07/05/2019 - 09:26

ភារកិច្ចណាក៏អនុវត្តសម្រេច

បច្ចុប្បន្ន ក្នុងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគ៩ មានកម្មាភិបាលនាយទាហាន យោធិនជំនាញ កម្មករ បុគ្គលិកការពារប្រទេសជាច្រើនជាកូនចៅជនរួមជាតិខ្មែរ។ ទោះបីស្ថិតនៅតួនាទីណាក៏ដោយ ពួកគាត់តែងខិតខំប្រឹងប្រែងឥតឈប់ឈរ ប្តេជ្ញាចិត្តអនុវត្តសម្រេចភារកិច្ចដែលបានប្រគល់ឲ្យ។

  អនុសេនីយ៍ត្រី យ័ញថាញប៊ិញ រួមជាមួយនឹងមិត្តរួមកងគ្រប់គ្រងអាវុធក្រោយពីហ្វឹកហ្វឺន។

អនុសេនីយ៍ឯកបម្រុង ឡឹមចន្ធី ណែនាំយុទ្ធជនហាត់រាំ។

១.អនុសេនីយ៍ត្រី យ័ញថាញប៊ិញ (នៅស្រុកយ៉ុងរៀង ខេត្តគៀងយ៉ាង) ចូលបម្រើកងជួរទ័ពនៅសាលាយោធានៃយោធភូមិភាគ៩ កាលពីឆ្នាំ២០១២ ក្រោយមកបានបញ្ជូនទៅរៀននៅសាលានាយទាហានកងកាំភ្លើងធំ។ លុះដល់ឆ្នាំ២០១៧ យ័ញថាញប៊ិញ បានបញ្ចប់ការសិក្សាក៏បានចាត់មកទទួលតំណែងជាប្រធានកងអនុសេនាតូច៥ ចំណុះកងអនុសេនាធំលេខ៣ កងវរសេនាតូច១៤ កាំភ្លើងត្បាល់១០០នៃកងពលធំ៣៣០។ អនុសេនីយ៍ត្រី យ័ញថាញប៊ិញ ឲ្យដឹង៖ "ក្នុងនាមជានាយទាហានវ័យក្មេង បានបណ្តុះបណ្តាលត្រឹមត្រូវ ហេតុនោះខ្ញុំបានកំណត់ច្បាស់ត្រូវតែខិតខំរៀនសូត្រលត់ដំដោយឥតឈប់ឈរ បំផុតគឺបទពិសោធន៍ពីរៀមច្បង ដើម្បីលើកកម្ពស់សមត្ថភាពហ្វឹកហ្វឺន ក៏ដូចជាគ្រប់គ្រងយុទ្ធជន។ អាស្រ័យហេតុនោះ ឆ្នាំ២០១៨ លើកដំបូងខ្ញុំបានទទួលហ្វឹកហាត់និងគ្រប់គ្រងយុទ្ធជនថ្មី  លទ្ធផលអង្គភាពជាប់ចំណាត់ថ្នាក់ពូកែ"។

ក្នុងរយៈពេលបំពេញការងារ អនុសេនីយ៍ត្រីយ័ញថាញប៊ិញ គឺជាកម្មាភិបាលគំរូមួយរូប ចុះសម្រុងជាមួយនឹងមិត្តរួមកង; សកម្មរៀនសូត្រ លត់ដំបំផុតគឺរបៀបបញ្ជានិងគ្រប់គ្រងអង្គភាព។ វរសេនីយ៍ត្រី ហ្វាងហឺវង៉ី មេបញ្ជាការកងវរសេនាតូច១៤ កាំភ្លើងត្បាល់១០០ បញ្ជាក់ឲ្យដឹង៖ "ក្នុងការអនុវត្តភារកិច្ចសមមិត្តប៊ិញ បានផ្ដល់គំនិតច្នៃប្រតិដ្ឋជាច្រើន ដូចជា "កម្រងបញ្ជាអំពូលភ្លើងចាំងពន្លឺភ្លឹម ភ្លែត" "ដងរែករែកគ្រាប់កាំភ្លើងធំ១០០"។ល។ គំនិតច្នៃប្រតិដ្ឋទាំងនោះ បានរួមចំណែកកាត់បន្ថយកម្លាំងកងទ័ព  លើកកម្ពស់គុណភាពហ្វឹកហ្វឺនពេលយប់ជូនអង្គភាព។ ឆ្នាំ២០១៨ សមមិត្តប៊ិញ សម្រេចបានកិត្តិនាមជាយុទ្ធជនជឿនលឿន, បក្ខជនសម្រេចភារកិច្ចឆ្នើម"។

