08/07/2019 - 15:54

ពង្រីក​កម្លាំង​ម​​ហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​

ក្នុង​រយៈ​កាល​២០​ឆ្នាំ​កន្លង​ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ដឹ​ក​នាំ​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ ការ​បញ្ជា​ការ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ រ​ដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ កិច្ច​ស​ហ​ការ​ស្អិត​ល្មួត​​របស់​គណៈ​ ផ្នែក​ រណ​សិ​រ្ស​មាតុ​ភូមិ​ អង្គ​ការ​ន​យោ​បាយ​សង្គម​ និង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ខេត្ត​សុក​ត្រាំង បាន​ផ្សព្វ​ផ្សាយ​និង​អ​នុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ការ​ងារ​សាសនា​លើ​ភូមិ​សាស្រ្ត​។ ឆ្លង​តាម​រយៈ​នោះ ​រួម​ចំ​ណែក​ដ៏​សំ​ខាន់​ក្នុង​ការ​រក្សា​លំ​នឹង​សន្តិ​សុខ​ន​យោ​បាយ​​ សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម​ បង្កើន​ផែន​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​។

វរ​សេ​នីយ៍​ឯក ហ្វិញ​វ៉ាន់​យ៉ាង​​ ស្នង​ការ​ន​យោ​បាយ​រង​នៃ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​សុក​ត្រាំង​ ប្រ​គេន​​ទេយ្យ​វត្ថុ​ដល់​ព្រះ​សង្ឃ​វត្ត​សិ​រី​ពោធិ​ព្រឹក្ស​ (តា​អង្គ​) ស្រុក​មី​ទូ​ នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។​

ក​ង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ ​ជួយ​បោស​សម្អា​ត​បរិ​ស្ថាន​វត្ត​អូរ​ជុំ​អា​រាម​ព្រែក​ចេក​ទី​រួម​ខេត្ត​ង៉ា​ណាំ ​ខេត្ត​សុក​ត្រាំង​។

