាន់​ៗ​ក្នុង​ឆ្នាំ   ​២​០​១​៩​ សហកា​រផ្សព្វ​ផ្សា​យ​ លើ​កកម្ពស់​ការ​យល់​ដឹង​របស់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់ថ្នាក់​ និង​កម្មា​ភិបាល​បក្ខជន​ និង​ប្រ​ជា​ជន​គ្រប់ជា​ន់ស្រទាប់​ អំ​ពី​គោ​ល​ការ​ណ៍​ គោ​ល​មាគ៌ា​របស់​បក្ស​  គោ​ល​នយោ​បាយ​   ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ស្តីពី​មហា​សាម​គ្គី​ទូទាំង​ជន​ជា​តិ​ក្នុង​ដំណាក់កាល​ថ្មី​    ។​ល។​ គណៈ​កម្មា​ធិ​ការ​ខណ្ឌ​ ស្រុក​ប្រ​មូល​ផ្តុំ​ចង្អុល​ការ​ចាត់​តាំង​ឱ្យ​បាន​ល្អ​នូវ​ទិវា​ជួបជុំ​ដោយ​មាន​រូប​ភាព​សម្បូរ​បែប​ បង្ក​ជា​ជំនោរនៃការ​ប្រ​ឡង​ប្រ​ណាំង​យ៉ាង​ពុះ​ពោរ​ ផ្សា​រភ្ជាប់​នឹងការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជា​តិ​។​ល។​ ធានា​ទិវា​ជួប​ជុំ​នឹង​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ឱឡារិក​ ប្រ​កបដោយ​អត្ថ​ន័យ​ភាព​ជា​ក់​ស្តែ​ង និង​កៀរ​គរបាន​ការ​ចូល​រួម​ទូទាំង​សហគម​ន៍។​

ក្រៅ​ពីនោះ​ គណៈ​អចិ​ន្ត្រៃ​យ៍នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ​ ក៏​បាន​ចេញ​សារ​លិខិត​បែង​ភារៈ​ដល់​សម​មិត្ត​ចំ​នួន​៤​៤​រូប​ ដែល​ជា​សមាជិកគណៈ​អចិ​ន្ត្រៃ​យ៍ សមាជិក​គណៈ​ប្រ​តិបត្តិ​ការ​បក្ខភាគ​ក្រុង​ ទទួល​បន្ទុក​និង​ចូល​រួម​ "ទិវាមហា​សាម​គ្គី​ទូទាំង​ជន​ជា​តិ​" នៅ​មណ្ឌល​តាំងទី​លំ​នៅ​ឆ្នាំ​២​០​១​៩​ រួម​ចំ​ណែក​ចាត់​តាំង​ជោគ​ជ័យ​ទិវា​ជួប​ជុំ​លើ​ភូមិ​សាស្រ្ត​ក្រុង​៕

                      គឹមស្វឹង​-ថា​ញ់ឡុង​ -វិ​មាន

ចែករំលែកអត្ថបទ