ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/04/2019 - 10:45

អនុស្សាវរីយ៍៤៤ឆ្នាំ ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី (៣០/៤/១៩៧៥ -៣០/៤/២០១៩ )

បើកទំព័រប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់ លើមាគ៌ាកសាងនិងរក្សាទឹកដី

នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ ប្រជាជនយើងទទួលបានជ័យជម្នះលើសង្រ្គាមប្រឆាំងអាមេរិក សង្គ្រោះជាតិ អស់កាលយូរអង្វែង យ៉ាងទុក្ខលំបាក និងកាចសាហាវបំផុតក្នុងប្រវត្តិសាស្ត្រនៃការតស៊ូរបស់ជនជាតិ ។ នេះគឺជាជ័យជម្នះដ៏មហិមាក្នុងបុព្វហេតុ រំដោះជនជាតិ រំដោះវណ្ណ និងរំដោះសង្គម នៅសតវត្សទី២០ អាស្រ័យដោយបក្សនិងលោកប្រធាន ហូជីមិញដឹកនាំ។ នេះគឺជាទំព័រប្រវត្តិសាស្រ្តដ៏ត្រចះ រុងរឿងនៃជ័យជម្នះរបស់ជនជាតិយើង លើមាគ៌ាកសាងនិងរក្សាទឹកដី ជាប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ។ សង្រ្គាមបានឆ្លងផុតអស់រយៈកាល៤៤ឆ្នាំ ប្រទេសក៏បានឯករាជ្យ កំពុងស្ថិតក្នុងដំណាក់កាលកសាងនិងអភិវឌ្ឍន៍ ...

អំណរជ័យជម្នះថ្ងៃទី៣០ ខែមេសាឆ្នាំ ១៩៧៥ នៅកឹងធើ ។ រូបថត: ប្រភព "តំបន់វាលរាបទន្លេគឺវឡុង ទីតាំងសង្គ្រាមបានឆ្លងផុត ។ - រោងពុម្ពហូជីមិញឆ្នាំ ២០០៣ "។

* សមិទ្ធផលដ៏មហិមា

សង្រ្គាមប្រឆាំងអាមេរិកសង្រ្គោះជាតិរបស់ប្រជាជនយើង តសូរអស់រយៈពេលជិត២១ឆ្នាំ គឺជាសង្រ្គាមយូរអង្វែង យ៉ាងទុក្ខលំបាក និងកាច់សាហាវបំផុត។ បក្សនិងប្រជាជនយើងត្រូវ ប្រយុទ្ធតទល់ទាំងប្រជ្ញាទាំងកម្លាំងពលំ ប្រឆាំង នឹងចក្រពត្តិ ដែលជាប្រទេសមាន ពូកែ និងខ្លាំងក្លាបំផុតក្នុងបក្សពួកចក្រពត្តិ។ សង្រ្គាមនេះ បានឆ្លងកាត់ដំណាក់កាលជាច្រើន យើងត្រូវទប់ទល់ដោះស្រាយបន្តបន្ទាប់ជាមួយនឹងផែនការ និងយុទ្ធសាស្ត្ររបស់ចក្រពត្តិអាមេរិក។