អនុ​វត្ត​ជោគ​ជ័យ​បទ​បញ្ជា​លេខ​៣៦​ ចុះ​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​១៩៩៩ ​រ​បស់​គណៈ​អចិ​ន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​យោ​ធា​មជ្ឈិម​ (បច្ចុ​ប្បន្ន គឺ​គណៈ​កម្មា​ធិ​ការ​បក្ស​​ យោ​ធា​មជ្ឈិម​) អំ​ពី​"បង្កើន​ការ​ដឹក​នាំ​ ចង្អុល​ការ​កង​យោ​ធា​អ​នុ​វត្ត​ការ​ងារ​សាស​​នា​ក្នុង​ស្ថាន​​ភាព​ថ្មី​" គណៈ​កម្មា​ធិ​ការ​បក្ស​យោ​ធា​ខេត្ត​សុក​ត្រាំង​ បាន​កំ​ណត់​ច្បាស់​ការ​ងារ​សាស​នា​គឺ​ ជា​ភារ​កិច្ច​សំ​ខាន់​ក្នុង​ការ​   អ​នុ​វត្ត​ការ​ងារ​យោ​ធា​ ការ​ពារ​ភូមិ​ភាគ​។ អង្គ​ភាព​នា​នា​ក្នុង​កង​កម្លាំង​​ប្រ​ដាប់​អា​វុ​ធ​ខេត្ត​ ស​ហ​ការ​ជា​មួយ​នឹ​ង​ផ្នែក​ ស​មត្ថ​កិច្ច​​រៀប​ចំ​ផ្សព្វ​ផ្សាយ​ដល់​កម្មា​ភិ​បាល​យុទ្ធ​ជន​និង​ប្រ​ជា​ជន​អំ​ពី​គោល​ការណ៍​របស់​បក្ស គោល​ន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​។ ពិ​សេស​ រៀប​ចំ​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​ងារ​សា​ស​នា​​បាន​៤៣៧​លើក ដោយ​មាន​អ្នក​ចូល​រួម​ចំ​នួន​១០.២៧៥​នាក់ ​ក្នុង​នោះ ផ្សព្វ​ផ្សាយ​ផ្ទាល់​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ព្រះ​សង្ឃ​ អ្នក​មុ​ខ​អ្នក​ការ​សាសនា​ គណៈ​កម្ម​ការ​វត្ត​បាន​១៥៦​លើក ដោយ​មាន​អ្នក​ចូល​រួម​ចំ​នួន​៨.២៣៨​អង្គ​និង​រូប​ បំ​ប៉ន​ទ្រឹ​ស្តី​កា​រ​ពារ​ប្រ​ទេស​ សន្តិ​សុខ​ដល់​ព្រះ​សង្ឃ​ អ្នក​មុខ​អ្នក​ការ​សាសនា​បាន​១០៣​​លើក​ ដោយ​មាន​អ្នក​ចូល​រួម​ប្រ​មាណ​៧.៦៧៥​​អង្គ​​និង​រូប​។ល។ ឆ្លង​តាម​រយៈ​នោះ ​រួម​ចំ​ណែក​លើក​កម្ពស់​ស្មារ​តី​ប្រុង​ប្រ​យ័ត្ន​ប​ដិ​វត្តន៍​ ប្រ​ឆាំង​ "កា​រ​ប្រែ​ប្រួល​សន្តិ​ភាព​" "កុបក​ម្ម​រដ្ឋ​ប្រ​ហារ​" របស់​អា​នុ​ភាព​អ​មិត្ត​ឆ្លៀត​យក​បញ្ហា​ជន​ជាតិ​សាសនា​ បំ​បែក​បំ​បាក់​ចំ​ណង​សាម​គ្គី​រ​វាង​ជន​ជាតិ​ទាំង​៣ ​កិញ-​ខ្មែរ​-ចិន​ លើ​ភូមិ​សាស្រ្ត​​ខេត្ត​។ ទន្ទឹម​នឹង​នោះ ​ក៏​បាន​សហ​ការ​ជា​មួ​យ​នឹង​កង​កម្លាំង​នគរ​បាល​ កង​កម្លាំង​ការ​ពារ​ព្រំ​ដែន ចាត់​តាំង​ដើរ​ល្បាត​បាន​១៣.​៤៦៨​លើក​ ដោយ​មាន​សម​មិត្ត​ចូល​រួម​ចំ​នួន​៦២.​៥៣៣​លើក​នាក់ រួម​ចំ​ណែក​លំនឹ​ង​សន្តិ​សុខ​ន​យោបាយ​ សណ្តាប់​ធ្នាប់​ សុ​វត្ថិ​ភាព​សង្គម​។

វរ​សេនីយ៍​ឯក​ ហ្វិញ​វ៉ាន់​យ៉ាង​ ស្នង​ការ​ន​យោ​បាយ​រង​នៃ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​សុក​ត្រាំង ​ឲ្យ​ដឹ​ង​៖ "គណៈ​កម្មា​ធិ​ការ​បក្ស​យោ​ធា​ខេត្ត​សុក​ត្រាំង​ នឹង​បន្ត​ការ​សហ​ការ​ជា​មួយ​នឹង​គណៈ​​ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត​និង​ភូមិ​ភាគ​ជំ​រុញ​ខ្លាំង​ក្លា​ការ​ផ្សព្វ​ផ្សាយ​ បញ្រ្ជាប​នូវ​គោល​​ការណ៍​ គោល​មា​គ៌ា​របស់​បក្ស​ គោល​ន​យោ​​បាយ ​ច្បាប់​របស់​រដ្ឋ​អំ​ពី​ការ​ងារ​សាស​នា ដល់​​គ្រប់​កម្មា​ភិ​បាល ​បក្ខ​ជន​ និង​ប្រ​ជា​ជន​អ្នក​កាន់​​សាស​នា ខ្នះ​ខ្នែង​ចលនា​ជន​រួម​ជាតិ​អ​នុវត្ត​ល្អ​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំ​​ង​ស្នេ​ហា​ជាតិ​ រស់​នៅ ​"ប្រតិ​បត្តិ​ល្អ​ការ​ងារ​សាស​នា​     អ​នុ​វត្ត​ល្អការ​ងារ​សង្គម​"       ក​សាង​ផែន​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​   ក​សាង​ផ្នត់​រស់​នៅ​ថ្មី​នៅ​តំ​បន់​តាំង​ទី​លំ​នៅ​"៕​

                                     យ្វី​អាញ់​-មុ​នី​  

  

ចែករំលែកអត្ថបទ