ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/08/2019 - 16:41

សិក្ខា​សា​លា​ "​ អក្សរ​សិល្ប៍​បណ្ដាជន​ជាតិ​ភាគ​តិច​តំ​បន់​ណាម​បូ​ -តាំង​ពី​បុរា​ណ​មក​ដល់​ស​ម័យ​បច្ចុ​ប្បន្ន​"

ស​មា​គម​សិល្បៈ​អក្សរ​សិល្ប៍​បណ្តា​ជន​ជាតិ​ភាគ​តិច​វៀត​ណាម​ សហ​កា​រជា​មួយ​នឹង​សា​កល​វិទ្យា​​ល័យ​ត្រា​វិញ និង​ទស្ស​នា​វដ្តី​សិក្សា​ស្រាវ​ជ្រាវ​អក្សរ​សិល្ប៍ ចាត់​តាំង​សិក្ខា​សា​លា​ថ្នាក់​ជាតិ​ "អក្សរ​សិល្ប៍​បណ្តា​ជន​ជាតិ​ភាគ​តិច​តំ​បន់​ណាម​បូ​-តាំង​ពី​បុរា​ណមក​ដល់​ស​ម័យ​បច្ចុ​ប្បន្ន​" នៅ​សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ។​

​ ទិដ្ឋ​ភាព​អង្គ​សិក្ខា​សា​លា​អក្សរ​សិល្ប៍​បណ្តា​ជន​ជាតិ​ភាគ​តិច​តំ​បន់​ណាម​បូ​។

អ្នក​តំ​ណាង​ចូល​រួម​បាន​រួម​មតិ​យោ​បល់​ដ៏​មាន​សារ​សំ​ខាន់​ ដើម្បី​អភិ​រក្ស​និង​អភិ​វឌ្ឍ​ន៍​ជាង​ទៀត​ទម្រង់​សិល្បៈ​អក្សរ​សិល្ប៍​បណ្តា​ជន​ជាតិ​ភាគ​តិច​។​ អ្នក​តំ​ណាង​ជា​ច្រើន​បាន​ដាក់​សំ​ណើ​ក្នុង​ការ​បណ្តុះ​បណ្តា​ល ឧ​បត្ថម្ភ​ បំ​ពាក់​បំប៉ន​កង​ជួរ​អ្នក​និពន្ធ​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​ និង​អ្នក​បម្រើ​ការ​ងារ​បង្ហាត់​បង្រៀន​។​ រាល់​សំ​ណើ​លើ​កឡើង​នៅ​ក្នុង​សិក្ខា​សាលា​នឹង​បាន​លើ​ក​ជូន​ដល់​ស្ថា​ប័ន​គ្រប់​គ្រង​រដ្ឋ ស្ថាប័ន​ស​មត្ថ​កិច្ច​ ដើម្បី​មាន​គោ​លនយោ​បាយ​អភិ​រក្ស​និង​ពង្រីក​ទម្រង់​អក្សរ​សិល្ប៍​បណ្តា​ជន​ជាតិ​ភាគ​តិច​នៅ​ណាម​បូ​៕

សើុងម៉ា​ល័យ​-វិមាន​

 

 

 

 

 

 

ចែករំលែកអត្ថបទ