16/07/2019 - 08:30

ទឹក​ចិត្ត​របស់​អ្នក​គ្រូ​ត្រឿង​ធីធូវឹង

រៀន​សូត្រ​តាម​គំរូ​អ៊ំ​ហូ តាំង​ពី​ទង្វើ​តូច​​និង​សា​មញ្ញ រយៈ​កាលជាង​១​៨​ឆ្នាំ​កន្លង​ អ្នក​គ្រូ​ត្រឿង​ធី ធូវឹង គ្រូ​បង្រៀន​សា​លា​មតេ្តយ្យ​ម៉ា​យហ្វា សង្កាត់​៥​ ក្រុង​សុក​ត្រាំង​ ខេត្ត​សុក​ត្រាំង​ តែ​ង​អស់ពី​ចិត្ត​ជា​មួយ​សិស្ស​និង​មិត្ត​រួម​អាជីព​ ម៉្លោះ​ហើយ​អ្នក​គ្រូ​តែ​ងបាន​មិត្ត​រួម​អា​ជីព​ស្រ​ឡាញ់​រាប់​អាន​។​ ពិ​សេស​ អ្នក​គ្រូ​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​បាន​៣​១​លើ​ក ដោយ​សង្ឃឹម​ថា​អាចជួយ​សង្គ្រោះមនុស្ស​ដោយ​តំណក់​ឈាម​របស់​ខ្លួន​។​

អ្នក​គ្រូ​ត្រឿង​ធី​ធូ​វឹង ច្នៃ​ឧ​បក​រណ៍​ ដើម្បី​ឲ្យ​ប្អូន​ៗ​សិស្ស​សា​លា​លេង​កម្សាន្ត​។​

អ្នក​គ្រូ​ធូ​វឹង កើត​និង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារឪ​ពុក​ម្តាយ​មាន​ព្រហ្ម​វិ​ហារ​ធម៌​ បងប្អូន​ក្នុង​គ្រួ​សារ​ស្រុះ​ស្រួល​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ពិ​សេស​ ឪ​ពុក​ម្តាយ​អ្នក​គ្រូ​តែ​ង​ជួយ​ឧ​បត្ថម្ភ​ អ្នក​នៅ​ជិត​ខាង​។​ កាល​ពី​កុមារ​ ឃើញ​ឪ​ពុក​ម្តាយ​ធ្វើ​ការ​ងារ​សប្បុ​រស​ធម៌​ អ្នក​គ្រូ​ក៏​ធ្វើ​តាម​ ហើយ​ចាត់​ទុក​ការ​ងារ​នេះ​ជា​ទង្វើ​ល្អ ផ្តល់​សេច​ក្តី​សុខ​សុភ​មង្គល​។​ ក្នុង​ការ​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​ អ្នក​គ្រូ​តែ​ងជូន​អង្ករ​ដល់​មនុស្ស​ចាស់​គ្មាន​ទី​ពឹង ជូន​សម្លៀក​បំ​ពាក់​និង​សិក្ខូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រ​ ជួយ​ឧ​បត្ថម្ភ​ចង្រ្កាន​បាយ​មនុស្ស​ធម៌​នៅ​មន្ទី​រ​ពេទ្យ​កងទ័ព​ប្រ​ជា​ជន​ ជូន​ថ្នាំ​បុរា​ណឲ្យ​ វត្ត។​ល។​ ការ​ធ្វើ​សប្បុ​រស​ធម៌​ម្តង​ៗ​ញុាំង​ឲ្យ​អ្នក​គ្រូ​កាន់តែ​​មាន​ភាព​ស្រស់​ស្រាយ​ក្នុង​ជីវិត​ ម៉្លោះ​ហើយ​អ្នក​គ្រូ​តែ​ង​នឹក​ដល់​ការ​បរិច្ចាគ​ឈាម​ដើម្បី​ជួយ​ដល់​អ្នក​ជំងឺ​កំ​ពុង​ត្រូវ​ការ​សង្រ្គោ​ះ​។​

អ្នក​គ្រូ​វឹង រៀប​រាប់​៖ គ្រួ​សារ​គាំទ្រ​ការ​ធ្វើ​ សប្បុ​រស​ធម៌​ ប៉ុន្តែ​​ពេល​ដឹង​ថា​ខ្ញុំ​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ អ្នក​ណា​ក៏​ជំ​ទាស់​ទាំង​អស់​។​ ខ្ញុំ​ពន្យល់​យូរ​ទៅ​ៗ​ ទើប​ឪ​ពុក​ម្តាយ​និង​បងប្អូន​ក្នុង​គ្រួ​សារ​គាំទ្រ​ការ​បរិច្ចាគ​ឈាម។​ល។​ បរិច្ចាគ​ឈាម​លើ​កដំ​បូង​ ខ្ញុំ​មាន​អា​រម្ម​ណ៍​ភ័យ​ផង ខ្លាច​ផង ប៉ុន្តែ​​ពេល​នឹក​ដល់​អ្នក​ត្រូវ​ការ​សង្គ្រោះ​ដោយ​តំណក់​ឈាម​របស់​ខ្លួន​ ទើប​រំ​សាយ​ការ​ភ័យ​ខ្លាច​ ផ្ទុយ​មក​វិញខ្ញុំ​បែរ​ជា​មាន​អារម្ម​ណ៍​សប្បាយ​រីក​រាយ​”។​ តាម​ប្រ​សាសន៍​ អ្នក​គ្រូ​វឹងការ​បរិច្ចាគ​ឈាម​មិន​ត្រឹម​តែ​ជួយសង្គ្រោះ​ជី​វិត​មនុស្ស​ប៉ុណ្ណោះ​ទេ ថែ​ម​ទាំង​នាំមក​សុខ​ភាព​ល្អផង។​ ពីព្រោះ​ វិទ្យា​សាស្រ្ត​បាន​បញ្ជា​ក់​ ការបរិច្ចាគ​ឈាមច្រើន​លើ​កនឹង​កាត់ បន្ថយ​ហា​និ​ភ័យ​សល់​ជាតិ​ដែក​ កាត់​បន្ថយ​កើត​ជំងឺ​សរ​សៃ​ឈាម​បេះ​ដូង​ បង្កើត​គ្រាប់​ឈាម​ថ្មី​ជួយ​រក្សា​សម្ផស្ស​ អាច​ធន់​ជំ​ងឺ​តម្កាត់ជា​ដើម​។​ល។​ អា​ស្រ័យ​ការ​បរិច្ចាគ​ឈាម​នាំ​ មក​សុខ​ភាព​ល្អផង និង​ជួយ​សង្រ្គោ​ះ​អ្នក​ជំងឺ​កំ​ពុង​ត្រូវ​ការ​ឈាម​ផង ដូច្នេះ​មក​ទល់​នឹង​ បច្ចុ​ប្បន្ន​ អ្នក​គ្រូ​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​បាន​៣​១​លើ​ក។​

