សប្តាហ៍កន្លង សន្និបាតលើកទី១១ គណៈប្រតិបត្តិការមជ្ឈិម នីតិកាល XII បានប្រព្រឹត្តឡើងនៅរដ្ឋធានីហាណូយ។ សន្និបាតបានដំណើរការចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។
អគ្គលេខាប្រធានរដ្ឋ ង្វៀងភូត្រុង ជួបសំណេះសំណាលជាមួយនឹងអ្នកតំណាងដែលចូលរួមអង្គសន្និបាត។ ទិដ្ឋភាពបើកអង្គសន្និបាត។ រូប ទ្រីយុង -TTXVN
ថ្លែងសុន្ទរកថាបើកអង្គសន្និបាត អគ្គលេខាប្រធារដ្ឋ ង្វៀនភូត្រុង បានលើកឡើងច្បាស់៖ ឆ្នាំ ២០២០ គឺជាឆ្នាំចុងអាណត្តិនៃនីតិកាល XII ហើយជាឆ្នាំនឹងប្រព្រឹត្តឡើងមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតទូទាំងប្រទេសលើកទី XIII របស់បក្ស។ ព្រោះហេតុនោះ ខ្លឹមសារនៃកម្មវិធីសន្និបាតមជ្ឈិមលើកនេះ មានអត្ថន័យដ៏សំខាន់ក្នុងការដឹកនាំ ចង្អុលការ ដើម្បីសម្រេចបានល្អនូវភារកិច្ចរបស់ឆ្នាំ២០១៩-២០២០ ក៏ដូចជាពេញមួយអាណត្តិនេះ និងរៀបចំមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់សម្រេចជោគជ័យ ឈានដល់មហាសន្និបាតទូទាំងប្រទេសលើកទី XIII របស់បក្ស។ លោកអគ្គលេខាប្រធានរដ្ឋ ង្វៀនភូត្រុង បានគូសបញ្ជាក់៖ របាយការណ៍នយោបាយ គឺជាឯកសារសំខាន់នៃមហាសន្និបាត ជាមូលដ្ឋានគ្រឹះដើម្បីកសាងឯកសារផ្សេងៗទៀត។ កម្មាភិបាល បក្ខជន និងប្រជាជនសង្ឃឹមទៅលើមហាសន្និបាតលើកទី XIII របស់បក្ស ដោយមានរបាយការណ៍នយោបាយមួយសក្តិសមនឹងសមត្ថភាព ដាក់ចេញនូវគោលការណ៍ ការកំណត់គោលនយោបាយដ៏ត្រឹមត្រូវ ដើម្បីដឹកនាំទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ពយើង បន្តជំរុញគ្រប់ជ្រុងជ្រោយ និងព្រមៗគ្នាក្នុងបុព្វហេតុផ្លាស់ថ្មីដើម្បីប្រទេសវៀតណាម ប្រជាជនសម្បូរសប្បាយ ប្រទេសរឹងមាំ ប្រជាធិបតេយ្យ សមធម៌ អារ្យធម៌ ក្នុងអាណត្តិកាលបន្ទាប់និងឆ្នាំខាងមុខ។
អង្គសន្និបាតលើកនេះ មជ្ឈិមប្រមូលផ្តុំពិភាក្សាផ្តល់យោបល់ជំហានដំបូងអំពីសេចក្តីពង្រាង ឯកសារលើកជូនមហាសន្និបាតលើកទី XIII របស់បក្ស៖សេចក្តីពង្រាងរបាយការណ៍នយោបាយ និងសេចក្តីពង្រាងរបាយការណ៍១០ឆ្នាំអនុវត្តកម្មវិធីនយោបាយកសាងប្រទេសក្នុងសម័យអន្តរកាល ឈានឡើងសង្គមនិយម (បំពេញបន្ថែម អភិវឌ្ឍន៍ឆ្នាំ២០១១) សេចក្តីពង្រាងរបាយការណ៍បូកសរុប១០ឆ្នាំអនុវត្ត យុទ្ធសាស្រ្តសេដ្ឋកិច្ច-សង្គម២០១១-២០២០ កសាងយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ២០២១-២០៣០ សេចក្តីពង្រាងរបាយការណ៍ ៥ឆ្នាំអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ២០១៦-២០២០ កសាងផែនការ២០២១-២០២៥ សេចក្តីពង្រាងរបាយការណ៍បូកសរុប៥ឆ្នាំអនុវត្តការងារកសាងបក្ស អនុវត្តតាមលក្ខន្តិកបក្ស ក្នុងអាណត្តិនៃនីតិកាលXII។ មជ្ឈិមនឹងផ្តល់យោបល់អំពីស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ច -សង្គម ថវិការដ្ឋឆ្នាំ២០១៩-២០២០ និងបញ្ហាសំខាន់ៗមួយចំនួនទៀត៕
យោងតាមៈTTXVN-វិមាន