នៅហាណូយ វិទ្យាស្ថានជនជាតិ-គណៈកម្មាធិការជនជាតិ ទើបរៀបចំសិក្ខាសាលាផ្ដល់មតិយោបល់លើការកសាងកម្រងឯកសារបំប៉នចំណេះដឹងជនជាតិដល់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកដំណាក់កាល ២០១៨-២០២៥ សម្រាប់មុខសញ្ញា៣និងមុខសញ្ញា៤។
ទិដ្ឋភាពនៃអង្គសិក្ខាសាលា។
កម្រងឯកសារបំប៉នចំណេះដឹងជនជាតិដល់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក ដំណាក់កាល២០១៨-២០២៥ សម្រាប់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកគ្រប់គ្រងថ្នាក់ការិយាល័យ និងឋានៈប្រហាក់ប្រហែល(មុខសញ្ញា៣) និងអ្នករដ្ឋការ បុគ្គលិកធម្មតា(មុខសញ្ញា៤) មានរចនាសម្ព័ន្ធ ប្រធានបទចំនួន៦ រួមមាន២ចំណែក៖ កម្មវិធី និងឯកសារ។ ប្រធានបទបានលើកឡើងពីបញ្ហា៖ ការត្រួតពិនិត្យជាទូទៅពីជនជាតិភាគតិចវៀតណាម ទស្សនៈនៃគោលការណ៍ គោលមាគ៌ារបស់បក្ស ស្តីពីជនជាតិ និងការងារជនជាតិគ្រប់គ្រង់វប្បធម៌តំបន់ជនជាតិភាគតិច និងកសាងប្រព័ន្ធនយោបាយនៅតំបន់ជនជាតិភាគតិចប្រកបដោយចីរភាព។
ការពិភាក្សា ផ្ដល់មតិយោបល់សម្រាប់ខ្លឹមសារនៃកម្រងឯកសារនេះ អ្នកតំណាងទាំងឡាយបានសន្និដ្ឋាន៖ នេះជាកម្រងឯកសារដ៏សំខាន់ ចាំបាច់ និងមានអត្ថន័យយ៉ាងសំខាន់ មិនគប្បីធ្វើទាំងប្រញាប់ហើយដាក់ឱ្យដំណើរការនោះទេ។ ចំពោះខ្លឹមសារនៅក្នុងប្រធានបទ ក្រុមអ្នកសិក្សាស្រាវជ្រាវបានវិភាគវែកញែក និងផ្ដល់យោបល់សំខាន់ៗជាច្រើន។ ក្នុងនោះ លើកឡើងពីចក្ខុវិស័យរបស់ឯកសារ ហើយយោបល់មួយចំនួនយល់ថា ក្រោយពីរៀបរៀងឯកសាររួចរាល់ ចាំបាច់ត្រូវធានាភាពជាក់ស្តែងតម្លៃគតិយុត្តិ។ ឯកសារសម្រាប់មុខសញ្ញាទាំង២ មានលក្ខណៈខុសគ្នា រីឯចំណេះដឹងដែលបំប៉នដល់មុខសញ្ញាទាំង២នេះ ក៏ត្រូវមានភាពខុសគ្នាដែរ (មុខសញ្ញា៤គឺជាមុខសញ្ញាផ្សារភ្ជាប់នឹងការប្រតិបត្តិ ផ្សព្វផ្សាយភារកិច្ចជាក់ស្តែង មុខសញ្ញា៣គឺជាមុខសញ្ញារ៉ាប់រងតួនាទីគ្រប់គ្រងផង ផ្សព្វផ្សាយអនុវត្តជាក់ស្តែងផង និងបំពេញការងារធ្វើសេនាធិការផង)។ អ្នកតំណាងទាំងឡាយបានដាក់សំណើកម្រងឯកសារគប្បី៖ ធ្វើសមទិនព័ត៌មានថ្មីៗ ដើម្បីផ្គត់ផ្គង់ដល់អ្នកសិក្សា ពិសេសគឺព័ត៌មានអំពីទស្សនៈនៃគោលការណ៍ គោលមាគ៌ារបស់បក្ស ស្តីពីជនជាតិ ការងារជនជាតិ ក្រឹត្យច្បាប់ និងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ខ្លឹមសារកម្រងឯកសារ គប្បីរៀបចំចងក្រងឱ្យបានសមស្រប ប្រយ័ត្នក្នុងការប្រើបច្ចេកស័ព្ទ សំណួរពិភាក្សានៅរាល់ប្រធានបទឱ្យសមស្របនឹងមុខសញ្ញានីមួយៗ។ រាល់និយមន័យ គប្បីប្រមូលផ្តុំនិងឯកភាពនៅរាល់ប្រធានបទ កាត់បន្ថយនិយមន័យ ដែលមានលក្ខណៈពិបាកយល់៕
យោង៖ http://cema.gov.vn-វិមាន