មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

09/09/2019 - 15:30

ប្រ​ធាន​សា​ខា​សមា​គម​នារី​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ​

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ការ​ចលនា​នារី​ធ្វើ​សេដ្ឋ​កិច្ច​ពូកែ​ត្រូវ​បាន​សមា​គម​សហ​ព័ន្ធ​នារី​ សង្កាត់​៨​ ក្រុង​ត្រាវិញ ខេត្ត​ត្រា​វិញ ផ្សព្វ​ផ្សា​យ​អនុ​វត្ត​យ៉ាង​ទូលំ​ទូ​លាយ​ដល់​សមា​ជិក​ទាំង​អស់ ហើយ​បាន​បង​ប្អូន​នារី​ចូល​រួម​គាំទ្រ​យ៉ាង​ស​កម្ម​។​ ផ្តើ​ម​ពីការ​ចលនា​នេះ​ មាន​បង​ប្អូន​នារី​ជា​ច្រើន​បាន​ឈាន​ឡើង​ចាកផុត​ពី​ភាព​ក្រី​ក្រ​និង​ធ្វើ​មាន។​ ជាក់​ស្តែ​ង​គឺ​បង​ស្រី​ថាច់​ធី​សា​ថា - ប្រធាន​សា​ខា​សមា​គម​នារី​ភូមិ​សំ​រោង​លិច សង្កាត់​៨​ ។​

បង​ស្រី​ថាច់​ធី​សា​ថា។​

បង​ស្រី​ថាច់​ធី​សា​ថា ​(សុថាត)  កើត​និង​ធំ​ឡើង​ក្នុង​គ្រួ​សារកសិ​ករ​ខ្មែរ​ក្រីក្រ​មួយ​នៅ​ភូមិ​ព្រែក​ឈូក ឃុំ​ឡង​មី ស្រុក​តាម​ប៊ិ​ញ ខេត្ត​វិញឡុង​។​ បង​ស្រី​ ឱ្យ​ដឹង​៖ “បន្ទាប់​ពីរៀន​បញ្ចប់​វិទ្យា​ល័យ​ និង​ពុទ្ធ​ិ​កវិ​ទ្យា​ល័យ​ទុតិយ​ភូមិ​ ខ្ញុំ​ឈប់​រៀន​នៅ​ផ្ទះ​ដើម្បី​ជួយ​ធ្វើ​ការ​ងារ​ឪ​ពុក​ម្តាយ​ ព្រោះ​ស្ថាន​ភាព​គ្រួ​សារ​មាន​ការ​លំ​បាក​។​ ឆ្នាំ​២​០​០​៥​ ខ្ញុំ​បាន​រៀប​ការ​ហើយ​រស់​នៅ​ភូមិ​សំ​រោង​លិច សង្កាត់​ទី​៨​។​ ពេល​នោះ​ គ្រួ​សារខ្ញុំ​មាន​ការ​លំ​បាក​ខ្លាំង​ដោយ​សារ​គ្មាន​ដី​ផលិត​ រស់នៅ​ដោយ​ធ្វើ​ការ​ងារ​ឈ្នួល​ និង​លក់​ដូរ​កំ​ប៉ិក​កំ​បុ​ក។​ល។​  ទោះ​យ៉ាង​ណាក្ដី​ គ្រួ​សារ​ខ្ញុំ​តែ​ងលើ​កទឹក​ចិត្ត​ជា​និច្ច​៖ យើង​ខ្ញុំ​មិន​សុខ​ចិត្ត​នឹង​ភាព​ក្រីក្រ​លំ​បាក​ដូច្នេះ​បាន​ទេ! ត្រូវ​តែ​ពុះ​ពារ​ ឈាន​ឡើង​ដើម្បី​ជីវ​ភាព​គ្រួ​សារ​បាន​ល្អប្រ​សើរ​ជាង​!”។​ ដោយ​គិត​ដូច្នោះ​ បង​ស្រី​ក៏​ប្តេជ្ញា​ ស្វែង​យល់ រៀន​សូត្រ​បទ​ពិ   ​សោ​ធ​ន៍​ពីមា​មីង​បងប្អូន​ ហើយ​ក៏​បើក​ហាង​លក់​គ្រឿង​ទេស​និង​ឱ្យ​ជួល​សំ​លៀក​បំ​ពាក់​អា​ពាហ៍​ពិ​ពាហ៍​ - សំ​លៀកបំ​ពាក់​ពិ​ធី​បុណ្យ​ខ្មែរ​។​

