មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

10/06/2019 - 17:02

លើក​កម្ព​ស់​គុណ​ភាព​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​

តាម​ប្រ​សាសន៍​របស់​លោក​ថាច់​យឿង​ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​៖ រយៈ​ពេល​កន្លង​ ខេត្ត​វិញ​ឡុង​ បាន​ផ្ដុំ​កម្លាំង​វិ​និ​យោគ​ក​សាង​សំ​ណង់​ និង​គម្រោង​ជា​ច្រើន​ ដើម្បី​កែ​លម្អ​ជីវ​ភាព​ សម្ភារៈ​ ស្មារ​តី​ជូន​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​។

ដង​ថ្លូវ​ឆ្ពោះ​ទៅកាន់​ភូមិ​អាង​ញើង​ ឃុំ​ទ្រុង​ថាញ់​ ស្រុក​វុង​លីម​ បាន​ចាក់​កៅ​ស៊ូ​រាប​រ​លូន​។

ព្រម​ជា​មួយ​នោះ​ ចាប់​ពី​ឆ្នាំ​២០១៦​ មក​ដល់​បច្ចុប្បន្ន​ ខេត្ត​បាន​ចល​នាឧបត្ថម្ភ​សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​បាន​១.៧៤៥​ខ្នង​ ស​រុប​ថ​វិ​កា៦៩,៨​ពាន់​លាន​ដុង​ ឆ្លើយ​តប​​តម្រូវ​ការ​ជា​សារ​វន្ត​អំ​ពី​ផ្ទះ​នៅ​ជូន​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​លំ​បាក​ខាង​លំ​នៅ​ឋាន​។ ទន្ទឹម​នឹង​នោះ​ ឧបត្ថម្ភ​ថ​វិ​កា​ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ទាំង​១០០​% និង​អនុ​វត្ត​ល្អ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ ក្រៅ​ពី​នោះ ​ខេត្ត​នៅ​ទាំង​វិនិយោគ​ក​សាង​សា​លា​រៀន​ សំ​ណង់​​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ ដូច​ជា​ ផ្លូវ​ថ្នល់​ អគ្គិស​នី​ ទឹក​ស្អាត​ បរិ​ស្ថាន​។ល។ ដើម្បី​ធា​នា​បម្រើ​ការ​ប្រើ​​ប្រាស់​ ផ​លិតកម្ម​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ព្រះ​តេជ​ព្រះ​គុណ​សើុង​ង៉ុក​ហ្វិញ​ ប្រ​ធាន​ស​មា​គម​ព្រះ​សង្ឃ​សាម​គ្គី​ ស្នេ​ហា​ជាតិ​ខេត្ត​វិញ​ឡុង​ មាន​ព្រះ​ទ័យ​រីក​រាយ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​របស់​បក្ស​ រដ្ឋ​ និង​ខេត្ត​ជូន​ចំ​ពោះជន​រួម​ជាតិ​​ខ្មែរ​។ ព្រះ​តេជ​ព្រះ​គុណ​មាន​ថេរ​ដី​កា​៖ “អនុ​វត្ត​តាម​កិច្ចចង្អុល​ការ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ រដ្ឋ​អំ​ណាច​ រណ​សិរ្ស​មាតុ​ភូមិ​ និងគណៈ ​ផ្នែក​ អង្គ​ការ​ម​ហា​ជន​គ្រប់​លំ​ដាប់​​ថ្នាក់​ បាន​ស​ហ​ការ​យ៉ាង​ស្អិត​ល្មួត​ជា​មួយ​និង​​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ខេត្ត​  អ្នក​មុខ​អ្នក​ការ​ពុទ្ធ​សា​ស​នា​ខ្មែរ​ក្នុង​ខេត្ត​ បាន​ធ្វើ​សេ​នា​​ធិ​ការ​ លើក​ជា​សំ​ណើ​ទាន់​ពេល​នូវ​គោល​ការណ៍​ គោល​ន​យោ​បាយ​អំ​ពី​ជន​ជាតិ​ សាស​នា​ យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ជន​រួម​ជាតិ​ខ្មែរ​។  ទន្ទឹម​នឹង​​នោះ បាន​លើក​ទឹក​ចិត្តចលនា​បង្កើត​អា​ជីព​ បង្កើត​​ការ​ងារ​ធ្វើ​ បង្កើន​ប្រាក់​ចំ​ណូល​។ អនុ​វត្ត​ល្អការ​​ចលនា​ “ទូ​ទាំង​ប្រ​ទេស​រួម​កម្លាំង​ដើម្បី​អ្នក​ក្រ​ គ្មាន​នរ​ណា​ម្នាក់​រងការ​បោះ​បង់​ឲ្យ​នៅ​ខាង​ក្រោយ​”។ ក្រៅ​ពី​នោះ គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ រដ្ឋ​អំ​ណាច​នៅ​ទាំង​អនុ​វត្ត​ល្អ​គោល​ន​យោ​បាយ​គោ​រពសេ​រី​ភាព​ខាង​ជំ​នឿ​សាសនា​ បង្ក​លក្ខណៈ​​អំ​ពី​គ្រឹះ​ស្ថាន​គោ​រព​បូ​ជា ​សៀវ​ភៅ​ធម៌​ ស​កម្ម​​ភាព​បួស​រៀន​ ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​បាន​ចូល​រួមស​កម្ម​ភាព​សាសនា​ត្រូវ​តាម​សេច​ក្តី​កំ​ណត់​របស់​​ច្បាប់ ពង្រីក​តម្លៃ​វប្ប​ធម៌​ សីល​ធម៌​ល្អ​ប្រ​សើរ​​របស់​ពុទ្ធ​បរិ​ស័ទ​ខ្មែរ​។ អា​ស្រ័យ​ហេតុ​នោះ​ ជីវ​ភាពសម្ភារៈ​និង​ស្មារ​តី​របស់​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​​សាស្រ្ត​ត្រូវ​បាន​លើក​កម្ពស់”​។

