ថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០០៩ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ប្រកាសជាធរមានសេចក្ដីសម្រេចលេខ ៨២៣/QĐ-TTg ស្ដីពីការកំណត់យកថ្ងៃ១ ខែកក្កដា ជា”ទិវាធានារ៉ាប់រងសុខាភិបាលវៀតណាម”។ រយៈពេល១០ឆ្នាំកន្លង ដោយការខិតខំ ប្រឹងប្រែងរួម អ្នកដែលមានប័ណ្ណធានារ៉ាប់រងសុខាភិបាល កាន់តែបានពង្រីកវិសាលភាពក្នុងការទទួលផលធានារ៉ាប់រងសុខាភិបាល និងបានខិតជិតជាងទៀតសេវាបច្ចេកទេសសុខាភិបាលទំនើបៗ។
កម្មាភិបាលមជ្ឈមណ្ឌលសុខាភិបាលឃុំតាយវុាំង ស្រុកត្រឹងដេ ខេត្តសុកត្រាំង កំពុងពិនិត្យជំងឺជូនប្រជាជន។ រូបថត៖ លីធាន
ជាក់ស្ដែងសឲ្យឃើញថា ការពិនិត្យព្យាបាលជំងឺតាមរយៈប័ណ្ណធានារ៉ាប់រងសុខាភិបាល បានជួយសម្រាលដល់អ្នកក្រ និងអ្នកប្រកៀកបន្ទាត់ក្រីក្រ កាត់បន្ថយលើការចំណាយប្រាក់គ្រួសារពេលឈឺថ្កាត់ ឬមានគ្រោះថ្នាក់ផ្សេងៗ។ យោងតាមស្ថាប័នធានារ៉ាប់រងសង្គមវៀតណាម បច្ចុប្បន្ន រាល់ការចំណាយលើថ្នាំពេទ្យ សេវាបច្ចេកទេសទាំងអស់ ត្រូវបានមូលនិធិធានារ៉ាប់រងសុខាភិបាលទូទាត់នៅពេលពិនិត្យព្យាបាលជំងឺត្រូវតាមកម្រិតមន្ទីរពេទ្យ ជាមួយកម្រិតទូទាត់ពី៨០-១០០% ក្នុងការពិនិត្យព្យាបាលជំងឺតាមក្របខ័ណ្ឌ និងផលប្រយោជន៍ត្រូវបានទទួលដោយយោងទៅតាមមុខសញ្ញា។ នៅប្រទេសយើង អត្រាទូទាត់ប្រាក់ចំណាយក្នុងការពិនិត្យព្យាបាលជំងឺនៃអ្នកប្រើប្រាស់សេវាត្រូវបានកាត់បន្ថយពី៤៩% ក្នុងឆ្នាំ២០១២ ថយចុះនៅប្រមាណ៤០% និងកំពុងខិតខំប្រឹងប្រែងឲ្យនៅក្រោម៣០% ក្នុងឆ្នាំ២០២៥។
ចាប់ពីថ្ងៃ១ ខែកក្កដា ឆ្នាំ២០១៩ កម្រិតប្រាក់បៀវត្សអប្បបរមា គឺ១,៤៩លានដុង ខ្ពស់ជាង១០០.០០០ដុងបើប្រៀបនឹងមុននេះ។ ការដំឡើងប្រាក់បៀវត្សអប្បបរមា មិនត្រឹមតែជាមោទនភាពសម្រាប់កម្មាភិបាល បុគ្គលិក អ្នករដ្ឋការនោះទេ វាក៏ជាការជំរុញទឹកចិត្តសម្រាប់អ្នកដែលចូលរួមប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលផងដែរ។ តាមរយៈនោះ ដើម្បីឯកភាពអនុវត្តទូទាត់ចំណាយក្នុងការពិនិត្យព្យាបាលជំងឺប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលត្រូវតាមការកំណត់នោះ ស្ថាប័នធានារ៉ាប់រងសង្គមវៀតណាម ក៏មានលិខិតស្នើដល់ស្ថាប័នធានារ៉ាប់រងសង្គមនៅតាមភូមិភាគ ចេញសេចក្ដីប្រកាសដល់គ្រឹះស្ថានពិនិត្យព្យាបាលជំងឺប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលនៅលើភូមិសាស្រ្ត ចាប់ពីថ្ងៃ១ ខែកក្កដា ឆ្នាំ២០១៩ អនុវត្តឲ្យបានត្រឹមត្រូវកម្រិតនៃការទទួលផលធានារ៉ាប់រងសុខាភិបាលតាមការកំណត់ ដែលបានចែងក្នុងកថាខ័ណ្ឌទី ១ មាត្រា១៤នៃអនុក្រឹត្យលេខ១៤៦/២០១៨/NĐ-CP ចុះថ្ងៃ១៧/១០/២០១៨ របស់រដ្ឋាភិបាល បានចែងលម្អិត និងមានការណែនាំពីវិធីអនុវត្តនូវមាត្រមួយចំនួននៃច្បាប់ធានារ៉ាប់រងសុខាភិបាល។ តាមរយៈនោះ កម្រិតត្រូវបានទូទាត់ចំណាយ១០០% លើការពិនិត្យព្យាបាលជំងឺ ឬកម្រិតនៃការទូទាត់ពិនិត្យព្យាបាល ជំងឺដោយដេកពេទ្យ និងមិនដេកពេទ្យនៅតាមគ្រឹះស្ថានពិនិត្យព្យាបាលជំងឺថ្នាក់ស្រុក ឬប្រហាក់ប្រហែល (មានកិច្ចសន្យា ឬគ្មានកិច្ចសន្យាពិនិត្យព្យាបាលជំងឺប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាល) សុទ្ធសឹងកើនខ្ពស់ជាងបើប្រៀបនឹងកម្រិតនៃការទូទាត់ប្រហាក់ប្រហែលមុនថ្ងៃ១ ខែកក្កដា ឆ្នាំ២០១៩។
ព្រមជាមួយនោះ សំដៅឈានដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព ទិសដៅធានារ៉ាប់រងសុខាភិបាលទូទាំងប្រជាជនចាប់ពីខែមិថុនាដល់ខែធ្នូ ឆ្នាំ២០១៩ ស្ថាប័នធានារ៉ាប់រងសង្គមវៀតណាម នឹងរៀបចំកម្មវិធី “ឧបត្ថម្ភទិញ ផ្ដល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលដល់អ្នកដែលមានជីវភាពលំបាក និងជួយដល់អ្នកជំងឺក្រីក្រ”។ កម្មវិធីគ្រោងនឹងឧបត្ថម្ភទិញ ផ្ដល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលដល់មុខសញ្ញាក្រីក្រប្រមាណ ២.៤០០នាក់ តាមរយៈប្រភពថវិការួមវិភាគទានរបស់កម្មាភិបាល បុគ្គលិក អ្នករដ្ឋការ កម្មករក្នុងប្រព័ន្ធធានារ៉ាប់រងសង្គមវៀតណាម និងការឧបត្ថម្ភរបស់បុគ្គល អង្គការអាជីវកម្មនានា។
រហូតមកដល់ដើមខែមិថុនា ឆ្នាំ២០១៩នេះ ទូទាំងប្រទេសមានអ្នកចូលរួមធានារ៉ាប់រងសុខាភិបាលចំនួន៨៤លាននាក់សរុបអត្រាស្មើនឹង៨៩%នៃចំនួនប្រជាជនរួម។ ទោះបីដូច្នោះក៏ដោយ បច្ចុប្បន្នចំនួនប្រជាជនដែលមិនទាន់ចូលរួមធានារ៉ាប់រងសុខាភិបាលនៅមានប្រមាណ១១% ប្រហាក់ប្រហែល១០លាននាក់។ រំពឹងថា ជាមួយនឹងគោលនយោបាយធានារ៉ាប់រងសុខាភិបាលកាន់តែមានសុក្រឹតភាព ព្រមជាមួយនឹងការចូលរួមរបស់ស្ថាប័នធានារ៉ាប់រងសង្គមរបស់សហគមន៍ ពិតណាស់ អ្នកដែលមានជីវភាពជួបការលំបាក នឹងទទួលបានប័ណ្ណធានារ៉ាប់រងសុខាភិបាល អាចស្ងប់អារម្មណ៍ លំនឹងជីវភាព។ ទិវាធានារ៉ាប់រងសុខាភិបាលវៀតណាម ថ្ងៃ១ ខែកក្កដា គឺជាឱកាសដើម្បីចលនាប្រជាជនព្រួតដៃ រួមកម្លាំងអនុវត្តល្អច្បាប់ធានារ៉ាប់រងសុខាភិបាល ជាមួយដំណើរការអនុវត្តធានារ៉ាប់រងសុខាភិបាលទូទាំងប្រជាជន ដើម្បីសុខភាពផ្ទាល់ខ្លួន គ្រួសារនិងសហគមន៍សង្គម ដើម្បីសុខុមាលភាពប្រទេសជាតិ៕
ថាញ់ឡុង- ពេជ្រសឿន