ពេល​ដំ​បូង​ ដោយ​សារ​តែ​ខ្វះ​បទ​ពិសោ​ធ​ន៍​ ម៉្លោះ​ហើយ​ការ​ងារ​រក​ទទួល​ទាន​មិន​សូវ​បាន​ផល​ជា​ប៉ុន្មាន​ទេ។​ ដោយ​បាន​ការ​លើ​ក​ទឹក​ចិត្ត​និង​ជួយ​ជ្រោម​ជ្រែង​ពី​សំ​ណាក់​សមា​គម​នារី​ សមាគម​កសិ​ករ​។​ល។​ បង្ក​លក្ខណ​សម្បត្តិ​បង្ខិត​ជិត​និង​ចូល​រួម​សិក្ខា​សា​លា​និង​វគ្គ​បណ្តុះ​បណ្តា​លជា​ដើម។​ អា​ស្រ័យ​ហេតុ​នោះ​ គាត់​ហ៊ាន​បុល​ទុន​ ដើម្បី​ពង្រីក​របរ​សំ​អាង​ការ ឱ្យ​ជួល​សម្លៀក​បំ​ពាក់​ អា​ពាហ៍​ពិ​ពាហ៍​ - សំ​លៀក​បំ​ពាក់​ពិធី​បុណ្យ​ខ្មែរ​។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ បង​ស្រី​នៅ​ទាំង​ជួយ​ណែ​នាំ​បង​ប្អូន​នា​រី​ប៉ា​ក់រូប​ភាព​ បង្កើត​ការ​ងារ​ជូន​បង​ប្អូន​នារី​ពេល​ទំ​នេរ។​ល។​ “អា​ស្រ័យ​រក​ទទួល​ទាន មាន​ប្រ​សិ​ទ្ធភាព​ ខ្ញុំ​បាន​ទិញ​ដី​និង​សង់​ផ្ទះ​មាន​តម្លៃ​រាប់​រយ​លាន​ដុង​។​ បច្ចុ​ប្បន្ន​ ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​មានស្ថេរ​ភាព​ហើយ​” - បង​ស្រី​សា​ថា ឱ្យ​ដឹង​ដូច្នេះ​។​

ដោយ​ស​កម្ម​និង​ច្នៃ​ប្រ​តិដ្ឋ​ ឆ្នាំ​២​០​១​៦​ បង​ស្រី​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ជា​ប្រ​ធាន​ស​មា​គម​ នារី​ភូមិ​សំ​រោង​លិច។​ ក្នុង​តួ​នា​ទី​ថ្មី​ គាត់​បាន​សហ​កា​រ​ជា​មួយ​សហ​ព័ន្ធ​នារី​សង្កាត់​៨​ ធនា​គារ​    គោ​លន​យោ​បាយ​សង្គម​ដើម្បី​បង្ក​លក្ខណ​សម្បត្តិ​ ឱ្យ​បងប្អូន​នារី​បុល​ទុន​ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ចំ​នួន​៨​៨​លើ​ក​នាក់។​ លើ​ស​ពី​នេះ​ បងស្រី​បាន​ចលនា​សប្បុ​រស​ជន បង​ប្អូន​នារី​នៅ​ក្នុង​សមា​គម​ឧ​បត្ថម្ភ​អង្ករ​ថវិកា​មួយ​ចំ​នួន​ឧ​បត្ថម្ភ​ដល់មនុស្ស​ចាស់​ជរា​គ្មាន​ទី​ពឹង២​នាក់(១​៥​០​.០​០​០​ ដុង/ខែ​) និង​សិក្ខូប​ករណ៍​សម្រាប់​ជូន​សិស្ស​ក្រី​ក្រ​សង្វាត​រៀន​សូត្រ​។​ល។​

“មិន​ត្រឹម​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ​ប៉ុណ្ណោះ​ទេ បង​ស្រី​ថែ​ម​ទាំង​ជាប្រ​ធាន​សមា​គម​នារី​គំរូ​ផង​ដែរ​។​ ដោយ​ស្មារ​តី​នៃ​ការ​សាម​គ្គី​ គាំទ្រ​ជួយ​គ្នា​ទៅ​វិញទៅ​មក បង​ស្រី​ឧ​បត្ថម្ភ​និង​ចែក​រំ​លែក​បទពិ  ​សោ​ធ​ន៍​ដល់​បង​ប្អូន​នារី​នៅ​ភូមិ​ភាគ​រួម​គា្ន​ឈាន​ឡើង​ចាកផុត​ពី​ភាព​ក្រី​ក្រ​។​ ក្រៅ​ពី​នេះ​ គាត់​  តែ​ង​ស​កម្ម​ផ្សព្វ​ផ្សា​យ​នូវ​គោ​ល​ការណ៍​ គោ​ល​ន​យោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ អនាម័យ  ​សុវត្ថិ​ភាព​ម្ហូប​អាហារ និង​ណែ​នាំ​ពី​របៀប​ចិញ្ចឹម​ ថែ​ទាំ​កូន​ចៅ​ដល់​បង​ប្អូន​នារី​ទៀត​ផង​។​ល។​” - អ្នក​ស្រី​សើុង​ធី​ណា​វី ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​សង្កាត់​៨​ បាន​ឱ្យ​ដឹង​ដូច្នោះ​៕               

                                         អត្ថ​បទ​៖ ទី​ទុយ

ចែករំលែកអត្ថបទ