ឆ្លងតាមរយៈនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល អំពីការឧបត្ថម្ភជនរួមជាតិភាគតិចលើភូមិសាស្រ្តខេត្តត្រាវិញ (ដំណាក់កាល២០១៦-២០១៨) សរុបថវិកាជិត ៤០០ពាន់លានដុង ផ្តើមពីនោះ ធ្វើឲ្យមុខមាត់ជនបទតំបន់ដែលមានជនរួមជាតិរស់នៅកុះករ មានភាពផ្លាស់ប្តូរ។
អ្នកមីងគីមធីង៉ុកហុង បានជំនួយទុនទិញគោចិញ្ចឹមពីគោលនយោបាយឧបត្ថម្ភរបស់រដ្ឋចំពោះ
ជនជាតិភាគតិច។
លោកស្រីផាងធីតូហ្វា អនុប្រធានការិយាល័យជនជាតិស្រុកកូវង៉ាង ខេត្តត្រាវិញ ឱ្យដឹង៖ “រយៈកាល៥ឆ្នាំកន្លង (២០១៤-២០១៩) អនុវត្តគោលនយោបាយជនជាតិលើភូមិសាស្រ្តស្រុកកូវង៉ាង បានរួមចំណែកជំរុញឲ្យជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជនត្រូវបានលើកកម្ពស់។ ពិសេស ជីវភាពសេដ្ឋកិច្ចនៅតំបន់ជនរួមជាតិខ្មែរកាន់តែបានលើកស្ទួយ”។ ការផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវវិធានការជាច្រើន និងគោលនយោបាយក្នុងការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធនិងផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស ជំនួយទុនផលិតកម្ម។ល។ ជួយឲ្យស្រុកកូវង៉ាង ដោះស្រាយបានរួចរាល់តម្រូវការផ្លូវគមនាគមន៍ និងការដោះដូរទំនិញនៅឃុំចំណុះកម្មវិធី១៣៥របស់រដ្ឋាភិបាល។ ផ្តើមពីនោះ ភូមិអនុសង្កាត់មានអគ្គិសនីទាំង១០០% និងគ្រួសារប្រជាជនមានអគ្គិសនីប្រើប្រាស់៩៩%។ ចំពោះឃុំនៅតំបន់ជនរួមជាតិខ្មែរអត្រាគ្រួសារក្រី ក្រកាត់បន្ថយ០,៤%/ឆ្នាំ រហូតដល់ចុង ឆ្នាំ២០១៨ គ្រួសារក្រីក្រកាត់បន្ថយនៅ៣.៣៨៩គ្រួសារ សរុបអត្រា៩,០៨% បើប្រៀបធៀបនឹងចំនួនគ្រួសាររួមនៅតំបន់តាំងទីលំនៅ។ល។ អ្នកមីង គីមធីង៉ុកហុង នៅភូមិផ្នោរព្រាម ឃុំគីមហ្វា ស្រុកកូវង៉ាង ឱ្យដឹងដោយក្តីរីករាយ៖ “គ្រួសារខ្ញុំឋិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ កន្លងហើយបានរដ្ឋឧបត្ថម្ភ បុលទុនសង់ផ្ទះចំនួន២៥លានដុង និង២០លានដុងសម្រាប់ទិញគោចិញ្ចឹម។ ខ្ញុំអំណរគុណរដ្ឋអំណាចភូមិភាគ ដែលបានយកចិត្តទុកដាក់ដល់ជនរួមជាតិខ្មែរ។ គ្រួសារខ្ញុំខិតខំបង្កបង្កើនផលមានប្រសិទ្ធភាពដើម្បីឈានឡើង រួមចំណែកកសាងឃុំជនបទថ្មីនៅចុងឆ្នាំ២០១៩”នេះ។
ឃុំធ្វឹងហ្វា ស្រុកកូវង៉ាង មានជនរួមជាតិខ្មែររស់នៅជាង៥០%។ អាស្រ័យលក្ខណៈបង្កបង្កើនផលរបស់ឃុំនៅជួបការលំបាកច្រើន ប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ។ ដោះដូរយោបល់ជាមួយយើងខ្ញុំ លោកង្វៀនវ៉ាន់ហ៊ុង ប្រធានគណៈកម្មាធិការប្រជាជនឃុំធ្វឹងហ្វា ឲ្យដឹង៖ “ឆ្លងតាមរយៈការប្រើប្រាស់ប្រភពទុនពីគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ ទុនពីធនាគារគោលនយោបាយសង្គមនិងទុនឧបត្ថម្ភអភិវឌ្ឍផលិតកម្ម។ល។ ទន្ទឹមនឹងនោះ អនុវត្តបង្វែររចនាសម្ព័ន្ធកសិកម្ម អភិវឌ្ឍឲ្យសមស្របនឹងតំបន់នីមួយៗ ឧបត្ថម្ភបណ្តុះបណ្តាលវិជ្ជាជីវៈនិងផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស ផ្តើមពីនោះ ឃុំប្តេជ្ញាកាត់បន្ថយមួយកម្រិតអត្រាគ្រួសារក្រីក្រក្នុងឆ្នាំ ២០១៩។ ខិតខំដល់ចុងឆ្នាំ២០២០ អត្រាគ្រួសារក្រីក្រ នឹងកាត់បន្ថយតាមលក្ខឋានរបស់ឃុំវប្បធម៌ជនបទថ្មី”៕
សឺនម៉ាល័យ-មុនី