មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

08/07/2019 - 15:54

“អ្នក​បំ​បាត់​ភាព​ក្រី​ក្រ”​

លោក​យ័ញ​ហ៊ីប​ អា​យុ​៦០​ឆ្នាំ លេ​ខា​សា​ខា​បក្ស​និង​ជា​ប្រ​ធាន​ភូមិ​អាង​ប៊ិញ​ ឃុំ​មិញ​ហ្វា ស្រុក​ចូវ​ថាញ់​ ខេត្ត​គៀង​យ៉ាង​ បាន​ប្រ​ជា​ជន​នៅ​ទី​នេះ​គោ​រព​ស្រ​ឡាញ់​រាប់​អាន​ ហើយ​តែង​ហៅ​គាត់​ថា​ “អ្នក​បំ​បាត់​ភាព​ក្រី​ក្រ”​។

លោក​យ័ញ​ហ៊ីប​ គឺ​ជា​បុគ្គល​គំ​រូ​ម្នាក់​ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​​​គ​តិ​សីល​ធម៌ ឥ​រិយា​បថ​ហូ​ជី​មិញ​។​

ភូមិ​អាង​ប៊ិញ​ មាន​ប្រ​ជា​ជន​រស់​នៅ​១.៨៨៥​ គ្រួ​សារ​​ក្នុង​នោះ​ជ​ន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​​ដល់ទៅ​៩៧​%។ លោក​ង្វៀន​វ៉ាន់​ណាម​ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​មិញ​ហ្វា ​ឲ្យ​ដឹង​៖ អា​ស្រ័យ​ភូមិ​ភាគ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ម្ល៉ោះ​ហើយ​លំ​បាក​ក្នុង​ការ​រក​ក​ម្មា​ភិ​បាល​ទ​ទួល​ប​ន្ទុក​ជា​លេ​ខា​សា​ខា​បក្ស​និង​ជា​ប្រ​ធាន​ភូមិ​។ សម​មិត្ត​ យ័ញ​ហ៊ីប​ ជា​ជន​ជាតិ​ខ្មែរ​ ហើយ​ចេះ​អក្សរ​ខ្មែរ​ ជ្រៅ​ជ្រះ​ទៀត​ ហេតុ​នោះ​ការ​ផ្សព្វ​ផ្សាយ​ ចលនាប្រ​ជាជន​មាន​ភាពងាយ​ស្រួល​ណាស់​។

ពេល​ទ​ទួល​ភារ​កិច្ច​ជា​លេ​ខា​សា​ខា​បក្ស​និង​ជា​ប្រ​ធាន​ភូមិ​អាង​ប៊ិញ​ នៅ​ឆ្នាំ​២០១៥​ លោក​យ័ញ​ហ៊ីប ​ចាប់​ផ្តើម​ការ​ងារ​ដោយ​ម​មា​ញឹក​។ ដំ​បូង​បង្អស់​ គាត់​បញ្ជ្រាប​សេច​ក្តី​សម្រេច​របស់​បក្ស​ គោល​ការណ៍​ គោល​ន​យោ​បាយ​របស់​រដ្ឋ​ដល់បក្ខ​ជន​ទាំង​អស់​ ក្នុង​នោះ​ជា​សំ​ខាន់​គឺយក​ចិត្ត​​ទុក​ដាក់​ដល់​ការ​ចូល​រួម​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​​​គ​តិ​ សីល​ធម៌​ ឥ​រិ​យា​បថ​ហូ​ជី​មិញ​។​ ផ្តើម​ពី​នោះ រាល់​ប​ក្ខជន​ផ្សព្វ​ផ្សាយ​បន្ត​ដល់​ម​ហា​ជន​ ដើម្បី​យល់​ដឹង​និង​ធ្វើ​តាម​។ បន្ទាប់​មក​ គាត់​បាន​ចង្អុល​ការ​និង​ដំ​ឡើង​ផែន​ការ​អនុ​វត្ត​ប​ធាន​បទ​ ជំ​នាញ​អំ​ពី​ប​រិ​ស្ថាន​និង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​។ គាត់​រួម​ជា​មួយ​នឹង​សមា​​ជិក​ក្នុង​ក្លឹប​ប​រិ​ស្ថាន​របស់​ភូមិ ចល​នាប្រ​ជា​ជន​លុប​បំ​បាត់​បង្គន់​អ​នា​ម័យ​តាម​មាត់​ប្រ​ឡាយ ​មិន​ងួត​ទឹក​ បោក​សម្លៀក​បំ​​ពាក់​ក្នុង​ប្រ​ឡាយ​ និង​មិន​បោះ​ចោល​សំ​រាម​ពាស​​វាល​ពាស​កាល​។ បន្ទាប់​ពី​នោះ​ គាត់​បាន​ចលនា​មា​មីង​ដាំ​ដើម​ឈើលម្អ​ធ្វើ​ជា​របង​ ធ្វើ​បង្គោល​ទង់​ ត្រូវ​តាម​ខ្នាត​គំ​រូ គ្រួ​សារ​ទាំង​១០០​% មាន​ឆា​យា​ល័ក្ខណ៍​អ៊ំ​ហូ​ដាក់​តម្កល់​ក្នុង​ទី​ដ៏​សម​គួរ​។