ដំណាក់កាលពីខែកក្កដា ឆ្នាំ១៩៥៤ ដល់ដំណាច់ឆ្នាំ១៩៦០ ការតស៊ូរក្សាកងកម្លាំងផ្លាស់ប្តូរ សន្សឹមៗមកជាកាតស៊ូវាយប្រហារ ធ្វើឲ្យបរាជ័យនូវជំហានដំបូងនៃផែនការលទ្ធិអាណានិគមថ្មីរបស់ចក្រពត្តិអាមេរិក។ ដំណាក់កាលដំបូង ចាប់ពីដើមឆ្នាំ១៩៦១ ដល់ពាក់កណ្តាលឆ្នាំ ១៩៦៥ រក្សាខ្ជាប់ និងពង្រឹងការវាយលុក វាយប្រហារយុទ្ធសាស្រ្ត "សង្គ្រាមពិសេស" របស់ចក្រពត្តិអាមេរិក។ ដំណាក់កាលឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧៣ ពង្រីកកម្លាំងសម្ពន្ធភាពតស៊ូរបស់វៀតណាម ជាមួយឡាវ កម្ពុជា ធ្វើឲ្យបរាជ័យ ជំហានយុទ្ធសាស្ត្រ "វៀតណាមនីយកម្មនៃសង្រ្គាម" ផ្តួលរលំសង្រ្គាមបំផ្លិចបំផ្លាញដោយ កងទ័ពជើងអាកាស នាវាចម្បាំងលើកទីពីរនៅភាគខាងជើង បង្កើតកម្លាំងក្នុងការចរចា។ ដំណាក់កាលពីចុងឆ្នាំ ១៩៧៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ បង្កជំហរនិងកម្លាំង បង្កើតឱកាស ប្តេជ្ញាអនុវត្តការវាយប្រហារជាទូទៅ និងការបះបោរនិទាឃៈរដូវ ១៩៧៥ បានបញ្ចប់ដោយទទួលបានជ័យជម្នះទាំងស្រុង សង្គ្រាមតស៊ូប្រឆាំងអាមេរិកសង្រ្គោះជាតិ។ រំដោះទាំងស្រុងភាគខាងត្បូង ឯកភាពទឹកដី ។

ការវាយប្រហារជាទូទៅនិងការបះបោរ និទាឃៈរដូវ ១៩៧៥ បានចាប់ផ្តើមនៅថ្ងៃទី៤  ខែមីនា ការវាយប្រហារដោយប្រើយុទ្ធសាស្រ្តចំនួន៣: យុទ្ធនាការតៃង្វៀន បើកឆាកជាមួយសង្រ្គាមវាយលុកដណ្តើមយកបួងម៉ាថួក រំដោះតំបន់តៃង្វៀន។ យុទ្ធនាការរំដោះទីក្រុង ហ្វេ-ដាណាំង និងយុទ្ធនាការហូជីមិញ រំដោះសៃហ្កង - យ៉ាឌិញ បានបញ្ចប់នៅថ្ងៃទី ៣០ ខែមេសា។ អស់រយៈពេលជិត២ខែ តស៊ូជាមួយនឹងអំណាចនយោបាយ និងយោធាកងទ័ពនិងប្រជាជនយើងទទួលបានជ័យជម្នះ ទាំងស្រុងបញ្ចប់ការតស៊ូ ២១ឆ្នាំ ប្រឆាំងនឹងចក្រពត្តិអាមេរិកឈ្លានពាន។

