ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/04/2019 - 08:28

ឧប​នា​យក​រដ្ឋ​មន្រ្តី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិ​បាល​​ ត្រឿង​ហ្វា​ប៊ិញ​ អញ្ជើញ​​ទៅ​​​សួរ​​សុខ​​ទុក្ខ​​ និង​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ត្រា​វិញ​

សម​មិត្ត​ត្រឿង​ហ្វា​ប៊ិញ​ ស​មា​ជិក​កា​រិ​យា​ល័យ​ន​យោ​បាយ​ ឧប​នា​យក​ រដ្ឋ​មន្រ្តី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិ​បាល​ បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ឆ្នាំ​២០១៩​នៅ​ខេត្ត​ត្រាវិញ​។

​ ឧប​នា​យក​រដ្ឋ​មន្រ្តី​ ត្រឿង​ហ្វា​ប៊ិញ​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​​​ប្រ​សិទ្ធ​ពរ​បុណ្យ​​ចូល​ឆ្នាំ​ថ្មី​ដល់​ស​មា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ខេត្ត​ត្រា​វិញ​។​

​ឧប​នា​យក​រដ្ឋ​មន្រ្តី​ ក៏​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​ដល់​ព្រះ​ឧបជ្ឈាយ៍​ ព្រះ​តេជ​ព្រះ​គុណ​ ព្រះ​សង្ឃ​ ពុទ្ធ​ប​រិ​ស័ទ​ និង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​ត្រា​វិញ​ ទ​ទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ប្រ​កប​ដោយ​ភាព​កក់​​ក្តៅ​ សោ​មន​ស្ស​រីក​រាយ​ និង​សុភ​មង្គល​។

​ថ្លែង​យោ​បល់​នៅ​សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​ ឧប​នា​យក​រដ្ឋ​មន្រ្តី​ វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ស​មិទ្ធ​ផល​របស់​សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​ ដែល​បាន​ជាប់​ចំ​ណាត់​​ថ្នាក់​លេខ​៣០០​ក្នុង​ចំ​ណោម​សា​កល​វិ​ទ្យា​ល័យ​ដែល​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​ និង​ស្និទ្ធ​ស្នាល​នឹង​បរិ​ស្ថាន​ធម្ម​ជាតិ​បំ​ផុត​លើពិ​ភព​លោក​។ ទន្ទឹម​នឹង​នោះ ​ឧប​នា​យក​រដ្ឋ​មន្រ្តី​ ក៏​បា​​ន​គូស​បញ្ជាក់​៖ សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​ គប្បី​បន្ត​ការ​អនុ​វត្ត​ល្អ​ភារ​កិច្ច​បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធាន​មនុស្ស​ ខាង​ភា​សា​-វប្ប​​ធម៌​-សិល្បៈ​ខ្មែរ​ណាម​បូ​ សំ​ដៅ​រួម​ចំ​ណែក​លើក​កម្ពស់​អត្រា​មាន​ការ​ងា​រ​ធ្វើ​ជូន​កូ​ន​ចៅ​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​តំ​បន់​។ល​។​ ៕​

សឺន​ម៉ា​ល័យ​-លី​សៀ

 

 

ចែករំលែកអត្ថបទ