27/08/2019 - 08:57

អក្សរសិល្ប៍ជនជាតិភាគតិចណាមបូ - ពីចក្ខុវិស័យរបស់អ្នកសិក្សាស្រាវជ្រាវ កវីនិពន្ធ

នៅខេត្តត្រាវិញ សមាគមសិល្បៈអក្សរសិល្ប៍ជនជាតិភាគតិចវៀតណាម សាកលវិទ្យាល័យត្រាវិញនិងទស្សនាវដ្តីសិក្សាស្រាវជ្រាវអក្សរសិល្ប៍ បានសហការចាត់តាំងសិក្ខាសាលាវិទ្យា សាស្រ្តថ្នាក់ជាតិ “អក្សរសិល្ប៍ជនជាតិភាគតិចតំបន់ណាមបូ-តាំងពីបុរាណកាលរហូតដល់សម័យបច្ចុប្បន្ន”។ យើងខ្ញុំសូមដកស្រង់យោបល់មួយចំនួននៅក្នុងអង្គសិក្ខាសាលានេះ ៖ សិល្បករឆ្នើមសាងសេដ្ឋ ប្រធានសាខាសិល្បៈខ្មែរចំណុះសមាគមសិល្បៈអក្សរសិល្ប៍ខេត្តត្រាវិញ៖ ជនរួមជាតិខ្មែរណាមបូ ជាអ្នកគោ រពព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរ។ វត្តអារាមខ្មែរត្រូវចាត់ទុកជាកន្លែងបួសរៀន ធម៌អាថ៍វិន័យផង ជាកន្លែងបង្រៀនអក្សរសាស្រ្តខ្មែរផង និងជាកន្លែងប្រតិបត្តិជំនឿសាសនា ក៏ដូចជាអភិរក្សនិងពង្រីកនូវវប្បធម៌ សិល្បៈ របស់ជនរួមជាតិខ្មែរផងដែរ។ អាស្រ័យហេតុនោះ គប្បីយកចិត្តទុកដាក់ដល់ការពង្រឹងនិងពង្រីកការបណ្តុះបណ្តាល និងប្រមូលផ្តុំពង្រីកកងជួរអ្នកបម្រើការងារផ្នែកវប្បធម៌ សិល្បៈ “មិនជំនាញ” ពីសំណាក់ព្រះសង្ឃ សិល្បករ អ្នកប្រាជ្ញ អ្នកសិក្សាស្រាវជ្រាវនូវទម្រង់វប្បធម៌ សិល្បៈគ្រប់ប្រភេទ។

គណៈអធិបតីសិក្ខាសាលាវប្បធម៌បណ្តាជនជាតិភាគតិចណាមបូ។

អ្នកសិក្សាស្រាវជ្រាវ ថាច់ឌើនីបុគ្គលិកស្ថានីយវិទ្យុ-ទូរទស្សន៍ខេត្តបាកលីវ។

អ្នកសិក្សាស្រាវជ្រាវ កវី ថាច់ឌើនី បុគ្គលិកស្ថានីយវិទ្យុ-ទូរទស្សន៍ខេត្តបាកលីវ ៖ ពេលវេ លាចេះតែកន្លងផុតទៅ សិល្បៈអក្សរសិល្ប៍ខ្មែរ បាននិងកំពុងវិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងជីវភាពសង្គមរបស់ជនរួមជាតិខ្មែរណាមបូ ព្រមជាមួយនឹងការខិតខំប្រឹងប្រែងរបស់អ្នកសិក្សាស្រាវជ្រាវ កវីនិពន្ធជាជនជាតិភាគតិច។ ថ្វីដ្បិតដូច្នោះក្តីនៅមានបញ្ហាដាក់ចេញ គឺថា “សិល្បៈអក្សរសិល្ប៍របស់ជនជាតិណាមួយ អាចពង្រីកអស់ពីលទ្ធភាព ខណៈពេលបានផ្ដល់ឱកាសនិងបំប៉នក្នុងបរិស្ថានសុទ្ធសាធរបស់ជនជាតិនោះ”។

សាស្រ្តាចារ្យរង បណ្ឌិតប៉ូយថាញ់ត្រៀង ប្រធានផ្នែកនិរុត្តិសាស្រ្តនៃសាកលវិទ្យាល័យគរុកោសល្យក្រុងហូជីមិញ៖ បញ្ហាយកចូលបង្ហាត់បង្រៀន “អក្សរសិល្ប៍នៃជនជាតិភាគតិច” នៅតាមសាកលវិទ្យាល័យនានា និងតាមកម្រិតសិក្សានៅភូមិភាគ គប្បីបើកទៅរកទិសដៅសិក្សាស្រាវជ្រាវរបស់អ្នកនិពន្ធណាមបូ សម័យទំនើបយោងតាមចក្ខុវិស័យប្បធម៌។ តាមមតិរបស់ខ្ញុំ ការផ្សារភ្ជាប់រវាងអង្គភាពនានា សាកលវិទ្យាល័យ និងសាលាចំណេះទូទៅនឹងជួយឱ្យអក្សរសិល្ប៍ជនរួមជាតិភាគតិចបានរីកសាយទូលំទូលាយក្នុងពេលខាងមុខ៕

សើុងម៉ាល័យ-វិមាន

 

 

ចែករំលែកអត្ថបទ