ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/10/2019 - 16:19

អង្កេត​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​ ជន​ជា​តិ​ភាគ​តិ​ច​ទាំង​៥​៣​ ឆ្នាំ​២​០​១​៩​

នៅ​ឃុំ​ស្វឹង​ក្វាង​ ស្រុក​ជីមហ្វា ខេត្ត​ត្វៀន​ក្វាន គណៈ​កម្មា​ធិ​ការ​ជន​ជា​តិ​ សហ​កា​រជា​មួយ​អគ្គ​នា​យក​ដ្ឋាន​ស្ថិតិ​ បាន​រៀប​ចំ​បើ​ក​យុទ្ធ​នាការ​អង្កេត​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​របស់​ជន​ជា​តិ​ភាគ​   តិ​ច​ទាំង​៥​៣​ ឆ្នាំ​២​០​១​៩​។​

 ​ លោក​ឌោវ៉ាន់​ចៀន រដ្ឋ​មន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជា​តិ​ថ្លែង​យោ​បល់​ក្នុង​ពិធី​បើ​ក​យុទ្ធ​នាការ​។​

អនុ​វត្ត​លើ​សេច​ក្តី​សម្រេច​លេខ​០​២​/QĐ-TTg ចុះ​ថ្ងៃ​ទី​០​៥​ ខែ​មក​រា​ ឆ្នាំ​២​០​១​៥​ របស់​នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​  ដែល​ផ្តល់​សច្ចា​ប័ន​លើ​ គម្រោង​អង្កេត​ ប្រ​មូល​ព័ត៌​មាន​ ស្តីពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​របស់​ជន​ជា​តិ​ភាគ​តិ​ច​ទាំង​៥​៣​។​ ឆ្លង​តាម​រយៈ​នោះ​ ការ​អង្កេត​ និង​ប្រ​មូល​ព័ត៌​មាន​ ស្តីពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​របស់​ជន​ជា​តិ​ភាគ​តិ​ច​ទាំង​៥​៣​  ត្រូវ​បាន​ដំ​ណើរ​ការ​អង្កេត​រយៈ​ពេល​៥​ឆ្នាំ​ម្តង​ នៅ​ឆ្នាំ​ណាដែល​មាន​លេខ​ចុង​ក្រោយ​គឺ​លេខ​៤​  និង​លេខ​៩​។​ ការ​អង្កេត​  លើ​កដំ​បូង​ ត្រូវ​បាន​ដំ​ណើរ​ការ​នៅ​ឆ្នាំ​២​០​១​៥​។​ នេះ​គឺ​ជា​ការ​អង្កេត​លើ​កទី​ពីរ ចាប់​ពីថ្ងៃ​ទី​០​១​ ខែ​តុលា​ ឆ្នាំ​២​០​១​៩​ ទៅ​ទល់​នឹង​ថ្ងៃ​៣​០​ ខែ​តុលា​ ឆ្នាំ​២​០​១​៩​។​

លទ្ធ​ផល​នៃ​ការ​អង្កេត​  និង​ប្រ​មូល​ព័ត៌​មាន​  ស្តីពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​របស់​ជន​ជា​តិ​ភាគ​តិច​​ទាំង​៥​៣​ ឆ្នាំ​២​០​១​៩​ នឹង​ដាក់​ចេញ​តួ​លេខ​ បញ្ជា​ក់​ពីការ​ទំ​ទុក​ចិត្ត​ ដើម្បី​ជួយ​ស្ថាប័ន​មជ្ឈិម​និង​ភូមិ​ភាគ​នានា​ តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​ ទទួល​បាន​ការ​វាយ​តម្លៃ​ច្បាស់​លាស់​ និង​លទ្ធ​ផលអនុ​វត្ត​គោ​ល​នយោ​បាយ​ជន​ជា​តិ​រហូត​ដល់​ឆ្នាំ​២​០​២​០​ និង​កសាង​ឆ្ពោះ​ទៅ​កាន់​យុទ្ធ​សាស្រ្ត​អភិ​វឌ្ឍ​តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​ និង​តំ​បន់​ភ្នំ​ដល់​ឆ្នាំ​២​០​៣​០​។​ ដូច្នេះ​ ចំ​ពោះ​មុខ​គឺ​កសាង​គម្រោង​និង​កម្ម​វិ​ធី​ទិស​ដៅ​ជា​តិ​ អភិ​វឌ្ឍ​ន៍ប្រ​កប​ដោយ​ចីរភាព​ តំ​បន់​ជន​រួម​ជា​តិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​។​ នេះ​គឺ​ជា​ប្រ​ភព​ព័ត៌​មាន​ និង​តួ​លេខ​យ៉ាង​សំ​ខាន់​ជួយ​ដល់​បក្ស​ រដ្ឋ​សភា​ និង​រដ្ឋា​ភិបាល​ដឹក​នាំ​គ្រប់​គ្រង​ ដាក់​ចេញ​គោ​ល​នយោ​បាយ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​ ក្នុង​នោះ​ ពិសេស​គឺ​គោ​ល​នយោ​បាយ​ដែល​ជា​ប់ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​ដល់​ជន​ជា​តិ​ភាគ​តិ​ច​៕

  យោ​ង​ http://ubdt.gov.vn ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