* ពង្រីកប្រវេណីវីរភាព

ពង្រីកប្រវេណីវីរភាព សង្រ្គាមប្រឆាំងអាមេរិក សង្រ្គោះជាតិ ចាប់ពីឆ្នាំ១៩៧៥ មកទល់នឹងបច្ចុប្បន្ន ប្រទេសយើងឈានទៅរកការកសាងសង្គមនិយម។ ក្នុងស្ថានភាពប្រទេសជាតិ ទើបតែចាកផុតពីសង្គ្រាមដ៏កាចសាហាវយ៉ាងទុក្ខលំបាក ឱនថយ ក៏ត្រូវបង្ខំអនុវត្តភារកិច្ច តស៊ូការពារព្រំដែនតៃណាម ព្រំដែនភាគខាងជើងនិងកាតព្វកិច្ចអន្តរជាតិ ទន្ទឹមនឹងនោះ ថែមទាំងត្រូវប្រឈមមុខនឹងការលំបាកសាកល្បងខាងនយោបាយ និងសេដ្ឋកិច្ចនៅពេលដែលប្រទេសសង្គមនិយមនានានៅអឺរ៉ុបខាង កើតនិងសហភាពសូវៀតដួលរលំ ត្រូវទប់ទល់ជាមួយផែនការសម្ងាត់ ឧបាយកលប្រឆាំងបដិវត្តន៍យើង ដោយយុទ្ធសាស្រ្ត “បម្រែបម្រួល សន្តិភាព” រួមផ្សំជាមួយនឹងកុប្បកម្មរបស់អានុភាពអមិត្ត ប៉ុន្តែបក្សយើងបានប្តេជ្ញាដើរតាមលទ្ធិម៉ាក្ស-លេនីន និងសតិអារម្មណ៍ហូជីមិញ ដឹកនាំប្រជាជនផ្តោតលើការកសាងសេដ្ឋកិច្ច ពង្រឹងការការពារប្រទេស ការពាររឹងមាំខឿន ឯករាជ្យ សេរីភាពរបស់ប្រទេសជាតិ។ កិច្ចការកសាងសង្គមនិយម ជាពិសេសគឺការផ្លាស់ថ្មី ទទួលបាននូវសមិទ្ធផលដ៏អស្ចារ្យជាច្រើន ធ្វើឲ្យមានការវិវឌ្ឍយ៉ាងសកម្មលើគ្រប់វិស័យ គ្រប់ភូមិភាគក្នុងទូទាំងប្រទេស។

សម្លឹងជាទូទៅ អស់រយៈកាលជាង៣០ឆ្នាំ ផ្លាស់ថ្មីប្រទេសយើងសម្រេចបានសមិទ្ធផល ដ៏អស្ចារ្យជាច្រើន និងមានសារៈសំខាន់ជាលក្ខណៈប្រវត្តិសាស្ត្រ។ ទន្ទឹមនឹងនោះ នៅតែមានបញ្ហាធំៗ និងស្មុគស្មាញមានកម្រិត និងឱនថយជាច្រើនត្រូវប្រមូលផ្តុំដោះស្រាយ ជម្នះ ដើម្បីបន្តធ្វើឲ្យប្រទេសមានការអភិវឌ្ឍលឿន និងចីរភាព។ ឆ្លងតាមរយៈនោះ អះអាងនូវគោលមាគ៌ាផ្លាស់ថ្មីរបស់បក្សយើង គឺពិតជាត្រឹមត្រូវច្នៃប្រឌិត។ មាគ៌ាឆ្ពោះទៅកាន់សង្គមនិយមរបស់ប្រទេសយើង គឺសមស្របនឹងតថភាពនៅវៀតណាម និងនិន្នាការអភិវឌ្ឍន៍នៃប្រវត្តិសាស្ត្រ។ សមិទ្ធផលនិងបទ ពិសោធន៍មេរៀនផ្តើមពីតថភាព បង្កបុព្វបទជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីប្រទេសយើងបន្តការផ្លាស់ថ្មី និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា នៅឆ្នាំខាងមុខ។