 អ្នក​គ្រូ​ត្រឿង​ធីធូវឹង(ទី​២​ខាងស្តាំ​ បាន​គណៈ​ឃោស​នា​អប់​រំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​សុកត្រាំង​ អញ្ជើញ​មក​ដោះ​ដូរ​ចែក​រំ​លែក​ទង្វើ​ល្អ​ក្នុង​ពេល​ស្ងើច​សរ​សើរ​គំរូ​លេច​ធ្លោ​ក្នុង​ការ”រៀន​សូត្រ​និងធ្វើ​តាម​ឧ​ត្តម​គតិ​ សីល​ធម៌​ ឥ​រិយា​បថ​ហូជីមិញ​”។

រស់​នៅ​ក្នុង​គ្រួ​សារ​ពោរ​ពេញ​ដោយ​សេច​ក្តី​ស្រឡាញ់​ ចេះ​ចែក​រំលែក​ទុក្ខ​ធុរៈ​ដល់​អ្នក​ជួប​ការ​លំ​បាក​ ព្រម​ទាំង​បាន​សា​លា​ផ្សព្វ​ផ្សា​យ​អំពី​ការ​ “រៀន​សូត្រ​ និង​ធ្វើ​តាម​ឧ​ត្តម​គតិ​សីល​ធម៌​ ឥ​រិយា​បថ​ហូជី​មិញ​” ម៉្លោះ​ហើយ​អ្នក​គ្រូ​វឹង​ឆាប់​ជ្រួត​ជ្រាប​នូវ​ទង្វើ​ល្អ។​ អ្នក​គ្រូ​ពោល​ថា រៀន​តាម​គំរូ​អ៊ំ​គ្មាន​អ្វី​លំ​បាក​ ឲ្យ​តែ​បំពេញ​ភារ​កិច្ច​គ្រូ​បង្រៀន​គ្រប់​ជ្រុង​ជ្រោយ​ចំ​ពោះ​សិស្ស សម្តែ​ង​ការ​គួរ​សម ប្រា​ស្រ័យ​ល្អ​ចំ​ពោះ​អាណាព្យា​បាល​សិស្ស គឺ​បាន​ន័យ​ថា​រៀន​តាម​គំរូ​អ៊ំហើយ​។​ បង្រៀន​នៅ​សា​លា​មត្តេយ្យម៉ា​យហ្វា ទ​ទួល​បន្ទុក​សា​លា​នៅ​ភូមិ​ចុង​ចាក កន្លែង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះករ​ ម៉្លោះ​ហើយ​អ្នក​គ្រូ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​អប់រំ​ក្មេង​ៗ​។​ ចំ​ពោះ​កុ​មារ​តូចៗ​ អ្នក​គ្រូ​យល់ច្បាស់​ពីអត្ត​ចរិត​និង​ស្ថាន​ភាព​ ម៉្លោះ​ហើយ​អ្នក​គ្រូ​តែ​ងជួយ​ឧ​បត្ថម្ភ​ជា​ប្រ​ចាំ​។​ សម្រាប់​សិស្ស​ក្រ អ្នក​គ្រូ​ជូន​អង្ករ​ សម្លៀក​បំពាក់​ សម្ពៀត។​ល។​ ក្រៅ​ពីនោះ​ អ្នក​គ្រូ​នៅ​ទាំង​ច្នៃ​ប្រ​ដាប់​លេង​ជា​ច្រើន​ឲ្យ​ប្អូន​ៗ​លេង​កម្សាន្ត​។​

ដោយ​ទង្វើ​ជាក់​ស្តែ​ង​ មាន​អត្ថ​ន័យ​ក្នុង​ជីវ​ភាព ម៉្លោះ​ហើយ​អ្នក​គ្រូ​វឹង​មាន​កិត្តិ​យស​បាន​គណៈ​ឃោស​នា​អប់​រំ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ ស្ងើច​សរ​សើរ​ជា​គំរូ​លេច​ធ្លោ​ក្នុង​ការ”​ រៀន​សូត្រ​និង​ធ្វើ​តាម​ឧ​ត្តម​គតិ​ សីល​ធម៌​ ឥ​រិយា​បថ​ហូជីមិញ​”៕

       យ្វីអាញ់-មុនី

ចែករំលែកអត្ថបទ