២.នៅកងវរសេនាធំ៩ កងពលធំ៨ អនុសេនីយ៍ឯកបម្រុង ឡឹមចន្ធី បុគ្គលិកសព្វាវុធនៃកងវរសេនាតូច៤ បានចាត់ទុកជា "ស្ពានតភ្ជាប់" ជួយយុទ្ធជនខ្មែរសម្របខ្លួនឆាប់រហ័ស និងសម្រេចបានល្អនូវភារកិច្ចរបស់អង្គភាព។

ឆ្នាំ២០០៤ ឡឹមចន្ធី (ស្រុកកំណើតនៅមីស្វៀង ខេត្តសុកត្រាំង) ស្ម័គ្រចិត្តចូលបម្រើកង​​ជួរទ័ព។ ក្រោយមកបានបញ្ជូនទៅរៀនថ្នាក់បុគ្គលិកគ្រប់គ្រងគ្រឿងអាវុធនិងជាតិផ្ទុះនៅសាលាអនុមហាវិទ្យាល័យវិជ្ជាជីវៈលេខ៩និងបានបញ្ជូន របបយោធិនជំនាញ។ ក្នុងតួនាទីដែល​បានប្រគល់ចន្ធី តែងខ្នះខ្នែងអស់ពីចិត្តពីថ្លើម ពិសេស គឺឆ្លងតាមរយៈការធ្វើសមយុទ្ធ គាត់ត្រូវបានវាយតម្លៃខ្ពស់ក្នុងការធានាសុវត្ថិភាពបច្ចេកទេសដល់អង្គភាព។ ទន្ទឹមនឹងនោះ ឡឹមចន្ធី នៅទាំងបានថ្នាក់លើប្រគល់ភារកិច្ចទទួលបន្ទុក ណែនាំយុទ្ធជនជនជាតិខ្មែរទៀតផង។ ឡឹម​ចន្ធី ឲ្យដឹង៖ "មានបងប្អូនជាច្រើន ពិសេសគឺយុទ្ធជនថ្មីនៅមានការរារែក ក្ដាប់ខ្លឹមសារនៃការហ្វឹកហ្វឺននិងវិន័យរស់នៅក្នុងកងទ័ពនៅយឺតយ៉ាវ។ អាស្រ័យហេតុនោះ ខ្ញុំតែង ឆ្លៀតពេលប្រាស្រ័យទាក់ទង ក្តោបក្តាប់នូវមតិគោលបំណងរបស់សមមិត្តម្នាក់ៗ ដើម្បីស្នើដល់មេបញ្ជាការមានវិធានការជួយទាន់ពេល"។ តួយ៉ាងដូចពលឯក ថាច់មិញញ៉ី យុទ្ធជនកងអនុសេនាធំលេខ១ នៃកងវរសេនាតូចលេខ៤។ គ្រួសារមិញញ៉ី ស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ គ្មានដីបង្កបង្កើនផល ម្តាយឈឺថ្កាត់ ឪពុកដើរធ្វើការឈ្នួល។ ដោយសារចន្ធី ធ្វើសេនាធិការ បានជួយឲ្យមេបញ្ជាការអង្គភាពយល់ពីស្ថានភាពរបស់មិញញ៉ី និងឧបត្ថម្ភគាំពារគ្រួសារឆ្លងកាត់លំបាកបានទាន់ពេល រួមចំណែកលើកទឹកចិត្តមិញញ៉ី ខិតខំរៀនសូត្រ សម្រេចភារកិច្ចបានល្អប្រសើរ។

ផ្តើមពីការយកចិត្តទុកដាក់ ស្និទ្ធស្នាលរបស់អនុសេនីយ៍ឯកបម្រុង ឡឹមចន្ធី យុទ្ធជនជាជន រួមជាតិខ្មែរជាច្រើននៅកងវរសេនាធំ៩ តែងសម្រេចបានលទ្ធផលខ្ពស់ក្នុងការរៀនសូត្រនិងលត់ដំ។ មានសមមិត្តមួយចំនួនក្លាយជាកម្មាភិបាលប្រធានក្រុម អនុប្រធានកងអនុសេនាតូច ទទួលបន្ទុកហ្វឹកហ្វឺនយុទ្ធជនថ្មី និងមានកិត្តិយសបានចូល កងជួរបក្ស។ ដោយឡែក ឡឹមចន្ធី បានអង្គភាពស្ងើចសរសើរនិងជូនរង្វាន់ជាច្រើនលើក ហើយជាគំរូលេចធ្លោក្នុងការអនុវត្តការចលនា "ពង្រីកប្រវេណី រួមវិភាគទានទេពកោសល្យ ស័ក្តិសមជាកងទ័ពអ៊ំហូ"៕

                                គៀងយ៉ាង-វិមាន

ចែករំលែកអត្ថបទ