ឆ្នាំ២០១៨ ថ្វី​ត្បិត​តែ​ជួប​ការ​លំ​បាក និង​បញ្ហា​ប្រ​ឈម​ជា​ច្រើន​ក៏​ដោយ ប៉ុន្តែ​ភាគ​កម្រិត​សេដ្ឋកិច្ច​-សង្គម​ ១២​/១២ ដែល​រដ្ឋ​ស​ភា​បាន​ដាក់​ចេញ​សុទ្ធ​សម្រេច​ និង​លើស​ភាគ​កម្រិត​។ តម្លៃ​ GDP ឆ្នាំ​២០១៨ កើន​៧,០៨% គឺ​ជា​កម្រិត​កំណើន​ខ្ពស់​បំ​ផុត​ចាប់​តាំង​ពី​ឆ្នាំ​២០០៨ ​រ​ហូត​មក​ទល់​ពេលនេះ។​ ក្នុង​កម្រិត​កំ​ណើន​រួម​នៃ​ខឿន​សេដ្ឋ​កិច្ច​ទាំង​មូល​វិ​ស័យ​ក​សិ​-រុក្ខា​កម្ម​ និង​នេ​សាទ​កម្ម​ កើន៣,៧៦​% រួម​ចំ​ណែក​ ៨,៧% ទៅ​ក្នុង​អត្រា​កំ​ណើន​រួម​។ វិ​ស័យ​ឧស្សា​ហកម្ម​និង​សំ​ណង់​កើន៨,៨៥​% រួម​ចំ​ណែក​ ៤៨,៦%។ វិ​ស័យ​សេ​វា​កម្ម​កើន​៧,០៣​% រួម​ចំ​ណែក​៤២,៧%។ រំ​សាយទុន​វិ​និយោ​គ​បរ​ទេស​ជាង​១៩ពាន់​លាន​ដុល្លា ​ខ្ពស់​បំ​ផុត​ដែល​មិន​ធ្លាប់​មាន​។ល។ នេះ​​គឺ​ឆ្នាំ​ទី៣​ ដែល​អ​តិ​ភរ​ណា បន្ត​បន្ទាប់​ត្រូវ​បាន​គ្រប់​គ្រង​ក្រោម​៤​%។ ជា​មួយ​នឹង​លទ្ធ​ផល​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​គន្លឹះ​ឆ្នាំ​២០១៨​នេះ ស្ថាន​ការណ៍​របស់​ប្រ​ទេស​នៅ​រាល់​វិ​ស័យ​​សេដ្ឋ​កិច្ច វប្ប​ធម៌ សង្គម​ បរិ​ស្ថាន​ ការ​ពារ​ប្រ​ទេស​ សន្តិសុខ​និង​កិច្ច​ការ​បរ​ទេស​ក្នុង​រយៈ​កាល​៣​ឆ្នាំ​២០១៦- ២០១៨ អ​ភិ​វឌ្ឍ​ត្រឹម​ត្រូវ​តាម​ទិស​ដៅ​វិ​វឌ្ឍន៍​ ប្រ​ត្យក្ស​ជាង​ដំ​ណាក់​កាល​មុន​។ ទំ​ហំ​ខឿន​សេដ្ឋកិច្ច​កើន​១,៣ដ​ង តម្លៃ​ GDP ក្នុង​មនុស្ស​ម្នាក់​កើន​ឡើង​​៤៤០​ដុល្លា បើ​ប្រៀប​នឹង​​អា​ណត្តិ​ព្រម​គ្នា។​ ជីវ​ភាព​របស់​ប្រ​ជា​ជន​ត្រូវ​បាន​កែ​លម្អ​ដោយ​ឥត​ឈប់ឈរ ។

***

កន្លងផុតទៅ៤៤ឆ្នាំ ប៉ុន្តែជ័យជម្នះនៃការតស៊ូប្រឆាំងអាមេរិកសង្រ្គោះជាតិរបស់ប្រជាជាតិ នៅតែដិតជាប់ក្នុងដួងចិត្តរបស់ប្រជាជន និងមិត្តភក្តិជៀនលឿន ចូលចិត្តសន្តិភាព ឯករាជ្យ សេរីភាព និងយុត្តិធម៌ ក្នុងពិភពលោក នៅតែជាកម្លាំងស្មាតីដ៏អស្ចារ្យ លើកទឹកចិត្តដល់បក្ស ប្រជាជន និងកងទ័ពទាំងមូល ជម្រុញឧស្សាហូបនីយកម្ម និងភាវូបនីយកម្ម របស់ប្រទេសជាតិ កសាងជោគជ័យ សង្គមនិយម និងការពារយ៉ាងរឹងមាំមាតុភូមិវៀតណាមសង្គមនិយម៕

               ថាញ់ឡុង

 

ចែករំលែកអត្ថបទ