|
ពូថាច់រ៉េ។
|
ប៉ុន្មានឆ្នាំកន្លង ពូថាច់រ៉េ ជាអ្នកមានប្រជាប្រិយនៅភូមិពាមបួន ភូមិង៉ៃស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ តែងតែខ្នះខ្នែងនិងជាគំរូក្នុងការចល នាជនរួមជាតិខ្មែរនៅក្នុងភូមិស្រុក រៀបចំបង្វែរផលិតកម្ម កែប្រែចម្ការចាស់ លើកកម្ពស់ប្រសិទ្ធភាព កែលម្អជីវភាពសេដ្ឋកិច្ច ។
ពីមុន ថ្វីដ្បិតផ្ទៃដីកសិកម្មភូមិពាមបួន មានទំហំធំប្រមាណ១៥០ហិកតាជំនាញកសិកម្ម ប៉ុន្តែជីវភាពមាមីងនៅទីនេះជួបការលំបាកច្រើន ដោយសារការបង្កបង្កើនផលតាមទម្លាប់ចាស់។ ឃើញដូច្នោះ ពូថាច់រ៉េ រួមនឹងរដ្ឋអំណាចភូមិភាគ ចលនាប្រជាជនផ្លាស់ប្តូរវិធីសាស្រ្តផលិត ជ្រើសរើសពូជស្រូវដែលផ្តល់ទិន្នផលនិងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ពូថាច់រ៉េ ឱ្យដឹង៖ “ខ្ញុំតែងរៀនសូត្រតាមរយៈកាសែត វិទ្យុទូរទស្សន៍ ឃើញទម្រង់ក្រុមសហការផលិតនៅកន្លែងមួយចំនួនក្នុងខេត្ត អនុវត្តល្អ នាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ហេតុនោះ ក្នុងភូមិពេលប្រជុំម្តងៗ ខ្ញុំតែងផ្តល់មតិដើម្បីរដ្ឋអំណាចភូមិភាគនិងមាមីងកសិកររួមកសាងទម្រង់ក្រុមសហការផលិតស្រូវ។ ដំបូងមានសមាជិកកសិករប្រមាណ១៥នាក់ចូលរួមផលិតពូជស្រូវ OM ៥៤៥១ និងពូជ OM ៤៩០០។ លទ្ធផលរដូវស្រូវដើមឆ្នាំ២០១៦ ក្រុមសហការផលិតសម្រេចទិន្នផល៦,៥តោន/ហិកតា ខ្ពស់ជាងក្រៅទម្រង់១តោន/ហិកតា។ល។ ផ្តើមពីសមាជិក១៥នាក់ដំបូង ជាមួយនឹងផ្ទៃដីផលិតប្រមាណ១៥ហិកតា រហូតមកទល់នឹងបច្ចុប្បន្ន ទូទាំងភូមិមានសមាជិក៤៥នាក់ចូលរួមជាមួយនឹងផ្ទៃដីផលិតចំនួន៣៥ហិកតា”។
កសិករគៀងថាញ់ នៅភូមិពាមបួន ឱ្យដឹង៖ “មុននេះ ការធ្វើស្រូវសម្រាប់គ្រួសារខ្ញុំជួបលំបាកមិនតិច ពីព្រោះខ្វះការយល់ដឹងពីបច្ចេកទេសផលិត និងការស្វែងរកទីផ្សារ។ បន្ទាប់ពីបានចូលរួមក្រុមសហការផលិត ព្រមទាំងបានកម្មាភិបាលកសិកម្មឃុំទៅដល់ស្រែណែនាំបច្ចេកទេស ម៉្លោះហើយខ្ញុំផលិតពូជស្រូវផ្តល់ទិន្នផលខ្ពស់ មានច្រកចេញលំនឹង។ ផ្តើមពីនោះ គ្រួសារមានជីវភាពធូរធារជាបណ្ដើរៗ”។
ចាប់ពីឆ្នាំ២០១០ មកទល់បច្ចុប្បន្ន ជាមួយតួនាទីអ្នកមានប្រជាប្រិយ និងជាប្រធានក្រុមសហការផលិតស្រូវនៅភូមិភាគ ពូថាច់រ៉េ រួមនឹងរដ្ឋអំណាចនិងអង្គការមហាជននៅភូមិភាគ ចលនាមាមីងអនុវត្តច្បាប់ គិតគូរពង្រីកសេដ្ឋកិច្ចគ្រួសារដើម្បីលើកកម្ពស់កម្រិតរស់នៅ ចលនាប្រជាជនរួមនឹងរដ្ឋអំណាចព្រួតដៃកសាងជនបទថ្មី។ មុននេះ ផ្លូវក្នុងភូមិតូចចង្អៀត ពូខ្នះខ្នែងចលនាប្រជាជនបរិច្ចាគដី កម្លាំងពលកម្មដើម្បីធ្វើផ្លូវ ក្នុងនោះ គ្រួសារពូថាច់រ៉េ បានបរិច្ចាគដី២០០ម៉ែត្រការ៉េ។ មកទល់នឹងបច្ចុប្បន្ន ផ្លូវក្នុងភូមិមានប្រវែង៨០០មែ៉ត្រ ទទឹង៦ម៉ែត្រ ជួយឲ្យមាមីងធ្វើដំណើរទៅមកមានភាពងាយស្រួល។ បច្ចុប្បន្ន ទូទាំងភូមិមានផ្លូវចំនួន៣ខ្សែ ត្រូវបានចាក់បេតុង គ្មាននៅភក់ជ្រាំដូចមុនឡើយ។
បងថាច់ភី ប្រធានគណៈកម្មការភូមិពាមបួន ឱ្យដឹង៖ “ក្នុងនាមជាបក្ខជននិងជាអ្នកមានប្រជាប្រិយផងនោះ ពូថាច់រ៉េ តែងបានមាមីងក្នុងភូមិស្រឡាញ់រាប់អាន។ ពូជាអ្នកឈានមុខរាល់ការចលនាកសាងជនបទថ្មីនៅភូមិភាគ និងចលនាប្រជាជនចូលរួមក្រុមសហការផលិត កែប្រែ ចម្ការចាស់ ដើម្បីដាំដំណាំរកប្រាក់ចំណូលបន្ថែម រួមចំណែកនឹងភូមិភាគអនុវត្តការងារបំបាត់ភាពក្រីក្រ”៕
សឺនម៉ាល័យ-មុនី