លោក​យ័ញ​ហ៊ីប ឲ្យ​ដឹង​៖ អាន​ប្រ​វត្តិ​របស់​អ៊ំ ​  ប្រ​ការ​ដែល​គាត់​ចាប់​ចិត្ត​ជា​ទី​បំ​ផុត​គឺ​ច​រិត​ឧស្សាហ៍​​ព្យា​យាម​ ប្រិត​សំ​ចៃ​។ ព្រោះ​ហេតុ​នោះ រៀង​រាល់​​ថ្ងៃ​គាត់​តែង​ចុះ​ទៅ​គ្រប់​ច្រក​ល្ហក​ក្នុង​ភូមិ​ ដើម្បី​ជំ​រុញ​ណែ​នាំ​មា​មីង​ខិត​ខំ​ពល​កម្ម​ផ​លិត​ មិន​ត្រូវ​បោះ​បង់​ចោល​ពេល​វេលា​ទំ​នេរ​ និង​កម្លាំង​កាយ​ចិត្ត​។ ដោយ​សារ​ធ្វើ​តាម​ការ​ណែ​នាំ​របស់​លោក​យ័ញ​ហ៊ីប​ ប្រ​ជា​ជន​ជាច្រើ​នក្នុងភូមិ​បាន​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី ឈាន​ឡើង​ក្នុង​ជីវ​ភាព​។ លោក​យ័ញ​ទៀង​ ស្នាក់​នៅក្រុម​១០ ឲ្យ​ដឹង​៖ អា​ស្រ័យ​ដី​ស្រែ​តិច​តួច ហើយ​ផ​លិត​ស្រូវ​មិន​សូវ​បាន​ផល​ ដោយ​​សារ​បាន​លោក​យ័ញ​ហ៊ីប​ ណែ​នាំ​កាប់​ឆ្ការ​កែ​ប្រែ​​ចម្ការ​ចាស់​ បង្វែរ​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ចិញ្ចឹម​មាន់​ ទា​បន្ថែម​ទៀត​ គ្រួ​សារ​គាត់​ក៏​ចាក​ផុត​ពី​បញ្ជី​គ្រួ​សារ​ក្រី​ក្រ។​

លោក​យ័ញ​ហ៊ីប​ មិន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ​ប៉ុណ្ណោះ​ទេ ​គាត់​នៅ​ទាំង​ចលនា​ប្រ​ជា​ជន​ធ្វើ​ផ្លូវ​គម​នា​គមន៍​ជន​បទ​បាន​៤៥០​ម៉ែត្រ​ ស្ពាន​ជន​បទ​បាន​៣​ខ្សែ​ទៀត​ផង​ គិត​ជា​ទឹក​ប្រាក់​ជាង​២០០​លាន​ដុង​។ ក្នុ​ង​ឆ្នាំ​នេះ​ លោក​យ័ញ​ហ៊ីប​ ប្តេជ្ញា​ចិត្ត​អនុ​វត្ត​ឲ្យ​បាន​ការ​ងារ​ “ក្ដៅ​” បំ​ផុត​នៅ​ភូមិ​ភាគ​នា​បច្ចុប្បន្ន​ គឺ​ជី​ក​ស្តារ​ប្រ​ឡាយ​រាយ​រង​ដែល​មាន​ប្រ​វែង​ជាង​២.៥​០០​ម៉ែត្រ​ ដើម្បី​នាំ​ទឹក​សាប​បម្រើ​ការ​ផ​លិត​៕

                              ឡេ​ស៊ាង​-វិ​មាន​

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​យ័ញ​ហ៊ីប