29/07/2019 - 09:06

​ស្រុក​កេ​សាច់​ លើក​កម្ពស់​គុណ​ភាព​ការ​ងារ​អប់​រំ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​

ប៉ុន្មាន​ឆ្នាំ​កន្លង​ ស្រុក​កេ​សាច់​ ខេត្ត​សុក​ត្រាំង​ បាន​ចាប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​ដល់​ការ​ងារ​អប់​រំ​នៅ​តំ​បន់​ជន​ជាតិ​ខ្មែរ​។ បន្ទប់​រៀន​​​មូល​ដ្ឋាន​សម្ភារៈ​ បរិក្ខា​រសិក្សា​​ត្រូវ​បាន​បំ​ពាក់​គ្រប់​សព្វ​។ កង​ជួរ​គ្រូ​បង្រៀន​មាន​ស​មត្ថ​ភាព​ជំ​នាញ​ឆ្លើយ​តប​តម្រូវ​ការ​បង្រៀន​និង​រៀន​។ ផ្ដើម​ពី​នោះ ​រួម​ចំ​ណែក​លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា​នៅ​តំ​បន់​ជន​ជាតិ​ខ្មែរ​។

​ប្រ​ព័ន្ធ​សា​លារៀ​ន​ ត្រូ​វ​បាន​វិ​និ​យោគ​​ក​សាង​សម​រម្យ​ កូន​​ចៅ​ជន​រួម​ជាតិ​ខ្មែរ​​មាន​លក្ខណ​សម្បត្តិ​​រៀន​សូត្រ​បាន​ល្អ។​

សព្វ​ថ្ងៃ​ ទូ​ទាំង​ស្រុក​កេ​សាច់​ មាន​ទី​តាំ​ងសា​លា​រៀន​​ចំ​នួន​១១​បាន​បើក​បង្រៀន​ឧ​ភយ​ភា​សា​វៀត​-ខ្មែរ​មាន​សិស្ស​កំ​ពុង​សិក្សា​២.២៩៩​នាក់​។ តាម​ប្រ​សាសន៍​របស់​​លោក​ង្វៀន​ក្វាង​ងីម​ ប្រ​ធាន​កា​រិ​យា​ល័យ​អប់​រំ​និង​បណ្តុះ​បណ្តាល​ ស្រុក​កេ​សាច់​ ឲ្យ​ដឹង​៖ ជា​ច្រើ​ន​ឆ្នាំ​មក​នេះ​ ផ្នែក​អប់​រំ​បាន​ស​ហ​​ការ​យ៉ាង​ស្អិត​ល្មួត​ជា​មួយ​នឹង​ភូ​មិ​ភាគ​ ដើម្បី​ចលនា​អា​ណាព្យា​​បាល​សិស្ស​ជូន​កូន​ទៅ​កាន់​សា​លា​រៀន​​ សំ​ខាន់​គឺ​សិស្ស​ជន​​ជាតិ​ខ្មែរ​​។​ អា​ស្រ័យ​ហេតុ​នោះ​ នៅ​តាម​ទី​តាំង​សា​លា​ដែល​​មាន​ជន​រួម​ជាតិ​ខ្មែរ​ អត្រា​ចលនា​សិស្ស​ចូល​រៀន​នៅ​កម្រិត​​បឋម​សិក្សា​សម្រេច​ទាំង​១០០​%។ ទន្ទឹម​នឹង​នោះ​ ការ​ងារ​បណ្តុះ​​បណ្តាល​​ បំ​ពាក់​បំ​ប៉ន​កង​ជួរ​គ្រូប​ង្រៀន​ខ្មែរ​ តែង​បាន​យក​​ចិត្ត​ទុក​ដាក់​ជា​និច្ច​។ សព្វ​ថ្ងៃ​ គ្រូ​បង្រៀន​មាន​កម្រិត​វិជ្ជា​សម្រេច​​បទ​ដ្ឋាន​និង​លើ​ស​បទ​ដ្ឋាន​គឺ​១០០​% ឆ្លើយ​តប​តម្រូវ​ការ​បង្ហាត់​ បង្រៀន​ ម្ល៉ោះ​ហើយ​គុណ​ភាព​អប់​រំ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ត្រូវ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​