ការ​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ព្រម​ៗ​គ្នា​ បាន​បង្ក​លក្ខណ​សម្បត្តិ​ជូន​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ឆ្ងាយ​ពី​មជ្ឈ​មណ្ឌល​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ បង្កើន​ប្រាក់​ចំ​ណូល​។ បង​ថាច់​ថាញ់​កុង​ កម្មា​ភិ​បាល​     ទ​ទួល​បន្ទុក​ការ​ងារ​ជន​ជាតិ​ឃុំ​តឹង​មី ស្រុក​ត្រា​អូង​ ខេត្ត​វិញ​ឡុង​ ឲ្យ​ដឹង​៖ “មក​ទល់​សព្វ​ថ្ងៃ​ នៅ​តាម​ផ្លូវ​ចុះ​ទៅ​កាន់​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ក្នុង​ឃុំ​ សុទ្ធ​តែបាន​ចាក់​កៅ​ស៊ូ​ បេ​តុង​ ម្ល៉ោះ​ហើយ​មា​មីង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការធ្វើ​ដំ​ណើរ​ទៅ​មក​​ជួញ​ដូរ​។ មាន​ប្រាក់​ចេញ​ចូល​រាល់​​ថ្ងៃ ម្ល៉ោះ​ហើយជីវ​ភាព​ក៏​មាន​ការ​រីក​ចម្រើន​។ មាន​គ្រួ​សារ​ជា​ច្រើន​ទិញ​បាន​របស់​របរ​ប្រើប្រាស់​ចាំ​​បាច់​បម្រើ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ មាន​ដូច​៖ ទូរ​ទស្សន៍​ ទូ​ទឹក​កក ​ម៉ូ​តូជា​ដើម​”៕​

                                 ហា​ថាញ់​ - ថាច់​ធី

ចែករំលែកអត្ថបទ