ទន្ទឹម​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ គោល​ន​យោ​បាយ​អា​ទិ​ភាព​របស់​បក្ស​ រដ្ឋ​ ចំ​ពោះ​កូន​ចៅជ​នរួ​ម​ជាតិ​​ខ្មែរ​ ក៏​បាន​ស្រុក​ផ្សព្វ​ផ្សាយ​អ​នុ​វត្ត​គ្រប់​សព្វ​ផង​ដែរ​។ ពិ​សេស​នៅ​ពេល​ស្រុក​បង្កើត​បាន​អនុ​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​កេ​សា​ច់​ កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​មាន​លក្ខណ​សម្បត្តិ​រៀន​សូត្រ។​  រៀង​រាល់​ឆ្នាំ ​សា​លា​បើក​បង្រៀន​ចំ​នួន​៨ថ្នាក់​ ដោយ​មាន​សិស្ស​​ជន​ជាតិ​ខ្មែរ​ចូល​រៀន​២៥៥​នាក់​។ ប្រព័ន្ធ​មូល​ដ្ឋាន​សម្ភារៈ​បន្ទប់​​រៀន ​បរិក្ខារ​អប់​រំ​ត្រូវ​បាន​បំ​ពាក់​គ្រប់​សព្វ​ កង​ជួរ​គ្រូប​ង្រៀន​​សម្រេច​បទ​ដ្ឋាន​និង​លើស​បទ​ដ្ឋាន​ អន្តេ​វា​សិក​ដ្ឋាន​ត្រូវ​បាន​វិ​និយោគ​ក​សាង​យ៉ាង​សម​រម្យ​ ធា​នា​ឲ្យ​សិស្ស​មាន​កន្លែង​ស្នាក់​​នៅ​១​០០​%។ ​គ្រូ​គឹម​ហឿន​ នា​យក​អ​នុ​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​​វា​សិក​កេ​សាច់​ ឲ្យ​ដឹង​៖ “រៀង​រាល់​ឆ្នាំ ​ភាគ​កម្រិត​ដែល​ស្រុក​ប្រ​​គល់​ឲ្យ​សា​លា​ជម្រើស​សិស្ស​ថ្នាក់​ទី​៦​ចំ​នួន​៧០​នាក់​គឺ​សម្រេច​​១០០​%។ សិស្ស​ទាំង​នេះ ​មាន​កន្លែង​ស្នាក់​​នៅ​ក្នុង​សា​លានិ​ង​បាន​ទ​ទួល​របប​គោល​ន​យោ​បាយ​គ្រប់​យ៉ាង​តាម​ច្បាប់​រដ្ឋ​។ អា​ស្រ័យ​មាន​សា​លា​អន្តេ​វា​សិក​ និង​មាន​គោល​ន​យោ​បាយ​អា​ទិ​​ភាព​របស់​រដ្ឋ​ កូន​ចៅ​ជន​ជាតិ​ខ្មែរ​នៅ​តំ​បន់​លំបា​ក​បំ​ផុត​សំ​ខាន់​ គឺ​កូ​​ន​អ្នក​ក្រ​មាន​លក្ខណ​សម្បត្តិ​បាន​ទៅ​រៀន​”។ ក្រៅ​ពី​នោះ ​ផ្នែក​អប់​រំ​ស្រុក​នៅ​ទាំង​សហ​ការ​ជា​មួយ​នឹង​ភូមិ​ភាគ​ ចុះ​ទៅ​តាម​​វត្តអា​រាម​ចលនា​ព្រះ​សង្ឃ​បើក​បង្រៀន​អក្សរ​ខ្មែរ​ជូន​កូន​ចៅ​ពុទ្ធ​ប​រិ​ស័ទ​នា​ឱកាស​វិ​ស្ស​ម​កាល​។ ហេតុ​នោះ ​រៀង​រាល​ឆ្នាំ​មាន​សិស្ស​រៀន​អក្សរ​ខ្មែរ​នៅ​តាម​វត្ត​អា​រាម​ជិត​១.០០០​នាក់​។ ទន្ទឹម​​នឹង​នោះ​ រៀង​រាល់​ឆ្នាំ​  ស្រុកនៅ​ទាំង​ជម្រើស​សិស្ស​ចូល​រៀន​​ម​ហា​វិ​ទ្យា​ល័យ​តាម​របប​ជម្រើស​ពី​៩ដល់​១០​នាក់​។

លោក​ង្វៀន​ក្វាង​ងីម​  ឲ្យ​ដឹង​៖ “អា​ស្រ័យ​មាន​ការ​យក​ចិត្ត​ទុក​​ដាក់​វិ​និយោគ​ ម្ល៉ោះ​ហើយ​ការ​ងារ​អប់​រំ​តំ​បន់​ជន​ជាតិ​ខ្មែរស្រុ​ក​កេ​សាច់​ កាន់​តែបា​ន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ចំ​នួន​សិស្ស​ដែល​មាន​ស​មត្ថ​ភាព​សិក្សា​ចាប់​ពី​មធ្យម​ឡើង​ទៅ​នៅ​កម្រិត​បឋម​សិក្សា​សម្រេច​ជាង​៨៥​% ​អ​នុ​វិ​ទ្យា​ល័យ​សម្រេច​​ជាង​៨០​%។ ជា​ពិ​សេស​ ស្រុក​កេ​សាច់​កំ​ពុង​កសាង​សា​លា​​បឋម​សិក្សា​អាង​ហោយ​៣​ ថើយ​អាង​ហោយ​២ ​អាង​មី​១ និង​កេ​ថាញ់១​ កន្លែង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ស​រុប​ថ​វិ​កា​​ជិត​៤០​ពាន់​លាន​ដុង​។ ខណៈ​ពេល​សា​លា​ក​សាង​សម្រេច​​រួច​រាល់​ និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ ធា​នា​ការ​ងារ​អប់​រំ​តំ​បន់​ជន​រួម​​ជាតិ​ខ្មែរ​កាន់​តែ​មាន​ភាព​ល្អ​ប្រ​សើរ​ជាង​ទៀត​”៕

​                                                      យ្វី​អាញ់ ​- ថាច់​ធី

 

ចែករំលែកអត្ថបទ